ខឹងម្ចាស់សំណង់ បញ្ឈប់ការងារពាក់កណ្តាលទី កាន់បុ័ងតោទៅកាប់សុះសាច់តែម្តង

0

ខេត្តបាត់ដំបង ÷ បុរសម្នាក់ដែលជាម្ចាស់សំណង់ ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះ បន្ទាប់ពីត្រូវបានជាងសំណង់របស់ខ្លួនប្រើបុ័ងតោកាប់ជាច្រើនកាំបិតរួចមក។

ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចុះឃាត់ខ្លួនភ្លាមៗ កាលពី  ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០​២២ វេលាម៉ោង​៦ និង៣០នាទី ល្ងាច នៅចំណុចក្រុម​ទី០៨ ភូមិ ជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោល  ខេត្តបាត់ដំបង បន្ទាប់ពីមានករណី​ហឹង្សាដោយចេត​នាមានស្ថានទម្ងន់ទោសរួចមក។

ករណីនេះ​បង្កដោយជនសង្ស័យ ឈ្មោះសេង​ សារុន ភេទប្រុស អាយុ​៤៧ឆ្នាំ រស់នៅភូមិជ្រោយម្ទេស​ ឃុំតាម៉ឺន​ ស្រុកថ្មគោល បានធ្វើសកម្មភាពយកកាំបិតបុ័ងតោកាប់ទៅ លើជនរងគ្រោះ  ឈ្មោះ ចាន់សារ៉េត ភេទប្រុសអាយុ ៦២ឆ្នាំរស់នៅភូមិជ្រោយម្ទេស ឃុំតាម៉ឺនស្រុកថ្មគោល ជាច្រើនកាំបិត បណ្ដាលឱ្យរងរបួសត្រង់ក្បាល ផ្នែកខាងលើនិងផ្នែកខាងក្រោយ ខ្នងដៃខាងឆ្វេងនិង​កំភួនដៃចំ​ហៀងខាងឆ្វេង។

នៅពេលកេីតហេតុភ្លាមៗអ្នកជិតខាងបាននាំជនរងគ្រោះទៅសង្រ្កោះនៅមន្ទីរពេទ្យ​ ហេីយព័ត៌មាននេះក៏បាន​រាយការណ៍ដល់សមត្ថកិច្ចនគរបាលមូល​ដ្ឋាន​។ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរ​បា​លខេត្តបាត់ដំ​បង​ រួចមកឌ​ លោកវរសេនីយ៍ទោ​ សេង​ លុច​ អធិ​ការនគរ​បាលស្រុកថ្មគោល​ បានដឹកនាំកម្លាំងជំនាញធ្វេីការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យយខាងលេីបាននិងដកហូតវត្ថុតាងមាន​កាំបិតបុ័ងតោផ្លែដែកដងឈើ ចំនួន១ដែលជនសង័្សយ ប្រេីប្រាស់ក្នុងអំពេីល្មេីសនេះរួចនាំ​មកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។

លោកវរសេនីយ៍ទោ​ សេង​ លុច​ បានបញ្ជាក់ថា​ តាមចម្លេីយសារភាពរបសលជនសង័្សយ​ថា​ មូលហេតុដែលជនសង័្សយ​ ប្រេីហិង្សាបែបនេះទៅ​លេីជនរងគ្រោះគឺដោយសារតែ​ កន្លងមកជនរងគ្រោះធ្វេីសំណង់បន្ទប់ទឹកនៅផ្ទះរបស់គាត់ ហេី​យ​ជួលជនសង័្សយ​នេះមកធ្វេីសំណង់នោះត្បិតជនសង័្សយ​នេះជាជាងសំណង់។

ដោយសារតែការធ្វេីការ​ងាររបស់ជាងនេះ​ បាត់ឃេីញៗ​ ហេីយ​ សំណង់ទុកចោលមិនធ្វេីឱ្យរួចរាល់​ ទេីបម្ចាស់សំណង់ជាជនរងគ្រោះបញ្ឈប់​ មិនឱ្យជនសង័្សយធ្វេីការងារនេះបន្តទៀត។

ដោយមានកំហឹងបែបនេះហេីយទេីបនៅថ្ងៃកេីត​ហេតុខាងលេី​ ជនសង័្សយបានយកកាំបិតបុ័ងតោ មកកាប់ទៅលេីជនរងគ្រោះជាច្រេីនកន្លែងបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរតែម្តង។

បច្ចុប្បន្នសមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងមកកាន់ការិយាល័​យជំនាញដេីម្បីអនុវត្តបន្តតាមនីតិវិធី​ ច្បាប់៕ អត្ថបទ : ព្រាប.ស