បន្ទាយមានជ័យ: ជ្រូករស់ចំនួន២១ក្បាលតាមរថយន្តនីសាន់២គ្រឿង និងរថយន្តមួយគ្រឿងទៀតដឹកម៉ាន់៥០ក្បាល លួចនាំចូលពីប្រទេសថៃតាមច្រករបៀងចំការគរនិងអូរបីជាន់ក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យត្រូវបានសមត្ថកិច្ចចំរុះរួមជាមួយពេទ្យសត្វចុះបង្ក្រាបបាននិងមាត់ច្រកកាលពីទាប់ភ្លឺម៉ោង៤និង៤០នាទីថ្ងៃទី១៥កញ្ញា២០១៤ ។ លោក ហ៊ុយ ទូច នាយការិយាល័យបសុពេទ្យខេត្តបន្ទាយមានជ័យបានអោយដឹងថា: ការចាប់នេះនេៅចំនុចកូនត្រី ក្នុងឃុំកូបស្រុកអូរជ្រៅ ដោយមានកំលាំងចំរុះ ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ប៉ូលិសស្រុក ប៉ុសិ៍្ត និងមន្ត្រីការិយាល័យជំនាញ។
ជ្រូកដែលបង្ក្រាបបានទាំងអស់ ដឹកតាមរថយន្តមួយបាំងកន្លះពីរគ្រឿង របស់អ្នកស្រី សឿន មុំ ដែលមានតែលិខិតអនុញាត្តពីក្រុមហ៊ុនប៉ូ ប៉ូ សំរាប់ប្រមូលទិញក្នុងមួយថ្ងៃ២០០ក្បាល តែមិនមានការអនុញ្ញាតដឹកជញ្ជូននិងការត្រួតពិនិត្យសត្វ។ជាមួយការបង្ក្រាបនោះក៍ចាប់បានរថយន្តមួយគ្រឿងទៀតដឹកម៉ាន់៥០ក្បាល។ ការចាប់នេះក៍បានរាយការណ៍ជូនព្រះរាអាជ្ញា និងដឹកយកមកបន្ទប់ពិសោធន៍ជម្ងឺសត្វដើម្បីមន្ត្រីជំនាញបូមឈាមពិន្យិរកមើលជំងឺឆ្លង បើអត់មានជំងឺនិងសុំគោលការណ៍ក្រសួងដើម្បីផាក់ពិន័យ។
លោក ហ៊ុយ ទូច បានបន្តអោយដឹងទៀតថាដោយបច្ចុប្បន្នក្រសួងកសិកម្មក៍ដូចជានាយកដ្ឋានបសុពេទ្យបានដាក់ផែនការយ៉ាងតឹងរឹងលើការចរាចរណ៍សត្វជាពិសេសការនាំឆ្លងដែនដោយខុសច្បាប់ឬគ្មានច្បាប់អនុញ្ញាត្កត្រូវទប់ស្កាត់អោយបាននិងណែនាំដល់អាជីវករអោយងាកមករត់រកច្បាប់ទម្លាប់វិញ អាជីវករភាគច្រើនបានងាកមករកច្បាប់ហើយនៅមួយចំនួនតូចនៅតែប្រព្រឹត្តលួចនាំចូលឬចរាចរសត្វខុចច្បាប់ដដែល។
ម្ចាស់ជ្រូក អ្នកស្រី សឿន មុំ បានអោយដឹងថា: ដោយសារការកាចកុងគ្នាក្នុងមុខរបរតែ១ ប៉ូលិសស្រុកអូរជ្រៅទទួលលុយពីក្រុមហ៊ុនបុត ចាន់ធូ ទើបជ្រូករបស់គាត់ដែលមានច្បាប់ហើយត្រូវបានគេឃាត់ចាប់ ហើយកន្លងមកប៉ូលិសស្រុកអូរជ្រៅនេះបានបង្គាប់អោយបង់ប្រាក់ក្នុងមួយទ្បាន១ម៉ឺនរៀល រាល់ការដឹកជ្រូកចូលកុងស៊ី ក្រៅពីប៉ូលិសស្រុក ក៍បានបង់អោយpmស្រុកអូជ្រៅ១មឺុន រៀល pm ស្នាក់ការ១ម៉ឺនរៀល កាំកុងត្រូល៥ម៉ឺនរៀល សេដ្ឋកិច្ចខេត្តមួយ១ម៉ឺនរៀលជាហូហែរ៕
ដោយ:ឃិន គន្ធា