បន្ទាយមានជ័យ ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីលោកឧត្តមសេនីយទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំបញ្ជាផ្ទាល់ កម្លាំងជំនាញផែននគរបាលព្រហ្មទណចុះធ្វើការស្រាវជ្រាវបង្រ្កាបបានមុខសញ្ញាឆក់ទូរស័ព្ទនិងកាបូបបានចំនួនពីសំបុកធំៗ១៤នាក់ និងបញ្ជូនក្រុមយុវជន ប្រុស ស្រី ១២នាក់ដែលមានជាប់សាធាតុញៀនអនុវត្តន៍តាមនិតិវិធី។
លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា៖កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញបានទទួលពត៌មានពីជនរងគ្រោះ ថាមានករណីចោរបានឆក់ទូរស័ព្ទរបស់ខ្លួនម៉ាកអាយហ្វូន១២ promax ពណ៍ខៀវ (ស្រោមថ្លាផ្កាឈូក)នៅចំនុចខាងលិចហាងប្ដូរប្រាក់ហេងម៉េត នៅផ្លូវជាតិ៥ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានបន្តឲ្យដឹងទៀតថា៖បន្ទាប់ពីបានទទួលពត៌មានរួចកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ និងបានឆែកកាំម៉េរ៉ាសុវត្ថិភាព។ កម្លាំងជំនាញបានស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យបានចំនួន០៥នាក់ នៅផ្ទះសំណាក់ពន្លឺពេជ្រ បន្ទប់លេខ០៣ជាន់ក្រោម ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់និងក្រុងប៉ោយប៉ែត និងម៉ូតូ១គ្រឿងម៉ាក MOOVE ពណ៍ក្រហម លេខតួនិងលេខម៉ាស៊ីន៥០០២៩៧០។
ជនសង្ស័យទាំង០៥នាក់មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះនូ ងួន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មុខរបរគ្មាន ២.ឈ្មោះហ៊ល ម៉េងឃៀង ហៅឃៀង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មុខរបរមិនពិតប្រាកដ(ជនដៃដល់ជាអ្នកឌុប)៣.ឈ្មោះ ឡែន ដាឡៃ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មុខរបរលក់ដូរ
៤.ឈ្មោះសុវណ្ណ ស៊ីសុវត្ថ ហៅវ៉ាត់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមណ្ឌល១០ ភូមិប្រជាធម្មលិច សង្កាតផ្សារកណ្ដាល ក្រុងប៉ោយប៉ែត មុខរបរបុគ្គលិកកាស៊ីណូ
៥.ឈ្មោះ ផាត់ ហៀប ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មុខរបរគ្មាន។
បន្ទាប់មកទៀតកម្លាងជំនាញបានសួរជនសង្ស័យ ខាងលើរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន០៤នាក់ និងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមC125 ពណ៍ខ្មៅ គ្មានស្លាកលេខ លេខតួនិងលេខម៉ាស៊ីន៦២៦៦០៤៩។
ជនសង្ស័យទាំងបួននាក់មានឈ្មោះដូចខាងក្រោម
ទី១-ឈ្មោះឈួន កុម្ភៈ ហៅដា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ឃាត់បាននៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត (ជាអ្នកផ្ដល់មធ្យោបាយសម្រាប់ធ្វើសកម្មភាពឆក់) ទី២-ឈ្មោះសុខា ថៃឡាងហៅហ៊ួរ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ឃាត់បាននៅផ្ទះសំណាក់មហាហេង បន្ទប់លេខ៤ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ទី៣-ឈ្មោះមាស លីហេង ហៅហេង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ឃាត់បាននៅផ្ទះ មណ្ឌល២ ភូមិប្រជាធម្មលិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ទី៤-ឈ្មោះពេជ្រផា ដូណេ ហៅម៉ា ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនបាននៅអគារថ្មី ស្ថិតនៅភូមិអូរជ្រៅ សង្កាត់និងក្រុងប៉ោយប៉ែត(ជនដៃដល់ជាអ្នកឆក់)។
បន្ទាប់មកជនរងគ្រោះឈ្មោះស្នា លីសា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បានមកដាក់ពាក្យបណ្ដឹងជនសង្ស័យខាងលើ ដោយបានសំណូមពរសូមអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ និងស្នើសុំយកទូរស័ព្ទទៅប្រើប្រាស់វិញ។
សមត្ថកិច្ចបានឲ្យដឹងថា៖ចំពោះជនសង្ស័យទាំង០៩នាក់ខាងលើបានឆ្លើយសារភាពថាខ្លួនពិតជាបានឆក់ទូរស័ព្ទរបស់ជនរងគ្រោះខាងលើ និងជាបក្ខពួកមុខសញ្ញាឆក់យ៉ាងសកម្មនៅភូមិសាស្រ្តក្រុងប៉ោយប៉ែត។
ក្រោយមកកម្លាំងជំនាញបានធ្វើការស្រាវជ្រាវករណីឆក់ទូរស័ព្ទឃាត់ខ្លួនបានជនសង្ស័យចំនួន០៩នាក់ រួចមកហើយ. ប៉ុន្តែក្នុងពេលតែមួយកម្លាំងជំនាញក៏បានឃាត់បានជនសង្ស័យចំនួន០៥នាក់ទៀត ករណីដាច់ដោយឡែកដែលជាជនសង្ស័យ ទាំង០៥នាក់នោះ ជាមុខសញ្ញាឆក់យ៉ាងសកម្មនៅក្រុងប៉ោយប៉ែត កម្លាំងជំនាញកំពុងស្វែងរកផងដែរ ឃាត់ខ្លួនជនសង្ស័យទាំង០៥នាក់ខាងលើនោះនៅចំនុចផ្ទះនៅផ្ទះសំណាក់ពន្លឺពេជ្រ បន្ទប់លេខ១៤ជាន់ទី១ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងបានដកហូតបានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមC១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០២២ គ្មានស្លាកលេខ លេខតួនិងលេខម៉ាស៊ីន៦២០៧៦៦២។ដោយ៖ឃិន គន្ធា





































