ទុស្សេចរន្តអគ្គីសនីបង្កជាអគ្គីភ័យឆាបឆេះផ្ទះអស់មួយខ្នង

កំពង់ធំៈ ផ្ទះប្រជាពលរ្ឋមួយខ្នងត្រូវបានអគ្គីភ័យលេបត្របាក់នៅវេលាម៉ោង៩និង៣០នាទីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ដោយសារទុស្សេចរន្តអគ្គីសនី។

ហេតុការណ៍ខាងលេីនេះកេីតឡេីងនៅចំណុចភូមិព្រៃតាត្រាវឃុំបល្ល័ង្កស្រុកបារាយណ៍។

ម្ចាស់ផ្ទះ ឈ្មោះ អុំ វណ្ណី ភេទស្រីអាយុ៥៨ឆ្នាំរស់នៅភូមិកើតហេតុខាងលើ។

សមត្ថកិច្ចបានឲ្យដឹងថាផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះទំហំ ៧ម៉ែត្រ គុណ ១១ម៉ែត្រធ្វើអំពីឈើដំបូលប្រក់ក្បឿងឆេះអស់ទាំងស្រុង។ សម្ភារ:ខូចខាតរួមមាន÷ ម៉ូតូ១គ្រឿង កង់១គ្រឿង, ទូរទស្សន៍១គ្រឿង, ទូ១ ,គ្រែ៣ , លុយចំនួន៣លានរៀល,អង្ករ៣បេ,ខ្សែរកផ្លាទីន១ខ្សែរទំងន់២ជីកន្លេះ,ទូរស័ព្ទ១គ្រឿង,និងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។

ក្នុងការអន្តរាគមន៍ និងសង្គ្រោះខាងលេីនេះ កម្លាំងប្រេីប្រាស់ អ.ហស្រុកបារាយណ៍ចំនួន១៦នាក់រថយន្ត០៣គ្រឿង ដឹកនាំដោយលោកវរ:សេនីយ៍ទោឃុនប៊ុនហួរមេបញ្ជាការអ.ហស្រុកបារាយណ៍ កម្លាំងនគរបាលស្រុកបារាយណ៍ និងកម្លាំងសិករងស្រុកបារាយណ៍ ជួយពន្លត់ផងដែរ ៕