ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ចូលរួមប្រកាសមុខតំណែងក្រុមប្រឹក្សាឃុំ និងមេឃុំជ្រៃបាក់ថ្មី នៅក្នុងស្រុករលាប្អៀរ

កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ក្នុងពិធីប្រកាសមុខតំណែងក្រុមប្រឹក្សាឃុំ និងមេឃុំជ្រៃបាក់ថ្មីក្នុងស្រុករលាប្អៀរ នាព្រឹកថ្ងៃទី០៦ ខែកក្កដាឆ្នាំ២០២២ បាន
មានប្រសាសន៍ថាក្នុងពេលទទួលតំណែងក្រុមប្រឹក្សាឃុំថ្មី និងមេឃុំថ្មីក្នុងអាណត្តិទី៥នេះ លោកប្រធានក្រុមប្រឹក្សាឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ លោកមេឃុំ និងជំទប់ឃុំត្រូវសារឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុងក្នុងការដឹកនាំភូមិឃុំរបស់ខ្លួនឲ្យទទួលបានការអភិវឌ្ឍលើគ្រប់វិស័យ។

ទន្ទឹមនេះដែរត្រូវយកចិត្តទុកដាក់ដោះ
ស្រាយឱ្យបានទាន់ពេលវេលារាល់សំណូមពរនិងតម្រូវការជាបន្ទាន់នានារបស់ប្រជាពលរដ្ឋដូចជាសេវាសាធារណៈ សេវាសុខភាពសេវាអប់រំសិក្សាធិការ ។ ហើយក៏ត្រូវជុំរុញឲ្យប្រជាពលរដ្ឋនិង

អាជ្ញាធរភូមិ ប្រជាការពារភូមិ ចូលរួមគ្រប់សកម្មភាព ពង្រឹងភូមិឃុំមានសុវត្ថិភាព គ្មានក្មេងទំនើង គ្មានគ្រឿងញៀន គ្មានល្បែងស៊ីសងគ្មានចោរ លួចចោរប្លន់ ។

យកចិត្តទុកដាក់ដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលា ការសម្របសម្រួលផ្សះផ្សារឲ្យប្រជា ពលរដ្ឋបញ្ចប់ទំនាស់ឈរលើគោល ការណ៍ច្បាប់និងការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ។

ឯកឧត្តមអភិបាលខេត្តបានបន្តថាក្នុងពេលកាន់ដំណែងនេះដែរក្រុម ប្រឹក្សាឃុំត្រូវដាក់ចេញនូវផែនការអភិវឌ្ឍភូមិឃុំរយៈពេល ៥ ឆ្នាំឱ្យបានច្បាស់លាស់ ដោយលើកទិស ដៅអនុវត្តឱ្យបាននូវផែនការប្រចាំឆ្នាំទៅតាមតម្រូវការជាក់ស្ដែងរបស់ប្រ ជាពលរដ្ឋក្នុងមូលដ្ឋាន ។

អនុវត្តផែ នការខាងលើនេះបាន ក៏អាស្រ័យលើការសហការគ្នារវាងលោកមេឃុំជាមួយស្មៀនឃុំ ជាមួយប៉ុស្តិ៍នគរ បាលរដ្ឋបាល និងលោកមេភូមិអនុភូមិគ្រប់មូលដ្ឋានផងដែរ ទើបបំ ពេញការ
ងារបានជោគជ័យ ។

នៅក្នុងពិធីនេះដែលលោក តាំង ប៊ុនទត ត្រូវបានប្រកាសតែងតាំងជាប្រធានក្រុម
ប្រឹក្សាឃុំជ្រៃបាក់ និងក៏ជាមេឃុំជ្រៃបាក់ផងដែរ , លោកចាន់ឡេង សមាជិកក្រុមប្រឹក្សាឃុំ និងក៏ជាជំទប់ទី ១ឃុំផងដែរ លោកឡេងសុថាជាជំទប់ទី ២ ឃុំ រួមនិងបុរស ៣នាក់ និងស្ត្រីម្នាក់ទៀតជាសមាជិកក្រុមប្រឹក្សាឃុំ ។

លោក តាំង ប៊ុនទត មេឃុំជ្រៃបាក់ក្រោយពីទទួលបានតំណែងថ្មីនេះក៏បានប្តេជ្ញា
ចិត្ត ដឹកនាំក្រុមប្រឹក្សាឃុំនិងសមាជិកឃុំទាំងអស់ យកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឲ្យអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីអភិវឌ្ឍភូមិឃុំឲ្យមានការរីកចម្រើនលើគ្រប់វិស័យស្របតាមគោលការណ៍ដឹកនាំនិងតាមយុទ្ធសាស្ត្រចតុកោណទី៣របស់ប្ររាជរដ្ឋាភិបាលកម្ពុជា ។ ក្នុងនោះត្រូវប្រែក្លាយខ្លួនពីអ្នកគ្រប់គ្រងដឹកនាំ ទៅជាអ្នកផ្ដល់សេវាដោយផ្ទាល់ជូនប្រជាពលរដ្ឋ និងធ្វើអ្វីៗទាំងអស់ដើម្បីបម្រើផល ប្រយោជន៍ជូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ៕ សុខ គឹមសៀន