កែប ៖ ឯកឧត្តម វ៉ៅ សុខា អភិបាល រង ខេត្តកែប បានថ្លែងប្រាប់អ្នកយ កព័ត៌មាន អោយដឹងឲ្យដឹង កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ថាការ សាងសង់ ទីលានកប់សំរាម បានចាប់ផ្តើមសាងសង់ នៅកំឡុងខែ ឧសភា ឆ្នាំ២០២០ បើគិតមកទល់ពេលនេះ ហើយទំហំ នៃការសាង សង់ ដំណើរការបាន ប្រមាណ ៩៥ %ហើយ ដោយបច្ចប្បន្ននេះសំរាមមួយចំនួន បានយកមកផ្ទុកនៅទី លាននេះរួចហើយ ក្នុងនោះគ្រោងនឹងបញ្ចប់ នាត្រីមាសទី៣ ក្នុងឆ្នាំ២០២២នេះ។
ឯកឧត្តម អភិបាលរងខេត្ត បានបន្តទៀតថា នេះគឺជាសមិទ្ធផលថ្មីមួយ ទៀត របស់ខេត្តកែប មានទីលានកប់សំរាមមួយ ដែល មានលក្ខណៈស្តង់ដារខ្ពស់ សមស្របជាមួយ នឹងខេត្តកែប ដែលជាខេត្ត ទេសចរណ៍ ។
ឯកឧត្តម បានបញ្ជាក់ថា សមិទ្ធ ផ លមួយនេះ ជាចំណែកឥនទានមួយរបស់ ABD ក្នុងចំណោមឥណ ទានលើការសាងសង់ហេដ្ឋារចនា សម្ព័ន្ធ ផ្សេងទៀត ដូចជា ផ្លូវថ្នល់ កំពង់ផែនេសាទ និងកំពង់ផែទេស ចរណ៍ជាដើម។
យ៉ាងណាមិញ ក្នុងកិច្ចប្រជុំ ស្ដីពីវឌ្ឍនភាព ការងារសាងសង់ និងការគ្រប់គ្រង ទីលានទុកដាក់សម្រា ម នៃគម្រោង ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ជំហានទី២ កាលពីថ្ងៃ ទី៥ ខែ កក្កដា ឆ្នាំ២០២២កន្លងទៅនេះ អង្គប្រជុំ បានពិភាក្សា ក្នុងការត្រៀមផ្តល់ ការគ្រប់គ្រង ទីលានកប់ សម្រាមមួយនេះ អោយស្តង់ដារល្អសម្រាប់ រដ្ឋបាលខេត្តកែប។
អនុប្រធាន ទីប្រឹក្សាបច្ចេកទេស នៃគម្រោងសាងសង់ទីលានកប់សម្រា ម នៅខេត្តកែប របស់ ធនាគាអភិវ ឌ្ឍន៍អាស៊ី (ADB) លោក ហម និ មល បានឲ្យដឹងថា ក្រុមអ្នកជំនាញ នឹងធ្វើការរៀបចំ ផ្ទេរបច្ចេកទេសផ្សេ ងៗ រដ្ឋបាលខេត្ត មុនការប្រគល់។
លោកបន្តថា នេះជាទីលានកប់សំ រាម ដែលមានលក្ខណៈ ទំនើបមួយក្នុងប្រទេសកម្ពុជា ហើយកន្លែងកប់សំរាមនេះ នឹងគ្មានទឹកមួយដំណក់ណា ដែលហូរចេញ ពីទីលាននេះទៅកាន់ផ្ទៃខាងក្រៅនោះទេ។
គួរលំលឹកដែថា ទីលានកប់សំរាមនេះ ត្រូវបានសាងសង់ ក្នុងភូមិដំ ណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប លើផ្ទៃដី ១៤ហិកតា ចំ ណាយថវិការ សរុបប្រមាណ ជាង ៧លានដុល្លារ ដោយទីលានកប់សំ រាម ប្រភេទស្តង់ដារមួយនេះ មានសមត្ថភាពផ្ទុកសំរាមលើសពី ២០ ឆ្នាំ។






































