​​តា​យាយ​ឌុប​គ្នា​ទៅ​វត្ត​ត្រូវ​ឡាន​បុក​ស្លាប់​កណ្តាលផ្លូវ​

0

​បាត់ដំបង​: ស្ត្រី​ម្នាក់​ដែលជា​ភរិយា​ត្រូវបាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​រីឯ​ប្តី​ក៏​រងរបួស​ជា​ទំងន់ ខណ​:​ដែល​នាំគ្នា​ ​ជិះ​កង់​ទៅ​វត្ត​ហើយ​ត្រូវ​ឡាន​បុក​ចំ​ពីក្រោយ​កាលពី​ថ្ងៃទី 14-9-14 វេលា​ម៉ោង 2 រស់ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ 5 ​ស្ថិត​ក្នុងភូមិ ពោធិ 1 ឃុំ​គារ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ។​ 1505357_10152783730934276_7573538133531246618_n

យោងតាម​របាយ​ការ​របស់លោក ឌឿ​ន សម្បត្តិ អធិការរង​នគរបាល​ស្រុក​មោងឫស្សី​បានបញ្ជាក់​ថា នៅមុន​ ​ពេល កើតហេតុ មាន​រថយន្ត​មួយគ្រឿង​ម៉ាក​តូ​យូ​តា​ហៃ​ស៊ី ពាក់​ស្លាក​លេខ ភ្នំពេញ 2u 4159 ជា​របស់​ក្រុមហ៊ុន​ហ្គូ​ល​ដិ​ន​ ​បាយ័ន​អុ​ិ​ច​ស្រេ្ព​ស បាន​បើកបរ​យ៉ាង​លឿន​ក្នុងទិសដៅ​បាត់ដំបង ភ្នំពេញ​. ។​ លុះ​ទៅដល់​ចំនុចកើតហេតុ ក៏​ស្រាប់​តែមាន​កង់​មួយ​ដែល​ជិះ​ឌុប​

គ្នា​ដោយ​តា​យាយ​ប្តី​ប្រពន្ធ ធ្វើដំណើរ​ក្នុង​ ​ទិសដៅ​ស្របគ្នា​ហើយ​បត់​ឆ្វេង​ឆ្លងថ្នល់​បំនង​ឆ្ពោះ​ចូលទៅក្នុង​វត្ត​ពោធិ 1 ទើប​បណ្តាលអោយ​រថយន្ត​ដែល​កំពុងមាន​ល្បឿន​ ​យ៉ាង​លឿន​ផង​នោះបាន​បុក​ចំ​ពីក្រោយ​ធ្វើអោយ​លោកយាយ​ដែល​ជិះ​ខាងក្រោយ​ធ្លាក់​ពីលើ​កង់​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​ ​ដោយឡែក​ចំពោះ​តា​ដែលជា​ស្វាមី​ក៏បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ផងដែរ​. ។​ 10177369_10152783730879276_1357645974311184020_n

លោក ឌឿ​ន សម្បត្តិ បាន​បន្តថា ជនរងគ្រោះ​ទាំងពីរ​មានឈ្មោះ ឃឹម ខុន ភេទ​ប្រុស អាយុ 72 ឆ្នាំ ( ប្តី ) ​ចំណែក​ប្រពន្ធ​ឈ្មោះ អ៊ួ​ច លី អាយុ 73 ឆ្នាំ រស់នៅ​ភួ​មិ​កន្សៃ​បន្ទាយ ឃុំ​មោង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​. ។ នៅក្នុង​ ​ខណ​:​នោះដែរ បន្ទាប់ពី​ឃើញ​ហេតុ​ការ​បែប​មិនសូវ​ស្រួល អ្នកបើកបរ​រថយន្ត​បានដាក់​មេ​ផាយ​បាត់ស្រមោល​តែម្តង​. ។​ ភ្លាមៗ​នោះដែរ សមត្ថកិច្ច​បាន​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ជាបន្ទាន់​ដើម្បី​សង្គ្រោះ​ដោយឡែក​ ​មធ្យោបាយ​ធ្វើដំណើរ​ទាំងពីរ​គ្រឿង​ត្រូវបាន​នាំយកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី ដើម្បី​រៀបចំ​ ​ឯកសារ បញ្ជូនទៅអោយ​ការិយាល័យ​ចរាចរ​ផ្លូវគោក​ខេត្ត ដោះស្រាយ​ទៅតាម​ផ្លួ​វ​ច្បាប់​. ៕10704190_10152783730889276_5969293941024729248_n