ពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សា ឃុំគោកធ្លកលើអាណត្តិទី៥ នៃស្រុកជីក្រែង ខេត្តសៀមរាប

សៀមរាប ៖ លោកម៉ូវ ជាអភិបាលរងស្រុកជីក្រែងបានធ្វើជាគណៈអធិបតីក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំគោកធ្លកលើនៅថ្ងៃពុធ៨កើតខែអាសាឍឆ្នាំខាលចត្វាស័ក ព-ស-២៥៦៦ត្រូវនឹងថ្ងៃទី០៦ខែកក្ដដាឆ្នាំ២០២២នៅសាលាឃុំគោកធ្លលើ។
សមាសភាពចូលរួមមានមន្ត្រីរាជការក្នុងឃុំគោកធ្លកលើមេភូមិទាំង១៣ភូមិក្នុងឃុំគោកធ្លកលើសរុបមាន៤៧នាក់ស្រី៨នាក់។
ក្រុមព្រឹក្សាឃុំគោកធ្លកលើអាណត្តិទី៥មានចំនួន៧នាក់ ក្នុងនោះមានមេឃុំម្នាក់ជន្ទុបឃុំពីរនាក់ក្រុមព្រឹក្សាឃុំចំនួនបួននាក់។មេឃុំដែលចូលកាន់តំណែងថ្មីក្នុងអាណត្តិទី៥ឈ្មោះឡាច សុគាភេទស្រីមកពីកូត្តាគណៈបក្សប្រជាជនកម្ពុជា។
ក្រោយពេលប្រកាសសេចក្ដីតែងតាំងមុខតំណែងរួចមេឃុំនិងទន្ទប់ឃុំព្រមទាំងក្រុមព្រឹក្សាឃុំធ្វើសេចក្តីថ្លែងការណ៍រួមគ្នាមួយថានឹងខិតខំប្រឹងប្រែងដើម្បីបំរើប្រជាពលរដ្ឋអោយបានល្អក្នុងអាណត្តិរបស់ខ្លួន៕
ស្រុកជីក្រែង(អ៊ុក ផ្លុង)