ខេត្តកែប ៖ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០២២ វេលាម៉ោង ០២:៣០ នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើង រវាងរថយន្ត និង រថយន្ត ទិសដៅស្របគ្នា ពីត្បូង ទៅ ជើង ត្រង់ចំណុចផ្លូវចូល សាន់សេដ រីសត លើផ្លូវជាតិលេខ ៣៣A ចន្លោះគីឡូម៉ែត្រលេខ ១៥-១៦ ស្ថិត នៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប ។
-រថយន្តម៉ាកហាយឡែនឌឺ ពណ័ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ ២AF.២៦៣២ បើកបរដោយឈ្មោះ កៅ សុភី ភេទ ប្រុស អាយុ ៥៦ ឆ្នាំ ស្រុកកំណើត នៅឃុំ កូនសត្វ ស្រុកកំពត ខេត្ត កំពត បច្ចុប្បន្នរស់នៅ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (រងរបួសស្រាល)។អ្នករួមដំណើរក្នុងរថយន្តចំនួន ៤ នាក់ រួមមាន÷
១.ឈ្មោះ បូ សាយ ភេទ ប្រុស អាយុ ៧៥ ឆ្នាំ ចាស់ជរា (រងរបួសស្រាល)
២.ឈ្មោះ អ៉ី វ៉ា ភេទ ស្រី អាយុ ៦ ឆ្នាំ មុខរបរសិស្ស ជនជាតិអាមេរិក (រងរបួសស្រាល)
៣.ឈ្មោះ ហ្រាយ អិន ភេទ ប្រុស អាយុ ៩ ឆ្នាំ មុខរបរសិស្ស ជនជាតិ អាមេរិក(រងរបួសស្រាល)
៤.ឈ្មោះ សាយ ប៊ុនថេង ភេទប្រុស អាយុ ១១ ឆ្នាំ មុខរបរសិស្ស (គ្មានរបួស) អ្នកទាំង ៤ នាក់ រស់នៅភូមិ ១ សង្កាត់ ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
-រថយន្តម៉ាកស្គេនណា (SCANIA) ពណ័ខៀវចាស់ ពាក់ផ្លាកលេខ ភ្នំពេញ ៣F.៨៦៣៦ ផលិតឆ្នាំ ២០០៨ បើកបរដោយឈ្មោះ ថន សំរេច ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរបើកបររថយន្ត មានស្រុកកំណើត:ឃុំ ល្វា ស្រុកពួក ខេត្តសៀមរាប ។ បច្ចុប្បន្ន: ស្នាក់នៅ ភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប (គ្មានរងរបួស ) ។ ក្រោយពេលកើត ហេតុជនរងគ្រោះត្រូវបានសាច់ញាតិដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្តកែប។
-មូលហេតុ: រថយន្តម៉ាក ហាយឡែនឌឺបត់ឆ្វេង ។ ចំណែក រថយន្ត ទាំង ២ គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកែប ។





































