​​ក្រុមមន្ត្រី​យោធា​ស៊ីឈ្នួល​យាម​ដី​ឱ្យ​ក្រុមហ៊ុន​សុវណ្ណ​វ​ឌ្ឃ​ន៍​ប្រើ​កាំភ្លើង​AK47​ចំនួន​៤​ដើម​បរបាញ់​សត្វ​បាញ់​ត្រូវ​គ្នាឯង​ស្លាប់​ម្នាក់​នៅ​ស្រុក​ភ្នំស្រួច​

0

​កំពង់ស្ពឺ ៖ ក្រុមមន្ត្រី​យោធា​ភូមិភាគ​ទី​៣ និង​អ្នកស៊ីឈ្នួល​យាម​ដីចំការ​ឱ្យ​ក្រុមហ៊ុន សុវណ្ណ​វ​ឌ្ឃ​ន៍ បាននាំគ្នា​ចំនួន​៩​នាក់ ព័ន្ធ​ព្រៃ​ដើម្បី​រក​បរបាញ់​សត្វព្រៃ ប៉ុន្តែ​បាន​បាញ់​ច្រឡំ​ត្រូវចំ​គ្នាឯង​បណ្តាលឱ្យ​ស្លាប់​ម្នាក់​ភ្លាមៗ ។ បន្ទាប់ពី​បាញ់​មនុស្ស​ស្លាប់ ជនដៃដល់​បាន​រត់គេចខ្លួន​បាត់ស្រមោល​តែម្តង ។​ ​ty

ហេតុការណ៍​ក្រុម​ទា​ហ៊ាន អ្នកស៊ីឈ្នួល​ឈាម​ក្រុមហ៊ុន បបួលគ្នា​ទៅរក​បរបាញ់​សត្វ ត្រូវ​គ្នាឯង​ស្លាប់​នេះ បាន​កើតមានឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​១៥​រសៀល ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៤ ត្រង់ចំណុច​ព្រៃ​ស្រែ​តាម​ប៊ុត ក្នុងភូមិ​ខ្នង​ក្រាំង ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។​ ​សមត្ថកិច្ច​ប៉ូលិស​បាន​ប្រាប់​ឱ្យដឹងថា ជនរងគ្រោះ​ដែល​រង ដោយ​គ្រាប់កាំភ្លើង​AK47 ក្នុងពេល​នាំគ្នា​បរបាញ់​សត្វព្រៃ​នោះ មានឈ្មោះ​រឿង រ៉ា ភេទ ប្រុស អាយុ ៣២ ឆ្នាំ​កសិករ ត្រូវ​គ្រាប់កាំភ្លើង​ក្រោម​ឃ្លៀក​ឆ្វេង បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ ក្នុង​ថ្លុកឈាម ។ ប្រភព​បន្តថា ចំពោះ​អ្នកបាញ់​មនុស្ស​ស្មានថា​សត្វព្រៃ​វិញ​នោះ មានឈ្មោះ​សាយ ឈួន ភេទ ប្រុស អាយុ​ជាង ៦០​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​សុវណ្ណ​វឌ្ឍន៍ បាន​រត់​គេចខ្លួនបាត់ ពេលនោះ​សមត្ថកិច្ច​កំពុង​តាមរក​ចាប់ខ្លួន និង​បន្ត​ស្រាវជ្រាវ​រកមុខ​អ្នកផ្តល់​អាវុធ​ទាំងនោះ​ទៀតផង ។​ ​tre

សមត្ថកិច្ច​បាន​រៀបរាប់ថា មុនពេល​កើតហេតុ វេលា​ម៉ោង ប្រមាណ ១២​ថ្ងៃត្រង់​នា​ថ្ងៃទី​១៣ ខែកញ្ញា​មន្ត្រី​យោធា និង​អ្នកស៊ីឈ្នួល​ការពារ​ដី​ក្រុមហ៊ុន សុវណ្ណ​វឌ្ឍន៍ មាន​គ្នា​ចំនួន​៩​នាក់ ក្នុងនោះ​ទី​១​ឈ្មោះ​ទិ​ត្យ វ៉ាន់​ស៊ឺន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ម​មន្ត្រី​យោធា​ភូមិភាគ​ទី​៣ ស៊ី​ឈ្នួ​ក​យាម​ដី​ក្រុមហ៊ុន ទី​២​ឈ្មោះ​សាយ ឈួន ភេទ​ប្រុស អាយុ​ជាង​៦០​ឆ្នាំ បុគ្គល​ក្រុមហ៊ុន​សុវណ្ណ​វឌ្ឍន៍ ទី​៣​ឈ្មោះ​រឿន រ៉ា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​កសិករ ទី​៤​ឈ្មោះ​សាយ ខន​ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ទី​៥​ឈ្មោះ​រ៉ា រ៉ាត់ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ទី​៥៦​ឈ្មោះ​សាយ ប៊ី​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ បុគ្គល​ក្រុមហ៊ុន ទី​៧​ឈ្មោះ​លីន ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ បុគ្គលិក​ក្រុមហ៊ុន ទី​៨​ឈ្មោះ​ត្រាង ភេទ​ប្រុស អាយុ​ជាង​៥០​ឆ្នាំ និង​ទី​៩​ឈ្មោះ​វឿន ។

ប៉ូលិស​បន្តថា ក្នុងចំណោម​នោះ​ពួកគេ​មាន​អាវុធ AK47 ចំនួន ៤​ដើម អ្នក​កាន់​អាវុធ​មាន ទី​១​ឈ្មោះ​សាយ ឈួន ជនដៃដល់​កំពុង​រត់​គេចខ្លួន ទី​២​ឈ្មោះ​ទិ​ត្យ វ៉ាន់​ស៊ឺន ទាហាន​ភូមិភាគ​ទី​៣ ទី​៣​ឈ្មោះ​សាយ ប៊ី​ន និង​ទី​៤​ឈ្មោះ​លីន​ហៅ​ឃ្លី​ន ទាំង​៣​នាក់ ជា​បុគ្គលិក​ក្រុមហ៊ុន សុវណ្ណ​វ​ឌ្ឃ​ន៍ ។​ ​ប៉ូលិស​បន្តថា​នៅពេល​ពួកគេ​ដើរ​រុករក និង​ព័ទ្ធ​ព្រៃ ដើម្បី​រក​បាញ​សត្វ​នោះ រហូតដល់​រសៀល ស្រាប់តែ​ឈ្មោះ​សាយ ឈួន បាន​បាញ់​មួយ​គ្រាប់​ទៅលើ​ឈ្មោះ​រឿន រ៉ា ត្រូវជា​កូនចុង​ត្រូវ​មួយ​គ្រាប់ ក្រោម​ឃ្លាក​ឆ្វេង​បណ្តាល​ឱ្យស្លាប់ ដោយ​ស្មានតែ​សត្វព្រៃ ប៉ុន្តែ​សមត្ថកិច្ច​ជំនាញ​មិនទាន់​ហាន​សន្និដ្ឋាន​បែបនេះ​ទេ ដោយ​ដាក់​ការសង្ស័យ​ជា​ករណី​ផ្សេង ។ ក្រោយពី​កើតហេតុ​ជនល្មើស​បាន​រត់​គេ​ខ​ខ្លួន​បាត់ស្រមោល ហើយ​ជុំវិញ​រឿងរ៉ាវ​នេះ អ្នកណា​ជា​អ្នកទទួលខុសត្រូវ ព្រោះ​អី​គ្រាន់តែ​ទាហាន​ស៊ីឈ្នួល​ការពារ​ដីធ្លី​ឱ្យ​ក្រុមហ៊ុន​ឬ​អ្នកមានអំណាច​សោះ​មាន​កាំភ្លើង​រហូត​៤​ដើម ដើរ​បាញ់បោះ​អាណាធិបតេយ្យ​ដូច្នេះ ។​ ​uytt

សមត្ថកិច្ច​បានបញ្ជាក់​ថា ក្នុងករណី​បាញ់​គ្នា​ឯ​ឯង ស្មានតែ​សត្វព្រៃ​បណ្តាលឱ្យ​ស្លាប់​នោះ ដកហូត​បាន​អាវុធ AK47 ស្វាយ​បត់ ចំនួន ២​ដើម មួយ​បត់​ជំ​ហៀ​ង បង់​ចំនួន​ប្រាំ​គ្រាប់​ពេញៗ និង​គ្រាប់​ជាច្រើន​ទៀត ។ ប្រភព​បន្តថា អាវុធ​ទាំងនោះ​ជា​របស់​មន្ត្រី​យោធា​ភូមិភាគ​ទី​៣ ដែល​ស៊ីឈ្នួល​ការពារ​ដី​ឱ្យ​ក្រុមហ៊ុន​សុវណ្ណ​វ​ឌ្ឃ​ន៍​នេះ ប៉ុន្តែ​ពេលនោះ​មិនទាន់​ឃើញ​អ្នកណា​ចេញមក​ទទួលខុសត្រូវ​នោះឡើយ​ទេ ។​

​មហាជន​ក្នុង​ខេត្តកំពង់ស្ពឺ រងចាំ​មើល​ចំណាត់ការ​របស់​សមត្ថ​កិច្ច ជុំវិញ​រឿងរ៉ាវ​ដោយ​របៀប​ណា ហើយ​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ការចេញ​អាវុធ​យកទៅ​ប្រើប្រាស់ ដើម្បី​ការពារ​ផលប្រយោជន៍​បុ​គ្ក​ល ត្រូវ​ទទួលទោស​ទណ្ឌ​ឬ​ក៍​អត់ ។ ម្យ៉ាងទៀត​លោក​ឧ​ត្ត​ម​សរ​នី​យ​មេបញ្ជាការ​ភូមិភាគ​ទី​៣ នឹងមាន​ចំណាត់ការ​ដូចម្តេច​ខ្លះទៅ​លើ​កូនចៅ​របស់ខ្លួន​ដែល​យក​កាំភ្លើង​អង្គភាព​ទៅ​ស៊ីឈ្នួល​កាង​ដី​ក្រុមហ៊ុន​បែបនេះ​។ ​បច្ចុប្បន្ន​សាកសព​ត្រូវបាន ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ តាម​ប្រពៃណី ។ ចំណែក​ជនសង្ស័យ​បាន​រត់គេចខ្លួន ហើយ​សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់ និង​ស្រាវជ្រាវ​បន្ត​ចំពោះ​អ្នកមាន​ការពាក់ព័ន្ធ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ផងដែរ ៕ Jhon ny