ខេត្តកំពង់ធំ.ឯកឧត្ដមបណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធី បូកសរុបលទ្ធផលការងារប្រចាំឆមាសទីមួយ និង លើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ អមដោយឯកឧត្តមងួន រតនៈ អភិបាលខេត្តកំពង់ធំ និងអ្នកមុខអ្នកការប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការជុំវិញខេត្តកំពង់ធំ ចូលរួមនៅព្រឹកថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២២។
ឯកឧត្ដមបណ្ឌិតថោង ខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តកំពង់ធំ បានដាក់ចេញនៅក្នុងកិច្ចប្រជុំចំនួន១១ចំនុច តម្រូវឲ្យអាជ្ញាធរ សមត្ថកិច្ចជំនាញពាក់ព័ន្ឋ រួមគ្នាដោះស្រាយ និងអនុវត្តឲ្យខានតែបាន ក្នុងនោះមាន ការជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋ ទៅចាក់វ៉ាកសាំងការពារទប់ស្កាត់ការឆ្លងរីករាលដាល មេរោគជំងឺកូវី19 ទាំងដូសមូលដ្ឋាន និងដូសជម្រុញ រួមទាំងដូសបន្តបន្ទាប់ ការចុះអនុវត្តការពារតំបន់ព្រៃលិចទឹក តំបន់អភិរក្ស តំបន់ការពារធម្មជាតិ អភិរក្យសត្វខ្សឹបដែលជាតំបន់ហាមឃាត់ក្នុងបឹងទន្លេសាប ដើម្បីថែរក្សាដែនជម្រកមឆ្ឆាជាតិ។
សិក្សាស្រាវជ្រាវ ផលប៉ះពាល់ប្រយោជន៍របស់ប្រជាពលរដ្ឋ និងកែសម្រួលដីតំបន់៣មកតំបន់ពី ក្នុងបឹង ទន្លេសាប ដើម្បីប្រគល់ជូនប្រជាពលរដ្ឋ បានអាស្រ័យផលតាមការសំណូមពររបស់ប្រជាពលរដ្ឋ តាមស.ជ.ណ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងអនុវត្ត ស. ជ.ណ លេខ ៤៣៧ ចុះថ្ងៃទី១០ខែមិថុនា ឆ្នាំ ២០២២ របស់ក្រសួងបរិស្ថាន ស្តីពីការការពារធម្មជាតិ អភិរក្យសត្វខ្សឹបកំណត់ដោយចុះធ្វលើអត្តសញ្ញាណគ្រួសារឲ្យបានម៉ត់ចត ដើម្បីកាត់ឆ្វៀលដីដែលប្រជាពលរដ្ឋធ្លាប់អាស្រ័យផល ប្រគល់ជូនវិញ ។
ឯកឧត្តមបណ្ឌិតថោង ខុន បានបញ្ជាក់ថា អាជ្ញាធរ សមត្ថកិចពាក់ព័ន្ធត្រូវ យកចិត្តទុកដាក់ ការពារឲ្យបាន តាមបណ្តោយផ្លូវជាតិលេខ6 មិនអនុញ្ញាតិឲ្យមានការសាងសង់ផ្ទះ ឬសំណង់ផ្សេងៗចាប់ពីអាក់ផ្លូវ25ម ព្រោះទុកលទ្ធភាពសាងសង់ផ្លូវនាថ្ងៃអនាគត់ ដោយត្រូវពន្យល់ណែនាំប្រជាពលរដ្ឋ ឲ្យបានយល់ចៀសវាង មានផលប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋ ចំណែកយន្តការគ្រប់គ្រងដីព្រៃលិចទឹក ពីតំបន់3មកតំបន់ពីរ ដែល ជាដីអាស្រ័យផល និងត្រូវកាតឆ្វៀលជូនប្រជាពលរដ្ឋ និងយោងតាមយោបល់របស់អង្គរប្រជុំបូកសរុបលទ្ធផលការឆមាសទីមួយឆ្នាំ២០២២ សម្រេចកាយព្រំ រវាងដីអាស្រ័យផលរបស់ប្រជាពលរដ្ឋ និងដីតំបន់ហាមឃាត់ ក្នុងបឹងទន្លេសាប ។
នៅក្នុងឳកាសនេះ ឯកឧត្តម ប្រធានក្រុមការងារ បានផ្តោតសំខាន់លើ ជម្រុញឲ្យមានវេទិការសាធារណៈដោយមានវិធានបទច្បាស់លាស់ ការថែរក្សាបរិស្ថាន និងផលប៉ះពាល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជុំវិញបរិវេណប្រាសាទសំបូរព្រៃគុគ ទប់ស្កាត់ការការរុករាន្ទដីព្រៃលិចទឹក និងត្រៀមលក្ខណៈបុណ្យទន្លេក្នុងខេត្តកំពង់ធំនាពេលខាងមុខនេះ ។
ដោយ ប៊ុន រដ្ឋា







































