មេឃុំ ចៅសង្កាត់និងសមាជិកក្រុមប្រឹក្សាទោះជាមន្ត្រីគណបក្ស ប៉ុន្តែពេលធ្វើការងាររដ្ឋបាលត្រូវបម្រើ ប្រជាពលរដ្ឋ ដោយអព្យាក្រឹត មិនរើសអើង

បន្ទាយមានជ័យ៖មន្ត្រីថ្នាក់ដឹកនាំខេត្តនិង ស្រុក ណែនាំថា លោកលោកស្រីមេឃុំ ចៅសង្កាត់ ជំទប់ទី១ ជំទប់ទី២ ចៅសង្កាត់រងទី១ ចៅសង្កាត់រងទី២ និងសមាជិកក្រុមប្រឹក្សា ទោះជាមន្ត្រីគណបក្សណាក៏ដោយ ប៉ុន្តែពេលបម្រើការងារគឺជាមន្ត្រីសាធារណ:របស់រាជការ របស់រដ្ឋបាល ដូដូច្នពសូមឲ្យរក្សាគោជំហរ អព្យាក្រឹត មិនលំអៀង មិនរើសអើងនិន្នាការនយោបាយ សាសនា ឋាន: ។ ពោលគឺត្រូវរួបរួមសាមគ្គី ឯកភាពគ្នាតម្រង់ទិសដៅបម្រើប្រជាពលរដ្ននិងអភិវឌ្ឍន៍ ក៏ដូចជាដោះស្រាយបញ្ហានានាដោយផ្ទាល់ជាមួយពលរដ្ឋនៅមូលដ្ឋាន ។

លោកយឹម យឿន អភិបាលរងស្រុកព្រះនេត្រព្រះកាលពីថ្ងៃទី៧ ខែកក្កដា បានអះអាងសុពលភាពសមាជិកក្រុមប្រឹក្សាឃុំឈ្នួរមានជ័យ អាណត្តិទី៥ នៅស្រុកព្រះនេត្រព្រះ ។

សូមបញ្ជាក់ថា សម្រាប់ឈ្នួរមានជ័យ បេក្ខជនលំដាប់លេខរៀងទី១ គណបក្សប្រជាជនកម្ពុជា.ត្រូវពលរដ្ឋបោះឆ្នោតជូន ហើយបានទៅលោកខុង ប៊ុន អតីតជំទប់ទី១ ជំនួសលោកអ៊ុន ឈឿ អតីតមេឃុំដែលឈរនៅលំដាប់លេខរៀងបន្ទាប់ ប៉ុន្តែលោកបានលាលែងការងារ ។

លោកមេឃុំ និងសហការីជាប់ឆ្នោតបានឡើងប្តេជ្ញាចិត្តថានឹងខិតខំបំពេញការងារអោយអស់ពីលទ្ធភាព សមត្ថភាព អោយបានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវ ។

មន្ត្រីថ្នាក់ដឹកនាំបាន ថ្លែងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់ឃុំ សង្កាត់ គឺជាការជំរុញកិច្ចដំណើរការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំណែទម្រង់នេះបានដើរ តួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់អភិបាលកិច្ចនៅថ្នាក់ឃុំ សង្កាត់ តាមគោលការណ៍អភិវឌ្ឍ តាមបែបប្រជា ធិបតេយ្យនៅថ្នាក់មូលដ្ឋាន៕ដោយ៖ឃិន គន្ធា