ក្រុងប៉ោយប៉ែត៖ មាន់ថៃកំពុងសំរុកមកតាមច្រករបៀង រាប់រយតោនយកមកលក់ក្នុងរដូវបុណ្យភ្ជំបិណ្ណប៉ូលិស និងមន្ត្រីជំនាញគ្រប់ផ្នែកទាំងអស់កំពុងមានរាសីឡើងខ្ពស់ត្រដែត ដោយសារបទល្មើសសេដ្ឋ កិច្ចគ្រប់ប្រភេទ ហូរចូលមកតាមច្រករបៀង ទាំងយប់ទាំងថ្ងៃ ដែលជាទង្វើបែបធ្វើអោយប៉ះ ពាល់ដល់សុខភាព ប្រជាពលរដ្ឋ និងព្រះសង្ស ដែលកំពុងតែកាន់បិណ្ណក្នុងរយះពេលប៉ុន្មានថ្ងៃ នេះ ។
សូមបញ្ជាក់ដែលថា មានច្រករបៀងជាច្រើនកន្លែង នៅតាមខ្សែរបន្ទាត់ព្រំដែន កម្ពុជាថៃ ដែលច្រកខ្លះ មាននាំជ្រូកចូល និងអាហារផ្សេងៗទៀត ឯច្រកខ្លះទៀតដូចជានៅប៉ែកខាងត្បូង ក្រុងប៉ោយប៉ែត គឺគេសង្គេតឃើញមិនសូវមានជ្រូកចូលនោះទេ ភាគច្រើនគឺមាន់រស់ មាន់ងាប់ ជង្គង់មាន់ និងអាហារខូចគុណភាពផ្សេងៗទៀត ត្រូវបានគេនាំចូលដូចទឹកបាក់ទំនប់ មុន ពេលប្រជាពលរដ្ឋខ្មែរយើង ចាប់ផ្តើមកាន់បិណ្ណមកម្លេះ ដោយឡែក គេមិនឃើញមានអស់ លោកសមត្ថកិច្ច ពាក់ពន្ធទាំងអស់ នាំគ្នាទៅទប់ស្កាត់នោះទេ ដោយសាតែបានត្រូវរូវគ្នា ជាមួយក្រុមឈ្មួញអស់ទៅហើយ។
គួរំលឹកដែលថា ថ្មីៗនេះមានសមត្ថកិច្ចពេទ្យ រួមជាមួយនិងប៉ូលិសសេដ្ឋកិច្ច និងមន្ត្រីពាក់ពន្ធ មួយចំនួនទៀត បាននាំគ្នាទៅចាប់ឈ្មួញ ដឹកជ្រូក និង ដឹកមាន់ ចេញពីប្រទេសថៃ ហើយមក តាមផ្លូវអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ទង្វើតបែបនេះត្រូវបាន លើកឡើងថា អ្វី ដែលអស់លោកធ្វើនោះ គឺគេចាប់យកស្នាដៃ ដើម្បីព្រមានម្ចាស់ទំនិញកុំអោយតម្លៃបង់សេវាដ៏ ដែលៗ ព្រោះខណះពេលនេះ គឺគេត្រូវកាក្នុងតម្លៃខ្ពស់ ដើម្បីយកលុយទៅភ្ជំបិណ្ណនាពេលដ៏ខ្លី ខាងមុខនេះ ដោយឡែក នៅច្រករបៀងខាងជើង និងខាងត្បូងក្រុងប៉ោយប៉ែត គឺគេសម្គល់ ឃើញមានការដឹកជញ្ជូនមាន់រស់ និងមាន់ងាប់ រាប់រយតោន ដែលការដឹកជញ្ជូននោះ គឺគេ ដាក់មកតាមក្បូននិងទូក រួចយកមកដាក់លើរថយន្ត ហើយយកទៅលក់នៅក្នងផ្សារតែម្តង ។
មតិប្រជាពលរដ្ឋមួយចំនួនធំបានលើកឡើងថា រដូវភ្ជំវឲបិណ្ណឆ្នាំនេះ គឺទាហ៊ាននិងប៉ូលិស កំពុងសំរុកអនុញ្ញាតិអោយឈ្មួញនាំបទល្មើសខាងលើ យកមកលក់បែបអាណាធិបតេយ្យតាម ទីផ្សារនានា នៅក្នុងខេត្តបន្ទាយមានជ័យ ហើយគេមិនដែលឃើញមានការបង្គ្រាបពីមន្ត្រី ជំនាញនោះឡើយ ប្រជាពលរដ្ឋពលរដ្ឋដ៏ដែលបានបន្តទៀតថា ជំនង់ជាអស់លោកខាងលើ ចង់អោយប្រជាពលរដ្ឋរបស់ខ្លួន ស្លាប់ជាបន្តបន្ទាប់ ដោយសាការទទួលទានសាច់ខូចគុណ ភាព នៅពេលខាងមុខនេះទេដឹង ប្រជាពលរដ្ឋទាំងនោះសំណូមពរដល់ថ្នាក់ដឹកនាំនិមួយៗ របស់មន្ត្រីជំនាញខាងលើនោះ មេត្តាជួយមើលកូនចៅខាងក្រោមរបស់ខ្លួនផង។
លោកចាប សុផារិទ្ធ នាផ្នែកការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ចរបស់ស្នងកានគបាល ខេត្តបន្ទាយមានជ័យ បានប្រាប់កម្ពុថ្មីថា អីឡូវនេះមិនមានបទល្មើសនាំមាន់ចូលមកស្រុកខ្មែរ ទេព្រោះឈ្មួញរស៊ីមាន់ទាំងនោះ បានងាកទៅប្រកបមុខរបររបស់ខ្លួននៅតាមច្រករបៀងនានា ក្នុងខេត្តបាត់ដំបងអស់ហើយ លោកក៏បានបន្តទៀតថា រយះពេលប៉ុន្មានថ្ងៃនេះ គឺមានក្រុម គណះកម្មការចម្រុះរបស់សាលាខេត្តបន្ទាយមានជ័យ បានដាក់ទប់ស្កាត់បង្គ្រាបបទល្មើស បានជាបន្តបន្ទាប់ នៅចំណុចមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ទើបឈ្មួញមានការ ភ័យខ្លាច ហើយក៏នាំគ្នារត់ចេញពីខេត្តបន្ទាយមានជ័យ ទៅរកស៊ីនៅកន្លែងផ្សេងអស់ហើយ ដូចឆ្នេះពុំមានមាន់នាំចូលតាមច្រករបៀងទៀតទេ៕ដោយពៅរី