ខេត្តបន្ទាយមានជ័យ៖ក្នុងឪកាសពិធីបុណ្យជាតិធំៗ រួមមានបុណ្យចូលឆ្នាំខ្មែរ , វិសាខបូជា និង៧មករា ក្នុងឆ្នាំ២០២២ នេះទណ្ឌិតចំនួន៥៩នាក់ នាក់ជាប់ក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ ត្រូវបាន ព្រះមហាក្សត្រ បានធ្វើការបន្ធោរបន្ថយទោស ពី៣ខែ ដល់៦ខែ ៩ខែ និងដោះលែងស្រី១នាក់ផុតកំណត់ទោស។
ការលើកលែងនិងបន្ធោរបន្ថយទោស នេះដោយមានការចូលរួម លោក គឹងវណ្ណ អភិបាលរងខេត្តបន្ទាយមានជ័យ ព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យ លោកអ៊ុង សុីផានឧត្តមអត្ថានុរក្សថ្នាក់លេខ២និងជាប្រធានពន្ធនាគារខេត្តបន្ទយមានជ័យ និងមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ទៀត នៅល្ងាច ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២២ នៅក្នុងសាលប្រជុំ ពន្ធនាគារផ្ទាល់ ស្ថិតក្នុងភូមិទំនុបជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកអ៊ុង សុីផានឧត្តមអត្ថានុរក្សថ្នាក់លេខ២និងជាប្រធានពន្ធនាគារខេត្តបន្ទយមានជ័យ បានមានប្រសាសន៍ក្នុងពិធីការលើកលែងទោសដល់ ទណ្ឌិតថា ក្នុងពន្ធគារខេត្តបន្ទាយមានជ័យ ជនជាប់ឃុំ ជាក់ស្តែងមានចំនួនសរុប មានចំនួន១.៧០១នាក់ក្នុងនោះស្រីមានចំនួន១១៧នាក់។
ជនដែលត្រូវបន្ធបន្ថយទោសបាប់ពី៣ខែមានចំនួន៤៤នាក់ ស្រី៥នាក់ ជនលើកលែងទោសពី៦ខែមានចំនួន១១នាក់ ស្រីគ្មាន បន្ធូបន្ថយទោស៩ខែមានចំនួន៤នាក់ ស្រីគ្មាន ក្នុងនោះមានការដោះលែង១នាក់ស្រីផុតកំណត់ទោស។
លោកអ៊ុងសុីផានបានមានប្រសាសន៍ឲ្យដឹងបន្តទៀតថានៅក្នុងពន្ធនាគារ មានជនត្រូវចោទមានចំនួន២១៩នាក់ស្រី១៨នាក់ ជនជាប់ចោទមានចំនួន២៥៩នាក់ ស្រី១៦នាក់ ពិរុទ្ធជនមានចំនួន៨០៦នាក់ ស្រី៥៤នាក់
ទណ្ឌិតមានចំនួន៤១៧នាក់ ស្រី២៩នាក់ ចាប់ចូលថ្មីមេខ្យល់មានចំនួន១១៧នាក់ស្រី១១នាក់ កុមារតាមម្តាយ មានចំនះន ១៣នាក់ ស្រី៨នាក់ ស្រីមានផ្ទៃពោះ១នាក់។ក្នុងនោះមានជនបរទេសចំនួន៦៤នាក់ ស្រី១២នាក់ ក្នុងនោះមានជនជាតិថៃ ៤៨នាក់ ជនជាតិវៀតណាម៣នាក់ បទល្មើសភាគច្រើនគឺគ្រឿងញៀន។
លោកអ៊ុង សុីផានបានបញ្ជាក់ឲ្យដឹងបន្តទៀតថាពន្ធនាគារខេត្តបន្ទាយមានជ័យបានអនុវត្តនៅតួនាទីភារកិច្ចរបស់ខ្លួនដូចជាការអប់រំកែប្រែស្ដានិតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងពន្ធនាគារ ការងារកសិកម្មសិប្បកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ។ក្រៅពីនេះអង្គភាពមានប៉ុស្តិ៍សុខភាពមួយខ្នងដែលគ្រប់គ្រងដោយអង្គភាពផ្ទាល់នឹងមានផ្នែកសុខាភិបាលជាអ្នកទទួលខុសត្រូវផងដែរ។
លោកគឹង វណ្ណះ អភិបាលរងខេត្តបន្ទាយអង្គភាពបានយកចិត្តទុកដាក់លើគោលនយោបាយកំណែទម្រង់ពន្ធនាគារគឺការអប់រំកែប្រែនិងស្ដានីតិសម្បទាដល់ជនជាប់ឃុំដែលមានអប់រំផ្លូវចិត្តរៀនអក្សរខ្មែរ គ្រប់ចំណេះដឹង ចំណុចនេះអង្គភាពបានយកចិត្តទុកដាក់ធ្វើការបែងចែកចំណាច់ថ្នាក់សន្តិសុខដែលជាមូលដ្ឋានសម្រាប់ស្មើសុំបន្ធូរបន្ថយនិងលើកលេងទោសដល់ទណ្ឌិតស្របតាមនីតិវិធីច្បាប់។
លោកគឹង វណ្ណះ បានមានប្រសាន៍ថាការបន្ធូបន្ថយដល់ទណ្ឌិតចំនួន៥៩នាក់ ក្នុងនោះលើកលែងទោសមានរយះពេល៣ខែ បន្ធូបន្ថយទោសរយះពេល៦ខែ និងបន្ធូបន្ថយទោសមានរយះពេល៩ខែ។
លោកគឹង វណ្ណះ បានធ្វើការផ្តាំផ្ញើរដល់អ្នកជាប់ឃុំទាំងអស់ក្រោយពីស្គាល់រសជាតិជាប់គុកហើយចេញមកវិញត្រូវចេះកែខ្លួនឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អទើបអាចរស់នៅក្នុងសង្គមបានស្រួលផងដែរ៕ដោយ៖ឃិន គន្ធា





































