​​ជ្រូក​មាន់​ក្មាន​បា់​ស្ព​រ័​ដែល​ឈ្មួញ​នៃ​ចូល​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង​នាៗ​ក្នុងស្រុក​អូជ្រៅ​ត្រូវ​ជាប់អន្ទាក់​សម​ត្ត​កិច្ច​ជំនាញ​នៅលើ​ផ្លូវជាតិ​លេខ​៦៨​ដេ​ដោយនិយាយ​ថ្លៃ​មិនត្រូវ

0

បន្ទាយមានជ័យ ៖ ជ្រូក​រស់ ចំនួន​២១​ក្បាល ដែល​នាំចូល តាម​ច្រករបៀង​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ត្រូវបាន​កម្លាំង នគរបាល​ស្រុក សហការ​ជាមួយ មន្ត្រី​ពេទ្យសត្វ បាន​ស្ទាក់ចាប់​នៅ ចំណុច​ភូមិ​កូន​ត្រី ស្ថិតក្នុង​ឃុំ​កូប កាលពី​ទៀបភ្លឺ ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៤ រួច​នាំយក មក​ការិយាល័យ បសុព្យាបាល​ខេត្ត ។ photo 3(5)

ហេតុការណ៍ ស្ទាក់ចាប់​នេះ បានធ្វើអោយ​អាជីវករ ជា​ម្ចាស់​ជ្រូក មានប្រតិកម្ម​យ៉ាងខ្លាំង ហើយ​ឈានដល់​ការ ទម្លាយ​រឿង សមត្ថកិច្ច​ពាក់​ព​ន្ធ័ និង​ពេទ្យសត្វ​យកលុយ​ពី​ពួកគាត់​រួច បើក​ភ្លឿ​ង​ខៀវ​អោយ មានការ​នាំចូល​។​ ​លោកស្រី មុំ អាជីវករ រស់នៅ​ក្រុង​ប៉ោយប៉ែត បាន​និយាយថា លោកស្រី​បាន​ចងការ យកលុយ​គេ​មករក​ស៊ី ហើយ​បាន​ប្រកប​ដឹក​ជ្រូក​នេះ ចេញពី​ប្រទេស​ថៃ តាម​ច្រករបៀង​អូរ​បី​ជាន់ ក្នុងស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាច្រើន​ឆ្នាំ មកហើយ ដោយបាន​ការបើក​ភ្លើង​ខៀវ ពី​សមត្ថកិច្ច​ជំនាញ ពេទ្យសត្វ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ជាច្រើន​ផ្សេងទៀត ។​ ​photo 1(8)

លោកស្រី បាន​រកស៊ី​យ៉ាង​រលូន ជួប​បញ្ហា​បន្តិចបន្តួច គឺ​ដោយសារតែ​បង់លុយ ជា​រៀងរាល់ខែ​អោយទៅ លោក ហ៊ុយ ទូច ប្រធានការិយាល័យ ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​ខេត្ត ចំនួន​៨០០​ដុល្លារ និង​១០០​ដុល្លារ អោយទៅ ឈ្មោះ ម៉ាញ ជា​មន្ត្រី​ពេទ្យសត្វ និង​៥​ម៉ឺន​រៀល ផ្សេងទៀត​អោយ ទៅ​ឈ្មោះ ហេង ជា​មន្ត្រី​ការិយាល័យ​នេះ​ផងដែរ និង​មានការ​បង់លុយ ដល់​មន្ត្រី​កាំកុងត្រូល ក្នុង​មួយ​រថយន្ត ៥​ម៉ឺន​រៀល​ផងដែរ រីឯ​សមត្ថកិច្ច ពាក់​ព​ន្ធ័​ជាច្រើន​ទៀត ក្នុង​មួយ​រថយន្ត មួយ​ម៉ឺន​រៀល នៅពេលដែល​ដឹក​ជ្រូក ចេញពី​ព្រំដែន​ម្តងៗ ។​photo 2(6)

​លោកស្រី​បន្តថា របរ​ដឹក​ជ្រូក​នេះ មិនមែន​មានតែ​លោកស្រី ជាមួយ និង​ស្វាមី​គាត់​ទេ គឺមាន​ឈ្មួញ​ជាច្រើន​នាក់​ទៀត ដែល​ខ្លះ​ក៏មាន​ច្បាប់ ដោយ​ទិញ​លាយ​សិន ពី​ក្រុមហ៊ុន គេ​ខ្លះ​ក៏​គ្មាន​ច្បាប់ ប្រកបមុខរបរ​នេះ ដោយ​គ្រាន់តែ​ត្រូវរ៉ូវ និង​តាម​ការណែនាំ ជាមួយ​ជំនាញ ជាការ​ស្រេច ។ photo 4(2)

ហើយ​ថ្មីៗ​នេះ លោកស្រី​ក៏បានរ​ត់ទៅ​ទិញ​លាយ​សិន ពី​ក្រុមហ៊ុន​ប៉ូ​ប៉ូ ដែល​ទទួល​សិទ្ធិ​ដឹក​ជ្រូក​ពី ប្រទេស​ថៃ និង​ប្រទេស​វៀតណាម មក​ចែកចាយ​ក្នុង ប្រទេស​កម្ពុជា សំរាប់​រយះពេល​បី​ខែ ដោយ​បង់លុយ​អោយ ក្រុមហ៊ុន ប៉ូ​ប៉ូ​ចំនួន​១​ម៉ឺន ដុល្លារ ដើម្បី​លោកស្រី​មាន​សិទ្ធិ​ចែកចាយ ជ្រូក​រស់ក្នុង​ខេត្តបន្ទាយមានជ័យ ស្រាប់តែ​ក្រុម​ពេទ្យសត្វ បែរជា​ចាប់​ជ្រូក​គាត់​ទៅវិញ ឯ​អ្នក​ដឹក​ផ្សេងទៀត ត្រូវ​រួចខ្លួន ។​ ​photo 5(1)

ឆ្លើយតប​និង​ការចាប់ ព្រមទាំង​ការចោទប្រកាន់​នេះ លោក ហ៊ុយ ទូច ប្រធានការិយាល័យ ផលិតកម្ម និង​បសុព្យាបាល​បាន​និយាយ​អោយដឹងថា ការចាប់​ជ្រូក​ទាំង​២១​ក្បាល ខាងលើ​របស់​ឈ្មោះ​មុំ គឺ​ដោយសារតែ​ការដឹកជញ្ជូន មិនមាន​លិខិត​អនុញ្ញាតិ​ត្រឹមត្រូវ ហើយ​ចំពោះ​ការចោទប្រកាន់ថា មានការ​បង់លុយ​មួយខែ​៨០០​ដុល្លារ ជា​សិទ្ធិសេរីភាព នៃ​ការនិយាយស្តី​ក​របស់គាត់​៕ Jhon ny