ចាស់ជរាគ្មានទីពឹង ស្រ្ដីមេម៉ាយ ស្ដ្រីមានផ្ទៃពោះ ជនពិការ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន ៤៩២គ្រួសារទទួលអំណោយទទួលអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

0

ខេត្តព្រះសីហនុ៖ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានស្តីទី គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះ សីហនុនាព្រឹកថ្ងៃអាទិត្យ ទី១ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារនាំយក អំណោយសម្តេច កិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កាកបាទក្រហមកម្ពុជា ចែកជួនប្រជាពលរដ្ឋចាស់ជរាគ្មានទីពឹង ស្រ្ដីមេម៉ាយ ស្ដ្រី មានផ្ទៃពោះ ជនពិការ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន ៤៩២គ្រួសាររស់នៅក្នុងស្រុកកំពង់សីលា។

អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ដិត  ប៊ុន រ៉ានី ហ៊ុន សែន នាំយកមកចែកជូនប្រជាពលរដ្ឋ ចំនួន ៤៩២គ្រួសារ នាពេលនេះ គឺក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ  ឃីត១កញ្ចប់ ដោយ ក្នុងនោះមាន(សារុង១ ក្រមា១ ភួយ១ មុង១)កន្ទេល១ និងថវិកា ៥ម៉ឺនរៀលផងដែរ។

លោក ឆាយ សុគន្ធដា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំពង់សីលាបានបញ្ជាក់ថា ប្រជាពលរដ្ឋដែល បានទទួល អំណោយ ខាងលើនេះគឺមកពីឃុំចំនួន០៤នៃស្រុកកំពង់សីលា ក្នុងនោះមកពី ឃុំអូរបាក់ រទេះចំនួន ២១០គ្រួសារ . មកពីឃុំកំពង់សីលា ១២៩គ្រួសារ .មកពីឃុំចំកាលួងចំនួន ១០៥គ្រួសារ និងមកពីឃុំឆាយចំនួន៤៨គ្រួសារសរុបចំនួន៤៩២គ្រូសារ។ប្រជាពលរដ្ឋរស់នៅក្នុងស្រុកកំពង់សីលាកន្លងមកពួកគាត់តែងតែទទួលបាននៅការគាំទ្រ និងក្ដីសង្ឃឹម ព្រមទាំងភាពកក់ក្កៅពីសាខាកាកបាទក្រហមកម្ពុជា ខេត្ត ព្រះសីហនុជានិច្ចមិន។

ឯកឧត្តម ម៉ាង ស៊ីណេត ប្រធាន ស្តីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានមានប្រសាសន៍សំណេះសំណាល ព្រមទាំងបានពាំនាំការផ្តាំផ្ញើសួរសុខទុក និងសេចក្តីនឹករលឹកពី សម្តេ ចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាហើយសម្តេចទាំងពីរដែលជានិចជាកាលតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុករបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ដោយ សម្តេចក៏បានណែនាំឱ្យសាខាកាកបាទក្រហមកម្ពុជា យកចិត្តទុកដាក់អំពីសុខទុក និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនជាប្រចាំ ហើយ ជាមួយគ្នានោះដែរឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយបញ្ចកោណតំណាក់កាលទី១ ដោយផ្តោតលើ អត្ថិភាព៥ មានដូចជា៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ហើយចំពោះធនធានមនុស្ស សំដៅការបណ្តុះ បណ្តាល ធនធានមនុស្ស ពិសេសយុវជនដែលជាទំពាំងស្នងឬស្សី ទាមទារឱ្យមានចំណេះជំនាញ និងបទ ពិសោធន៍មានលទ្ធភាពបង្កើតអាជីវកម្ម ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើន ហើយពិសេសការកែទម្រង់វិស័យអប់រំនៅកម្ពុជា រាជរដ្ឋាភិបាលបានជំរុញសាលា រៀនឱ្យ គៀកនិងប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីប្រទេសជាតិខ្លាំង ទាមទារឱ្យយុវជនរបស់យើងមានចំណេះដឹង ចំណេះ ធ្វើ ជំនាញបច្ចេកទេសច្បាស់លាស់ ពីព្រោះថា រាជរដ្ឋាភិបាលបានកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់នៅទូទាំង ប្រទេស ពិសេសហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងព្រះសីហនុ ទន្ទឹមនោះហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង របស់យើង ក៏បានសាងសង់ផ្លូវបេតុងនៅតាមភូមិឃុំសង្កាត់នៅទូទាំងខេត្តខ្វាត់ខ្វែងឱ្យការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានកាន់តែល្អប្រសើរ ហើយរាជរដ្ឋាភិបាលកម្ពុជា បានបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងផ្លូវទឹកប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់កម្ពុជា ក្នុងការដឹកជញ្ជូនតាមផ្លូវទឹករ ស្របតាម ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០២៩ កំពង់ផែក្រុងព្រះសីហនុ អភិវឌ្ឍមានជំរៅទឹក ១៧,៥០ម៉ែត្រ ដែលនាវាមានទំងន់ផ្ទុក១៦ម៉ឺនតោនអាចចូលចតបានហើយនាវាដែលធ្វើចរាចរណ៍នៅលើពិភពលោកអាចចូលចតបានដែរ និងអាចផ្ទេរទំនិញមួយចំនួនតាមនាវាឆ្លងកាត់ព្រែកជីកហ្វូណនតេជោទៅកាន់រាជធានី ឬខេត្តនៅក្នុងប្រទេសកម្ពុជា ធ្វើឱ្យវិស័យដឹកជញ្ជូនតាមផ្លូវទឺកកាន់តែមានភាពងាយស្រួល ។

ឯកឧត្តម ម៉ាស៊ីណេតបានបន្តទៀតថា តំបន់អភិវឌ្ឍត្រីកោណ CLV (DTA) នៃខេត្តជាប់ព្រំដែនភូមិ ភាគឥសាន្តមានខេត្តចំនួន៤ ក្នុងនោះមានខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ដែលជាព្រំដែនកម្ពុជា ឡាវ និងវៀតណាម ដើម្បីតភ្ជាប់គ្នាក្នុងការដឹកជញ្ជូនសម្រួលចរាចរណ៍ទំនិញចេញចូល គម្រោងអភិវឌ្ឍត្រីកោណ CLV (DTA) ក៏មានការគាំទ្រពីរាជរដ្ឋាភិបាលជប៉ុន បានផ្តល់នៅថវិកាជួយកសាងហេដ្ឋារចនាសម្ព័ន្ធនានាមានដូចជា ផ្លូវ មណ្ឌលសុខភាព សាលារៀន ទឹក ភ្លើងជាដើម ទន្ទឹមនោះក៏មានធនាគារអភិវឌ្ឍអាស៊ីបានចូលរួមឧបត្ថម្ភគម្រោង CLV(DTA)ដែលជាគម្រោងអភិវឌ្ឍត្រីកោណត្រូវបានប្រជាពលរដ្ឋគាំទ្រព្រមទាំងបានបរិច្ចាកថវិកាចូលរួមមូលនិធិគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតាមខ្សែបន្ទាត់ព្រំដែននេះផងដែរហើយរាជរដ្ឋាភិបាលក៏បានបើកឱកាសឱ្យប្រជាពលរដ្ឋនិងយុវជនអាចទៅលេងកម្សាន្តតំបន់អភិវឌ្ឍត្រីកោណ ចាប់ពីខែកញ្ញា រហូតដល់ខែធ្នូ ឆ្នាំ២០២៤ រាល់បន្ទុកចំណាយជារបស់រាជរដ្ឋាភិបាល ហើយទន្ទឹមនោះសម្តេចធិបតី បានដាក់ចេញនូវចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ដោយក្នុងនោះឯកឧត្តម ប្រធានស្តីទីគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានបញ្ចាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយគាំពារ៌សង្គម និងប្រាក់សោធន៍និវត្តសម្រាប់និយោជិត កម្មករ កម្មការរីនីនៅ ទូទាំងប្រទេសពិសេសគោលនយោបាយគាំពារ៌សង្គមចំពោះស្ត្រីដែលមានផ្ទៃពោះត្រូវទៅពិនិត្យផ្ទៃពោះរហូតកុមារ មានអាយុពីរឆ្នាំ ដោយមិនបង់ថ្លែនៅពេលទៅជួបក្រុមគ្រូពេទ្យម្តងគឺទទួលបានថវិកា ៤ម៉ឺនរៀល រហូតដល់ កុមារអាយុពីរឆ្នាំទទួលបានថវិកា១៥៦០០០០ម៉ឺនរៀល។នេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជួយសម្រួលទុកលំបាករបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ៕

នាគសមុទ្រ