កំពង់ធំ : ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី៣៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិ ទី ៣ ក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈ ន់ ប្រធាន ក្រុមប្រឹក្សា ខេត្ត និង ឯកឧត្តម សុក ហៃ អភិបាលរងខេត្ត តំណាងឯកឧត្ដម ងួន រត នៈ អភិបាល ខេត្ត កំពង់ធំ ដោយមាន ការ អញ្ជើញ ចូលរួម ពី ឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សា ខេត្ត គណៈ អភិបាល ខេត្ត លោកនាយក នាយក រង រដ្ឋបាល សាលាខេត្ត នាយក – នាយក រង ទីចាត់ការ សាលាខេត្ត ប្រធាន – អនុ ប្រធានមន្ទីរ អង្គភាព ជុំវិញ ខេត្ត នារសៀលថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២២។
កិច្ចប្រជុំនេះ មានគោលបំណង ដើម្បី ពិនិត្យ ពិភាក្សា កែ លម្អ របាយការណ៍ ប្រចាំខែ ពិនិត្យ លទ្ធផល ការងារ ដែល បាន អនុវត្ត កន្លងមក ព្រមទាំងលើកឡើងអំពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា។
នៅក្នុងកិច្ចប្រជុំនេះដែរ បានលើកឡើងនូវរបៀបវារៈចំនួន ៥ ដូច ខាងក្រោម :
១- ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៦ របស់ក្រុមប្រឹក្សាខេត្ត
២- ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត
៣- ពិនិត្យ និងអនុម័ត កម្មវិធីវិនិយោគ៣ឆ្នាំរំកិល ២០២២-២០២៤
៤- ពិនិត្យ និងអនុម័ត សេចក្តីណែនាំស្តីពីការរៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥
៥- បញ្ហាផ្សេងៗ
របៀបវារៈ ខាងលើ នេះ ត្រូវ បាន ដាក់ ជូន អង្គប្រជុំ ពិនិត្យ និង ពិភាក្សា រួមគ្នា រួចមក ដោយ អនុម័តយល់ព្រម ពី ប្រធាន និង សមាជិក ក្រុមប្រឹក្សា ខេត្ត ដោយ ការ លើកដៃ យល់ព្រម ។ ដោយ ប៊ុន រដ្ឋា





































