​​បង្ក្រាប​ឃ្លាំង​ស្តុក​ឈើ​ក្រញូង​ដ៏​ធំ​មួយ​ក្នុងស្រុក​ព្រៃឈរ មាន​ត​ម្លែ​ជិត​៤០​ម៉ឺន​ដុល្លារ​

0

​កំពង់ចាម​៖ លោកស្នងការ​នគរបាល​ខេត្ត បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ សហការ​ជាមួយ​កម្លាំង​អធិការនគរបាល​ស្រុក​ព្រៃឈរ ចុះបង្ក្រាប​ទីតាំង​ឃ្លាំង​ស្តុក​ឈើ​ក្រញូង​ដ៏​ធំ​មួយកន្លែង នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៤ ស្ថិត​ចំណុច​ក្នុងភូមិ​ដូន​ដី ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។DSC02222

ក្នុង​ភារៈកិច្ច​ដ៏​ក្តៅគគុក​នេះដែរ កម្លាំង​បាន​ប្រមូល​ឈើ​ក្រញូង​ប្រភេទ​ឈើ​ពេញ​ខ្នាត​បាន​មួយចំនួនធំ ផងដែរ​។​ ​ ​លោក ឧ​ត្ត​ម សេនីយ៍​ត្រី បែន រ័ត្ន ស្នងការ​នគរបាល​ខេត្តកំពង់ចាម បានបញ្ជាក់​ឲ្យ​ដឹងថា កម្លាំង​សហការ​របស់​យើង​គឺធ្វើឡើង​តែមួយ​ស្ថាប័ន​របស់​ស្នងការ​ទេ ដោយមាន​ការចង្អុលបង្ហាញ​ពី​ឯកឧត្តម លន់ លឹម​ថៃ គណៈបញ្ជាការ​ឯកភាព​ខេត្ត និង លោក ហួត វុទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផងដែរ ។DSC02221

ហើយ​ក្នុង​ភារៈកិច្ច​ដ៏​ក្តៅគគុក​នេះ កម្លាំង​យើង​បាន​ចុះ​ស្រាវជ្រាវ តាមដាន​ស៊ើបអង្កេត​យ៉ាង​ល្អិតល្អន់ ឈានទៅ​បង្ក្រាប​នៅ​ព្រឹក​ថ្ងៃ​ខាងលើ​តែម្តង​ជា​លទ្ធផល​កម្លាំង បាន​រឹបអូស​ប្រមូល​ឈើ​ក្រញូង​ពេញ​ខ្នាត​ចំនួន​ជាង​៨​ម៉ែត្រគូប ដែលមាន​តម្លៃ​ជិត​៤០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អា​មេ​រិច និង​វត្ថុតាង​មាន​ជញ្ជីង​ចំនួន​៣ សម្រាប់​ថ្លឹង​ផងដែរ ។ DSC02223

ឥលូវ​យើង​ប្រមូល​វត្ថុតាង​ល្មើស​ទាំងអស់ យកទៅ​រក្សាទុក​នៅ​ស្នងការ​ខេត្ត ហើយ​បន្ទាប់​យើង​នឹង​អនុវត្តន៍​ទៅតាម​ច្បាប់​ព្រៃឈើ ដោយ​យើង​ប្រគល់​ទៅ​ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ចាម​តែម្តង ។​ ​ ​លោក ឧ​ត្ត​ម​សេនីយ៍​ស្នងការ បានបញ្ជាក់​បន្ថែមទៀត​ថា ម្ចាស់​ទីតាំង ជា​ប្រជាពលរដ្ឋ​សាមញ្ញ​នៅទីនេះ ម្ចាស់​ឈើ​កំពុងតែ​គេចខ្លួន តែ​យើង​ស្គាល់​អត្តសញ្ញាណ ទុក​ឲ្យ​ជំនាញ​ស៊ើបអង្កេត​តាម​ក្រោយ ។ ​Jhon ny DSC02226 DSC02225