កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការជួប ជុំគ្នា ប្រកបដោយ ទឹកមុខ សប្បាយរីករាយ ក្នុងថ្ងៃនេះ គឺ បានមក ដោយសារ ប្រទេស ជាតិយើង មាន សុខសន្តិភាព ខណៈ កត្តា សុខសន្តិភាព ជា ម្លប់ នៃ ក្តីសង្ឃឹម របស់ យើងទាំងអស់គ្នា ធ្វើឲ្យយើង អាច ជួបជុំគ្នា បាន គ្រប់ពេលវេលា គ្រប់ ទីកន្លែង ។ ហេីយក៏បាន ផ្ដល់នូវ ការអភិវឌ្ឍ រីកចម្រើន នៅក្នុង ភូមិ ឃុំ របស់ យើង ជាពិសេស បាន ចូលរួម យ៉ាងសំខាន់ ក្នុងការ លើកកម្ពស់ កម្រិត ជីវភាព របស់ ប្រជាពលរដ្ឋ យើង ពោលគឺ មាន សន្តិភាព ទេីបមាន ការអភិវឌ្ឍទាំងពុទ្ធិចក្រ និងអាណាចក្រ ប្រជាពលរដ្ឋ មាន ជីវភាព ធូ ធារ និងមានឱកាសគ្រប់គ្រាន់ សម្រាប់ ធ្វើ បុណ្យ ដាក់ ទាន តាមសទ្ធាជ្រះថ្លារៀងៗខ្លួន។ ការ ថ្លែង បែប នេះ ក្នុងពិធីបុណ្យចម្រេីនព្រះជន្ម ៩០ព្រះវស្សា និងស្រោចសុគន្ធវ៉ារី ព្រះ ទេពសោភ័ណ្ឌ ហ៊ាប គន់ ព្រះអនុគណស្រុកកោះសូទិន និងជាព្រះចៅអធិការវត្តជោតនារាម (វត្តដំណាក់ព្រីង ) ស្ថិត ក្នុង ឃុំមហាលាភ ស្រុកកោះសូទិន នារសៀល ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២២ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម បាន ថ្លែងថា ថ្វីត្បិតតែ ជំងឺ កូ វីដ -១៩ បាន ធូរស្រាល ហើយ ត្រូវបាន រាជរដ្ឋាភិបាល បាន បើក ប្រទេស ឲ្យ ដំណើរការ ឡើងវិញ ឲ្យ ប្រជាពលរដ្ឋ អាច ប្រកបមុខរបរ បាន ជាធ ម្ម តា និង អនុញ្ញាត ឱ្យមាន ការជួប ជុំ ប្រជាពលរដ្ឋ ធ្វើបុណ្យ តាម ទា វត្ត អារាម នានា នឹង ប្រារព្ធ ពិធី ផ្សេងៗ បាន ផងដែរ ។
ឯកឧត្តម អភិបាលខេត្ត បាន បញ្ជាក់ថា ការជួប ជុំគ្នា ប្រកបដោយ ទឹកមុខ សប្បាយរីករាយ នៅថ្ងៃនេះ ដោយសារតែ បងប្អូន ប្រជាពលរដ្ឋ យើង បានរួម គ្នា យកឈ្នះ លើ ជំងឺ កូរ វិដ ១៩ ដោយបាន ទៅ ចូលរួម ចាក់ វ៉ាក់សាំង ស្ទើរតែ គ្រប់គ្នា នៅក្នុង ខេត្តកំពង់ចាម ។ ទន្ទឹមនឹងនេះ ដើម្បី ប្រជាពលរដ្ឋ យើង អាច ជួបជុំគ្នា បាន នៅ គ្រប់ កម្មវិធី បន្តទៅទៀត សូម បងប្អូន ប្រជាពលរដ្ឋ អញ្ជើញ ទៅ ចាក់ វ៉ាក់សាំង ដូស ជំរុញ ទី ៣, ទី ៤, និង ទី ៥ ជា បន្តបន្ទាប់ តាម ការកំណត់ របស់ គ្រូពេទ្យ ឱ្យបាន គ្រប់ៗ គ្នា ដើម្បី បន្ត យកឈ្នះ លើ ជំងឺ កូ វីដ ១៩ នេះ បន្តទៀត និង ប្រជាពលរដ្ឋ យើង អាច ជួបជុំគ្នា បាន រាល់ កម្មវិធី ផ្សេងៗ នាពេលខាងមុខ ទៀត បាន ៕







































