ស្រុកស្ទោងប្រែមុខមាត់ថ្មី ចំណងដៃបងប្អូនរាប់រយជីវិតឲ្យមានការងារធ្វើក្រោមការអភិវឌ្ឍន៍សួនកំសាន្ត រីស្សត អាហារដ្ឋា​ននិងទីតាំងទេសចរណ៍ជាអភិវឌ្ឍន៍ដោយក្រុមហ៊ុន KP Developer Land & House

0

កំពង់ធំៈ ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង កើតក្តីរំភើបនិងសប្បាយចិត្ត ជាពិសេសបងប្អូនរស់នៅឃុំប្រឡាយ មិនបាច់ឃ្លាតឆ្ងាយពីគ្រួសារ ពីប្រពន្ឋ កូនជាទីស្រឡាញ់ និងធ្វើចំណាក់ស្រុកទៀតឡើយ គឺការងារមកដល់ក្បែរ កាំជណ្តើរផ្ទះ ដែលជាគម្រោងដ៏ធំនិងពុំធ្លាប់មានក្នុងប្រវត្តិសាស្រ្តក្នុងទឹកដីខេត្តកំពង់ធំ ក្នុងការយកចិត្តទុកដាក់ របស់ក្រុមហ៊ុន KP Developer Land & House បានកែច្នៃស្ទឹងគោល ឲ្យក្លាយតំបន់ទេសចរណ៍សំបូរបែប និងបានបើកសម្ពោធន៍ជាផ្លូវការ ស្ថិតនៅភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

ពិធីសម្ពោធគម្រោងអភិវឌ្ឍន៍ដីលំនៅឋានខ្នាតយក្សត្រូវបាន ប្រារព្វធ្វើឡើងនៅ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម សរ ថាវី លោក សាយ គឹមឡម អភិបាលស្រុកស្ទោង  លោកឧកញ៉ា ឃុនថាវង្ស ផងផាន់ និងលោកជំទាវ ម៉ន ដានី លោក ប៉ុយ គា រួមទាំងមេភូមិ មេឃុំ អ្នកមុខអ្នកការជាច្រើននាក់ចួលរួម នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០២២។

លោកឧកញ៉ា ឃុនថាវង្ស ផងផាន់ ជាម្ចាស់ក្រុមហ៊ុន KP Developer Land & House និង KP ម៉ន ដានី បញ្ជាក់ថា បច្ចុប្បន្នមានគម្រោងអភិវឌ្ឍន៍បូរី និងដីសរុបជាង៤០ទីតាំងដែលភាគច្រើនស្ថិតនៅក្នុងទីក្រុងភ្នំពេញ មូលហេតុតែបានសម្រេចចិត្តជ្រើសរើសទីតាំងស្ពានគោល ហៅស្ទឹងនាងសរល្ងាចនេះ ដើម្បីអភិវឌ្ឍន៍គម្រោងដីលំនៅឋាន លើផ្ទៃដី៣២៧ហិចតា ដោយបានមើលឃើញពី សក្តានុពលជាច្រើន ក្នុងការកែច្នៃតំបន់នេះ ឲ្យក្លាយជាតំបន់ទេសចរណ៍ផង ជាតំបន់អភិវឌ្ឍន៍ដីលំនៅឋានជាង២០០០០ឡូត៍ ជាភូមិឋានមួយសម្រាប់មនុស្សគ្រប់គ្នារស់នៅក្នុងសម័យទំនើប ដែលមានហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវថ្នល់ ទីផ្សារ សាលារៀន ការ៉ាស់សាំង ហាងទំនិញផ្សេងៗ មណ្ឌលសុខភាព និងរីស្សត  ផ្ទះសំណាក់ អាងហែលទឹក និងសួនកំសាន្តនៅតាមដងស្ទឹង ដោយមានប្រព័ន្ធផ្លូវ ប្រព័ន្ធលូ ប្រព័ន្ធទឹក និងភ្លើងរួចជាស្រេច។

លោកឧញ៉ាបានបញ្ជាក់ថា ចំនុចដែលធ្វើឲ្យលោកលង់ស្នេហ៍តំបន់នេះ គឺទី១ ស្ទឹងមានខ្នាតធំសមល្មមសម្រាប់ការកែច្នៃឲ្យកើតជាកន្លែងទេសចរណ៍ ប្រជានេសាទេធ្វើដំណើរមកពីទន្លេសាប ទីនេះជាចំណតកាណូត ទីតាំងល្អជាប់ផ្លូវជាតិលេខ៦ ងាយស្រួលក្នុងការធ្វើដំណើរ របស់ភ្ញៀវជាតិនិងអន្តរជាតិ និងបច្ចុប្បន្នកំពុងតែសាងសង់ ហាងលក់ទំនិញ អាហារដ្ឋាន រីស្សត និងផ្ទះចល័ត ក្នុងនោះក្រុមហ៊ុនក៏បើកដំណើរការលក់ជូនអតិថិជន តាមតំម្រូវការសម្រាប់អ្នកមានថវិការតិចក៏បានក្លាយជាម្ចាស់កម្មសិទ្ធដីលំនៅឋាន សម្រាប់ធ្វើអាជីវកម្ម ទិញទុកចំណេញអតិឋិជនមានជម្រើសច្រើន មានទំហំ ៥x២០, ១០x២០, ២០x៣០ ឬ ៣០x៤០ ដោយមានតម្លៃចាប់ពី ១២៩៩ ដុល្លារបង់ប្រាក់គឺត្រឹមតែ ៣០ ដុល្លារក្នុងមួយខែសម្រាប់ដីមួយឡូតិ៍ ចាប់ពីថ្ងៃបើកសម្ពោធន៍នេះតទៅ ។

លោក សាយ គឹមឡម អភិបាលស្រុក បានថ្លែងអំណរគុណលោក ឧកញ៉ា លោកលោកជំទាវ ដែលបានជ្រើសរើសទីតាំងស្រុកស្ទោងជាកន្លែងអភិវឌ្ឍន៍ និងធ្វើឲ្យប្រជាពលរដ្ឋក្នុងស្រុកមានការងារធ្វើរាប់រយនាក់ និងបានកែច្នៃស្ទឹងគោលឲ្យក្លាយជាកន្លែងទេសចរណ៍ និងសូមឆ្លៀតឳកាស គៀងគរក្រុមហ៊ុន និងអ្នកវិនិយោគ សូមស្វាគមន៍ គ្រប់ក្រុមហ៊ុនដែលមានបំណងមកអភិវឌ្ឍន៍ដោយស្របច្បាប់នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាតំបន់មានសក្តានុពលជាច្រើន។

ឯកឧត្តម សរ ថវី មានប្រសាសន៍ថា កាលអតីតកាល ស្រុកស្ទោងជាតំបន់ក្តៅ ដែលភ្លើងសង្រ្គាមបានដុតរោលរាល ធ្វើឲ្យប្រជាពលរដ្ឋរងទុកវេទនា តែក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានធ្វើឲ្យភ្លើងសង្រ្គាមរលត់ទៅវិញ ដោយជ្រកក្រោមម្លប់សន្តិភាព ធ្វើឲ្យមានស្ថេរភាពនយោនាយ និងខិតខំប្រឹងប្រែងជម្រុញការអភិវឌ្ឍន៍គ្រប់វិស័យ ដោយកំណត់គោលនយោបាយ មានផ្លូវ មានទឹក មានភ្លើង គឺមានភាពរីកចម្រើន ។

ដោយ ប៊ុន រដ្ឋា