សៀមរាប ៖ មានអេស្កាយ៉ាងហោចណាស់ចំនួន៣គ្រឿងបាននឹងកំពុងជីកកកាយដីចំណីស្ទឹងនៅចំណុចអន្ទង់អាំងដងស្ទឹងជីក្រែងស្ថិតក្នុងភូមិចំបក់ធំឃុំកំពង់ក្តីស្រុកជីក្រែងយកដីទៅលក់ដែលមានទំហំធំមហិមាប៉ុនកូនទន្លេ។បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋប្រាប់អ្នកសារព័ត៌ថាថៅកែដែលជីកកកាយដីចំណីស្ទឹងដែលមានគ្រឿងចក្រជាច្រើគ្រឿងធ្វើការជីកកកាយអស់រយះច្រើនខែមកនេះប្ដីឈ្មោះពន់និងប្រពន្ធឈ្មោះសួយបច្ចុប្បន្នរស់នៅភូមិចំបក់ធំឃុំកំពង់ក្ដីស្រុកជីក្រែង។
ពាក់ព័ន្ធនឹងករណីខាងលើនេះអ្នកសារព័ត៌មានបានទូរស័ព្ទទៅលោកម៉ូវជាអភិបាលរងស្រុកជីក្រែងដើម្បីបំភ្លឺប៉ុន្តែលោកម៉ូវ ជា ឆ្លើយថាលោកមិនបានដឹងរឿងនេះនោះទេ។រីឯថៅកែម្ចាស់ជីកកកាយក៏អ្នកសារព័ត៌មិនបានសួរនាំដែរ ព្រោះនៅពេលដែលអ្នកសារព័ត៌មានចុះទៅយកព័ត៌មានជួបតែកម្មករ ពួកគាត់បាននិយាយថាពួកគាត់មិនដឹងថាការជីកកាយដីចំណីស្ទឹងនេះមានច្បាប់ឬក៏អត់នោះឡើយ។ទន្ទឹមនឹងនោះដែរអ្នកសារព័ត៌មានមិនបានសួរនាំទៅប្រធានមន្ទីរដែនដីនគររូបនិយកម្មខេត្តសៀមរាបនិងប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាបនោះទេព្រោះគ្មានលេខទូរស័ព្ទ។ក្នុងករណីព័ត៌មានដែលមិនបានសួរនាំអ្នកច្បាប់ពាក់ព័ន្ធអោយគ្រប់ជ្រុងជ្រួយប្រសិនបើខុសក្នុងប្រការណាមួយសូមធ្វើការទំនាក់ទំនងមកអង្កភាពយើងខ្ញុំអង្កភាពយើងខ្ញុំនឹងធ្វើការកែសម្រួលព័ត៌មានឡើងវិញ។
ស្រុកជីក្រែង(អ៊ុក ផ្លុង)





































