ខេត្តបន្ទាយមានជ័យ បុរស់វ័យចំណាស់ម្នាក់បានដេកស្លាប់ក្នុងខ្ទមស្រែយ៉ាងអណោចណធម៍ដោយសារជម្ងឺគាំងបេះដូង។បុរស់វ័យចំណាស់ដែលដេកស្លាប់ក្នុងខ្ទមស្រែដែលកូនប្រទះឃើញនៅវេលាម៉ោង១១.៣០ថ្ងៃត្រង់នៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៤ក្នុងខ្ទមស្រែមានចំងាយពីផ្ទះ៥គីឡូម៉ែត្រស្ថិតក្នុងភូមិប្រាសាទត្បែងឃុំបន្ទាយឆ្មាស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។ សមត្តកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះអំភិនប្រុសអាយុ៥១ឆ្មាំរស់នៅភូមិប្រាសាទត្បែងឃុំបន្ទាយឆ្មាស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ សមត្តកិច្ចបានបញ្ជាក់បន្តថាមុនពេលកើតហេតុនៅវេលាម៉ោងជិត១១ថ្ងៃនោះកូនស្រីរបស់ជនរងគ្រោះបានយកបាយទឹកមួយស្រាក់ចេញពីផ្ទះ
សំដៅទៅខ្ទមស្រែដែលឪពុកនៅកំពុងដេកចាំស្រែលុះកូនជិះម៉ូតូទៅដល់ខ្ទមស្រែក៏យកបាយទៅឲ្យឪពុកហូបដូចធម្មតាស្រាប់តែពេលនោះកូនការភ្ញាក់ផ្អើលយា៉ងខាំ្លងដោយឃើញឪពុកដេកស្លាប់ក្នុងខ្ទមស្រែឡើងចង់រឹងបាត់ទៅហើយពុំដឹងថាគាត់បានស្លាប់តាំងពីថ្មើរណានោះទេ។កូនក៏បានហៅក្រុមគ្រួសារមកមើលហើយក៏បានទុរសព្ទ័ទៅសមិត្តកិច្ចឲ្យចុះមកកន្លែងកើតហេតុដើម្បីធ្វើការពិនិត្យសព។ក្នុងការពិនិត្យសពនោះមានអ្នកចូលរួមដូចជាមេភូមិនិងនគបាលបុស្តិ៍និងពេទ្យ
ពិនិត្យសពបានឲ្យដឹងថាសពនេះពិតជាស្លាប់ដោយជម្ងឺគាំងបេះដូងពិតប្រាកដមែនព្រោះនៅលើខ្លួនសពគ្មានរបួសស្នាមគួឲ្យចាប់អារម្មណ៍ឡើយ។សពត្រូវបានសមត្តកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕Bun rithy




































