លោកជំទាវ តោ ពិឡា ជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយសមាជិកបក្ស ឃុំបឹងណាយ ស្រុកព្រៃឈរ

កំពង់ចាម: លោកជំទាវ តោ ពិឡា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពី ព្រឹក ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២២ នេះ បានចុះជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាលក្ខណ:គ្រួសារ ជាមួយលោក លោកស្រីក្នុងជួរគណៈកម្មាធិការគណបក្សឃុំ ប្រធាន អនុប្រធានសាខាបក្សភូមិ ក្រុមការងារយុវជន សកម្មជន និងបងប្អូនប្រជាពលរដ្ឋក្នុងឃុំបឹងណាយ ដែលមានវត្តមានចូលរួម ចំនួន១.៦០០នាក់។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ តោ ពិឡា បានកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដណ្តើមបានជោគជ័យក្នុងការបោះឆ្នោតមេឃុំ-ចៅសង្កាត់នាពេលកន្លងមក និងការអគុណដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំបឹណាយដែរបានជឿទុកចិត្តនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យ ។

ជាមួយនិងការជួបជុំពិសារអាហារសាមគ្គីគឺចេញពីទឹកកំលាំងសាមគ្គីរបស់បងប្អូនដែរជាសមាជិកគណបក្សប្រជាជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋដែរបានចូលរួមធ្វើអាហារសាមគ្គឺទាំងអស់គ្នា ដោយចំណាយថវិការសរុប ៦.០០០ដុល្លារ។

ជាមួយគ្នា នោះលោកជំទាវ តោ ពិឡា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំបឹងណាយ បានប្រគេនទៀនវស្សាចំនួន ៣វត្ត ក្នុងឃុំបឹងណាយ ក្នុង១វត្ត ទៀន១គូ ទឹក១កេស ទឹកក្រូច១កេស នំ១ធុងធំ ប្រេងឆា ៥លីត្រ មី ១កេសតូច កាហ្វេ ១ថុងធំ និងបច្ច័យមួយចំនួនផងដែរ ៕