កំពង់ធំ ÷ លោក ធន ធុង នាយកសាលាវិទ្យាល័យស្ទឹងសែន លោកគ្រូ អ្នកគ្រូ គណៈកម្មទ្រទ្រង់សាលា សិស្សានុសិស្ស ពុទ្ឋបរិស័ទ្ឋ សប្បុរជន និងបងប្អូនប្រជាពលរដ្ឋប្រារព្វពិធីសូត្រមន្ត បុណ្យផ្កាសាមគ្គី យកបច្ច័យមកកសាងក្លោងទ្វារថ្មី ដើម្បីមានសុវត្ថិភាពដល់សិស្សានុសិស្សសម្រាប់ធ្វើដំណើរចេញចូលឱ្យមានសុវត្ថិភាព រសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅវិទ្យាល័យស្ទឹងសែន ខេត្តកំពង់ធំ។
លោក ធន ធុង នាយកសាលាវិទ្យាល័យស្ទឹងសែនបានមានប្រសាសន៍ថា ពិធីបុណ្យឆ្លងក្លោងទ្វារថ្មីនេះ ប្រារព្វឡើងដើម្បីឲ្យសិស្សានុសិស្សចេះគោរពប្រតិបត្តិនូវព្រះពុទ្ធសាសនា ព្រោះព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។ កម្មវិធីបុណ្យឆ្លងក្លោងទ្វារនេះ អំពាវនាវដល់សប្បុរសជននិងស្ថាប័នអង្គការនានាក្នុងនិងក្រៅប្រទេស បានជួយឧបត្ថម្ភគាំទ្រជាបច្ច័យនិងសម្ភារៈ ក្នុងការអភិវឌ្ឍ និងកសាងក្លោងទ្វារថ្មី ដើម្បីមានសុវត្ថិភាពដល់សិស្សានុសិស្សក្នុងការសិក្សារៀនសូត្រពេលចេញនិងចូលពីការសិក្សាព្រោះទ្រុឌទ្រោមនិងមានហានិភ័យខ្លាំងនាពេលខាងមុខ។
ជាចុងក្រោយលោកនាយកសាលាក៏បានសំណូមពរដល់អាជ្ញាធរគ្រប់មូលដ្ឋានទាំងអស់ សូមចូលរួមឲ្យបានច្រើនកុះករ ដើម្បីឲ្យយកបច្ច័យនិងសម្ភារៈមកកសាងឱ្យបានទាន់ពេលវេលា។ ពិសេសសូមឱ្យលោកគ្រូអ្នកគ្រូឪពុកម្ដាយណែនាំដល់កូនចៅឱ្យចៀសឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។ ចូលរួមគោរពនូវច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងពីការបាត់បង់អាយុជីវិត និងការខូចខាតសម្ភារៈផងដែរ។







































