ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ធនៅកន្លែងកើតហេតុបាននិយាយថាបុរស់ម្នាក់តែងតែជិះម៉ូតូវូចុះវូឡើងទាំងយប់ទាំងថ្ងៃមិនដឹងថាបុរស់នោះជិះម៉ូតូដើម្បីអ្វីលុះនៅវេលាម៉ោង៤.០០នាទីល្ងាចថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៤មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៦ផ្លូវសៀមរាបត្រង់ចំណុចផ្លូវបែកជា៣ស្ថិតនៅភូមិកំពង់ស្វាយសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យរវាងម៉ូតូសង់បើកយ៉ាងលឿនទៅបុកនិងម៉ូតូស្គូពីពេញទំហឹងបណ្តាលឲ្យអ្នកជិះនិងអ្នករួមដំណើររងរបួសធ្ងន់ស្រាលចំនួន៣នាក់។លោកវិរះសេនីយ៍ឯក សនគីមសួគ៍ នាយការិយាល័យចរាចរផ្លូវគោកបាននិយាយថាជនបង្កមានឈ្មោះ ហួនម៉ាប់ ប្រុសអាយុ២៥ឆ្នាំរស់នៅភូមិជប់វា៉រីឃុំ ជប់វា៉រី ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យចំណែក
ជនរងគ្រោះ២នាក់ទៀតមានឈ្មោះជាសីុងស៊ា ស្រីអាយុ១៤ឆ្នាំចំណែកម្នាក់ទៀតមានឈ្មោះ ឈុំមុយលីន ស្រីអាយុ១៤ឆ្នាំអ្នកទាំងពីរស់នៅភូមិ កំពង់ស្វាយ សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។លោកសនគីមសួគ៍បាននិយាយបន្តថាមុនពេលកើតហេតុគេបានឃើញមានម៉ូតូស្គូពីមួយគ្រឿងព៌ណក្រហមពាក់ស្លាកលេខបន្ទាមានជ័យ១g១៣៥៣ជិះចេញពីលិចមកកើតតាមផ្លូវសៀមរាបលុះបើកមកដល់ចំណុចកើតហេតុក៏ធ្វើការបត់ចូលផ្ទះស្របពេលនោះមានម៉ូតូ
មួយគ្រឿងទៀតបើកដោយជនបង្កសេ១២៥សេរី០៨ព៌ណខ្មៅពាក់ស្លាកលេខ១a៧៦៦៥បើកមកពីលិចមកកើតជិះតាមផ្លូវសៀមរាស្របទិសគ្នាដោយល្បឿនយា៉ងលឿនក៏ទៅបុកនិងម៉ូតូស្គូពីពេញទំហឹងបណ្តាលឲ្យជនបង្កនោះរងរបួសជាទម្ងន់ត្រូវបានរថយន្តស្នងការដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យចំណែក២នាក់ទៀតរងរបួសស្រាលចំម៉ូតូវិញខូចខាតបន្តិចបន្ទួចទាំង២គ្រឿង។លោកសនគឹមសួគ៍បាននិយាយបន្តថាក្រោយពីនគបាលចរាចរធ្វើការវាសវែងរួចម៉ូតូទាំង២គ្រឿងនោះដឹកយកទៅរក្សាទុកនៅស្នងការដើម្បីឲ្យម្ចាស់ចូលមកដោះស្រាទៅតាមផ្លូវច្បាប់៕Bun rithy




































