ខេត្តបាត់ដំបង ÷ តូបលក់ទំនិញក្នុងផ្សារត្រែងចំនួន ៨ តូប ត្រូវបានអគ្គីភ័យឆាបឆេះគ្មានសល់ ដែលបង្កអោយមានការចលាចលទាំងកណ្តាលអាធ្រាត្រ ដោយសារឆ្លងចរន្តអគ្គិសនី។
ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១និ១០នាទី រំលងអាធ្រាត្រ ស្ថិតនៅក្នុងផ្សារត្រែង ក្នុងភូមិសាស្ត្រ ភូមិភ្ជាវ ឃុំត្រែងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
បើតាមប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ថា ដំបូងគេបានឮសម្លេងផ្ទុះអ្វីម៉្យាង ហើយបន្ទាប់មកក៏ស្រាប់តែមានអណ្តាតភ្លើងចាប់ផ្តើមឆាបឆេះតែម្តង ហើយអណ្តាតភ្លើងនេះបានឆេះរាលដាលបន្តទៅតូបផ្សេងៗទៀតដែលនៅក្នុង បង្កអោយមានភាពវឹកវរទាំងយប់ ដោយសារតែរថយន្តពន្លត់អគ្គីភ័យមិនទាន់ទៅដល់។
ប្រភពដដែលបានសន្និដ្ឋានថា មូលហេតុគឺអាចឆ្លងចរន្តអគ្គិសនី ដែលតូបទាំង៨នោះមានម្ចាស់ឈ្មោះ ÷ ១.ឈ្មោះថុង បូរី ភេទប្រុស អាយុ២៩ឆ្នាំ(២តូប)
២.ហែម គឹមលាង ភេទស្រី អាយុ៦៥ឆ្នាំ(១តូប)
៣.ឈ្មោះសេន ប៉ាក់ ភេទស្រី អាយុ៦៣ឆ្នាំ(តូប២)
៤.ឈ្មោះហុក សុខឡូន ភេទប្រុស អាយុ៣៨ឆ្នាំ(២តូប)
៥.ឈ្មោះតៃ ចិន្ដា ភេទប្រុស អាយុ២៥ឆ្នាំ(១តូប)។
អ្នកទាំងអស់គ្នាស្នាក់នៅភូមិភ្ជាវ ឃុំត្រែង ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ ដោយករណីនេះមិនបណ្តាលអោយមានរងរបួសមនុស្សនោះទេ ៕ អត្ថបទ : ព្រាប.ស





































