បង្គោលព្រំដែនកម្ពុជា-វៀតណាម បានរងការបាក់ធ្លាក់ចូលក្នុហទឹកអូរ នៅក្នុងខេត្តមណ្ឌលគិរី ភាគឥសាន្តកម្ពុជា

0

ខេត្តមណ្ឌលគិរី ៖ បង្គោលព្រំដែនកម្ពុជា-វៀតណាម នៅក្នុងស្រុកកែវសីមាខេត្តមណ្ឌលគិរី មួយដើម កំពុងប្រឈមធ្លាក់ចូលទឹកអូរ ក្រោយពីមានភ្លៀងធ្លាក់នាច្រើនថ្ងៃកន្លងមកនេះ។

អភិបាលស្រុកកែវសីមា លោក នួន សារ៉ន បា នឲ្យអ្នកសារព័ត៌មានដឹង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ថា លោកបានដឹកនាំក្រុមការងារស្រុកចុះពិនិត្យ ឃើញថា ទឹកអូរបានជន់ឡើងខ្លាំងបណ្តាលឲ្យបាក់ដីមាត់ច្រាំងខាងកម្ពុជា ធ្វើឱ្យប៉ះពាល់ដល់បង្គោលព្រំដែនដែលបានបោះរួច។
លោកអភិបាលស្រុកបានបន្តថា លោកបានរាយការណ៍ជូនដល់អាជ្ញាធរខេត្តហើយ។ លោកថា ជាប៉ុណ្ណោះអាសន្ន លោកបានចាត់ក្រុមការងារដើម្បីយកខ្សែទាក់ចងបង្គោលកុំឲ្យធ្លាក់ចូលទឹកអូរ។ ប៉ុន្តែរហូតដល់ពេលនេះ ក្រុមការងារមិនទាន់អាចចូលទៅតំបន់នោះបានទេ ព្រោះមេឃនៅបន្តធ្លាក់ភ្លៀងខ្លាំង ។ ម៉្យាងទៀតទីតាំងនោះស្ថិតនៅចំណោទភ្នំខ្ពស់ៗ ព្រៃគ្មានផ្លូវចូលទៅដល់នោះទេ។
លោកអភិបាលស្រុកកែវសីមាបញ្ជាក់ថាបង្គោលព្រំដែនកម្ពុជា-វៀតណាម នោះ គឺលេខ ៦០/៣៨(១)ចំណុច UTM72079,1340735 ស្ថិតលើព្រំដែនគោកអូរហ៊ុច ព្រំប្រទល់ប្រទេសកម្ពុជា-វៀតណាម។
លោកបានបញ្ជាក់ទៀតថា ក្រោយចុះទៅដល់ពិនិត្យឃើញថា បង្គោលលេខ ៦០ នេះ កំពុងរងផលប៉ះពាល់ខ្លាំង ដោយជំនន់ទឹកភ្លៀងធ្វើឲ្យបាក់ដីហូរច្រោះជិតដល់បង្គោលហើយ៕ s/b