ខេត្តព្រះសីហនុ៖ ស្របពេលដែល មានភ្លៀងធ្លាក់ជាប់ៗគ្នា រយៈពេលប៉ុន្មានថ្ងៃនេះ បណ្តាល ឲ្យ ភូមិដ្ឋានមួយ ចំនួននិងផ្លូវថ្នល់នៅក្នុងស្រុក កំពង់សីលារងការជនលិចនិងរងការខួចខាន ។ ប៉ុន្តែរមិនមានគ្រោះថ្នាក់ ដល់ អាយុជិវិត មនុស្ស ឬសត្វ ពាហនៈ អ្វីនោះទេ ។
ជាមួយគ្នានេះព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា ដឹកនាំដោយលោក ចាន់ ពន្លក អភិបាលរងស្រុកកំពង់សីលា រដ្ឋបាលឃុំ កម្លាំងប៉ុស្តិ៍ លោកមេភូមិ ចុះពិនិត្យ ស្ថានភាពទឹកជំនន់ដោយទឹកភ្លៀងចំនុចភូមិក្រាំងអាត់ចាស់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលមានប្រជាពលរដ្ឋរស់នៅចំនួន៤២ខ្នងផ្ទះ ក្នុងនោះរងគ្រោះដោយទឹកជំនន់ចំនួន៣៧ខ្នងផ្ទះ ។
បច្ចុប្បន្នកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់យកចិត្តទុកដាក់បន្តក្នុងការជួយសង្រ្គោះ នាំយក ប្រជាពលរដ្ឋ ទៅទីទូលមាន សុវត្ថិភាព ។
សួមបញ្ជាក់ថា៖ ស្ថានភាពជំនន់ទឹក ភ្លៀង គិត ត្រឹម រសៀល ថ្ងៃទី ១២ ខែកក្កដា២០២២នេះ នៅ មិនទាន់បង្ករឲ្យមានការជន់លិចផ្លូវជាតិលេខ ០៤ ទេ។ប៉ុន្តែ បើសិនស្ថានទឹកភ្លៀងនៅតែបន្ត នោះផ្លួវជាតិលេខ ០៤ អាច និងជនលិច គ្រប់ពេល៕
(ដោយ នាគសមុទ្រ)