ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលអាស្រ័យផលនៅតំបន់បីនិងបោះបង្គោលព្រំតំបន់ហាមឃាត់

0

កំពង់ធំៈ ឯកឧត្តម ងួន រតនៈ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាអភិបាលខេត្តកំពង់ធំ អមដំណើរដោយ ឯកឧត្តម សុខ ហៃ អភិបាលរង ឯកឧត្តម ញឹក បានខេង អភិបាលរង បានអញ្ជើញដឹកនាំកម្លាំងជំនាញពាក់ព័ន្ឋនិងកងកម្លាំង ចុះពិនិត្យបោះបង្គោលព្រំតំបន់សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋ បានកាន់កាប់អាស្រ័យផលស្របច្បាប់ និងសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋ មានដីពាក់ព័ន្ឋនិងតំបន់កាត់ឆ្វៀល នៅព្រឹកថ្ងៃទី១២ ខែកក្តដា ឆ្នាំ ២០២២ ស្ថិត​នៅ​ឃុំកំពង់គោ​ស្រុក​កំពង់ស្វាយ​ខេត្ត​កំពង់ធំ​។
ប្រជាពលរដ្ឋ ដែលមានដីនៅតំបន់ហាមឃាត់ ក្នុងផ្ទៃបឹងទន្លេសាប មានសប្បាយរីករាយ ខណៈពេលដែលពួកគាត់ទទួលបានការយកចិត្តទុកដាក់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចអនុញ្ញាតិឲ្យអាជ្ញាធរខេត្ត អាជ្ញាធរស្រុកនិងមន្ទីរជំនាញពាក់ព័ន្ឋ កាត់ឆ្វៀលដីដែលធ្លាប់អាស្រ័យផលពីតំបន់ហាមឃាត់ មកឲ្យពួកគាត់វិញដើម្បីមានលទ្ធភាពប្រើប្រាស់ដីបង្ករបង្កើនផល រួមទាំងកាន់កាប់ស្របទៀតផង។
ឯកឧត្តម ងួន រតនៈ បានអំពាវនាវឲ្យ បងប្អូប្រជានេសាទ ចូលរួមថែរក្សាធនធានមឆ្ឆាជាតិ និងអភិរក្សដើម្បីសម្រាប់កូនចៅជំនាន់ក្រោយ ដោយមិនត្រូវប្រើប្រាស់ ឧបករណ៍នេសាទខុសច្បាប់ ស្បៃមុង.អួនក្រឡាញឹក.ណរ៉ាវ និងឧបករណ៍ឆក់ត្រីជាដើម ដែលឧបករណ៍ទាំងនេះត្រូវបានក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទ ធ្វើការហាមខាត និងធ្វើឲ្យបាត់បង់មឆ្ឆាជាតិយ៉ាងធ្ងន់ធ្ងរ។
នៅក្នុងឳកាសនេះ ឯកឧត្តម អភិបាលខេត្តបាន បានមានប្រសាសន៍ ជម្រុញឲ្យអាជ្ញាធរ ខេត្ត អាជ្ញាធរស្រុក ឃុំ និងមន្ទីរជំនាញពាក់ព័ន្ឋ ជួយសម្រួលដល់ការវាស់វែង កាត់ឆ្វៀលនិងបោះបង្គោលព្រំប្រទល់ពីតំបន់ពីរ មកតំបន់មួយ ជូនប្រជាពលរដ្ឋ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ មានលទ្ធភាពប្រើប្រាសដីដោយស្របច្បាប់បាន និងអាចឈានដល់ការធ្វើប្លង់សម្រាប់ទុកជូនដល់កូនចៅ គ្រប់គ្រងបន្ត។
សម្រាប់ប្រជាពលរដ្ឋ ដែលអាចទទួលបានដី លុះត្រាតែទទួលបានការពិនិត្យយ៉ាងម៉ត់ចត់ពីសំណាក់គណកម្មាការ និងសមត្ថកិច្ចជំនាញ ក្នុងការរស់នៅអាស្រ័យផលជាបន្តបន្ទាប់របស់ប្រជាពលរដ្ឋយ៉ាងតិច១០ឆ្នំា និងអាចឆ្វៀលជូនបាន និងមានសុវត្ថិភាពផ្លូវចិត្ត ក្នុងការប្រើប្រាស់ដី និងសូមឲ្យប្រជាពលរដ្ឋមានការស្មោះត្រង់ ជាមួយអាជ្ញាធរ ពិសេសមន្ទីរជំនាញត្រូវចុះពិនិត្យរាល់រដូវកាល ដើម្បីផលប្រយោជន៍សង្គមជាតិ នាអនាគត់។

ឆ្លៀតឳកាសនេះ ឯកឧត្តម អភិបាលខេត្តបាន សំណូមពរឲ្យបងប្អូន យកចិត្តទុកដាក់បំផុត ទៅលើបញ្ហាសុខភាពដោយអញ្ជើញបងប្អូនប្រជាពលរដ្ឋ ទៅចាក់វ៉ាក់សាំងការពារជម្ងឺកូរវិត១៩ ឲ្យបានគ្រប់គ្នានូវដូសជម្រុញដូសតាមក្រសួងសុខាភិបាល ដែលបានកំណត់ និងត្រូវទៅចាក់ឲ្យគ្រប់ដូស មូលហេតុដែលណែនាំឲ្យចាក់គឺដោយសារ ប្រសិទ្ធិ ភាពវ៉ាក់សាំងមានសុពលភាព។
ដោយ ប៊ុន រដ្ឋា