កំពង់ធំៈ បទល្មើសជាប់លំដាប់ថ្នាក់ ខាងលួច ប្លន់ កាច់សោរម៉ូតូ ល្បែងកន្ទុយលេខ ល្បែងស៊ីសង បៀអាប៉ោងគឺជាស្រុកបារាយណ៍ ខេត្តកំពង់ធំ ព្រមទាំងបានបង្ករឲ្យពុំមានសុវត្តិភាព សម្រាប់ប្រជាពលរដ្ឋ ដោយសារតែ ការអនុវត្តន៍ច្បាប់របស់ សមត្ថកិច្ចមានភាព ធូររលុង បង្ករឲ្យមានករណីចោរលួច ចោរប្លន់ កើតមានស្ទើរតែជារៀងរាល់ថ្ងៃ។
ជាក់ស្តែង បទល្មើសបានកើតឡើងទៀតហើយ បណ្តាលមកពីការលួចម៉ូតូ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៤ វេលាម៉ោង ១៥.២៥នាទី ចោរបានលួចម៉ូតូ នៅចំនុចទំនប់៦មករា ស្ថិតនៅភូមិត្បែង ឃុំ បឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ សមត្ថកិច្ច ត្រូវបានសមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាល សហការជាមួយកំលាំងប្រជាការពារ តាមប្រម៉ាញ់ ចោរកាច់កម៉ូតូ ចាប់បាននៅភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ អ៊ុក ថេង អាយុ ២៨ឆ្នាំ ភេទប្រុស .រស់នៅភូមិត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជនសង្ស័យរូបនេះ ទើបចេញពីគុកមិនទាន់បានមួយខែផង ហ៊ានប្រព្រឹត្តកាច់កសោម៉ូតូ ត្រូវបានសមត្ថកិច្ច ចាប់ញាត់គុកតាមទំលាប់ ។
តាមការឲ្យដឹងរបស់សមត្ថកិច្ចនៃអធិការស្រុកបារាយណ៍ បានឲ្យដឹងថា មុនពេលជនសង្ស័យធ្វើសកម្មភាព លួចម៉ូតូរបស់ជនរងគ្រោះ ក្រុមចោរបានជិះម៉ូតូម៉ាក់ សេ១២៥ សេរីឆ្នាំ ២០១៤ មានគ្នា២នាក់ បានអែបកាច់កសោម៉ូតូ ខណៈពេលដែលម្ចាស់ម៉ូតូទុកម៉ូតូលើខ្នងទំនប់ ហើយចុះទៅមុជទឹក ក៏ជាឳកាសរបស់ជនល្មើសបានលួចម៉ូតូ ក៏ត្រូវបាន ផ្អើលឆោឡោ សមត្ថកិច្ចបានក្របួចបានជនសង្ស័យម្នាក់ រីឯម្នាក់ទៀតបានរត់គេចខ្លួន ខណៈនេះសមត្ថកិច្ច កំពុងតែដុតដៃដុតជើង តាមស្រាវជ្រាវមុខសញ្ញា ព្រោះបានស្គាល់អត្តសញ្ញាណអស់ហើយ ។
ម៉ូតូជនរងគ្រោះពាក់ស្លាកលេខ មណ្ឌលគីរី 1A-0665 ម៉ាក សេ១២៥ ពណ៌ ខ្មៅ ឆ្នាំ ២០០៨ ជនរងគ្រោះជាម្ចាស់ម៉ូតូត្រូវបានស្គាល់ ឈ្មោះ រិទ្ធី ស័ក្ក ភេទ ប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ សេរីសុខុម ឃុំ ឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្រោយពីពិនិត្យឯកសារ និងសាក្សីបានបញ្ជាក់ថា ម៉ូតូពិតជារបស់ជនរងគ្រោះ ទើបសមត្ថកិច្ច ប្រគល់ម៉ូតូជូនជន់រងគ្រោះវិញ។ ចំណែកជនសង្ស័យត្រូវបាន បញ្ជូនទៅអធិការនគរបាល ស្រុកបារាយណ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ កាន់សណ្ឋាគារពន្ឋនាគារ កន្លែងចាស់ធ្លាប់រស់នៅ ។
តាមប្រភពពត៌មានបានឲ្យដឹងថា កូនមួយនេះជាកូនតិរិឆ្ឆាន កើតមកសម្រាប់តែបំផ្លាញ ព្រោះម្តាយជនល្មើសធ្លាក់ខ្លួនក្រលក់ដី លក់ស្រែ ដោះជនល្មើលជាច្រើនដង តែទោះជាកូនជាប់គុគជាច្រើនដងក្តី ក៏ក្នុងនាមជាម្តាយក៏មិនដាច់ចិត្តឲ្យគេធ្វើបាបកូនរបស់គាត់។ ដោយ JHon ny