ខេត្តកំពង់ធំ : ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយអញ្ជើញទៅចាក់វ៉ាក់សាំងកូវិដ19 ដូសជម្រុញនិងដូសនានា ដើម្បីការពារអាយុជីវិត ពីការឆ្លងជម្ងឺឆ្លងដ៏កាចសាហាវនេះប្រសាសន៍នេះ ត្រូវបានលើកឡើងក្នុងពិធី ចែកអំណោយសាខាកាកបាទក្រហមកមកម្ពុជាខេត្តកំពង់ធំ ស្ថិតនៅក្នុងបរិវេណវត្តបារាយណ៍ជាន់ដែក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ខេត្តកំពង់ធំ.នៅព្រឹកថ្ងៃទី13ខែកក្កដាឆ្នាំ2022។
ប្រជាពលរដ្ឋ ដែលជួបការលំបាក50គ្រួសារ មកពី4ឃុំ ឃុំបល័្លង្គ ឃុំចុងដូង ឃុំចើងដើង និងឃុំត្នោតជុំ បានទទួល អំណោយក្នុងមួយគ្រួសារ អង្ករ25គ.ក មីមួយកេស ត្រីខ10កំប៉ុង ទឹកស៊ីអ៊ីវមយួយួរ ទឹកត្រីមួយយួរ ឃិដមួយកញ្ចប់ ជេលលាងដៃមួយដប។
បន្ទាប់ពីលោក អ៊ួង សារឿន អភិបាលស្រុកបារាយណ៍.បានធ្វើសេចក្តីរាយការណ៍.ពីស្ថានភាព និងសកម្មភាព នៅក្នុងស្រុករួចមក ឯកឧត្តម អភិបាលខេត្តកំពង់ធំ.បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា.បានយកចិត្តទុកដាក់បំផុត ទៅលើការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដោយមានសាខា កាកបាទក្រហមកម្ពុជាប្រចាំខេត្ត ស្រុកក្រុង ចាំជួយដល់បងប្អូន ដែលរងគ្រោះ ឬជួបការលំបាកខ្វះខាត ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយមិនបានដឹងឮ ពីអាជ្ញាធរឡើយ។
ឯកឧត្ដមបានសំណូមពរ ឲ្យបងប្អូនប្រជាពលរដ្ឋ ខិតខំថែរក្សាសុខភាពឲ្យបានល្អ.ក្នុងរដូវកាលមានជំនន់ទឹកភ្លៀង អាជ និងមានជំងឺរាតត្បាតតាមទឹកបាន ជាពិសេសថែរក្សាមនុស្សចាស់ ក្មេងៗ និងសត្វពាហន: ផ្សេងៗកុំមានការបាត់បង់ និងខូចខាតទ្រព្យសម្បត្តិ សូមពិសារអាហារឲ្យមានអនាម័យ ដើម្បីសុវត្ថិភាពសុខភាព៕
ដោយប៊ុន រដ្ឋា







































