​អ្នកកា​សែ​ម្នាក់​ជាប់គុក​យ៉ាង​អ​យុ​ត្តិ​ធ​មិ៍​ដោយ​ឈ្មួញ​រកស៊ី​ឈើ​ស្មើ​ស​ច្បាប់ សហការ​ជាមួយ​សមត្ថកិច្ច​ខិលខូច​

0

​ស្ទឹងត្រែង​៖​អ្នកកាសែត​វិមានឯករាជ្យ​ម្នាក់​ជាប់គុក​យ៉ាង​អ​យុ​ត្តិ​ធ​មិ៍​ដោយ​ក្រុម​ឈ្មួញ​រកស៊ី​ល្មើសច្បាប់​សហការ​ជាមួយ​សមត្ថកិច្ច​ខិលខូច​មួយចំនួន​ចោទប្រកាន់​ពីបទ​កំហែង​យក ដោយ​គ្មាន​ភស្តុតាង​ណាមួយ​បញ្ចាក់​អំពី​ការ​ជំ​តិ​ត​ទា​លុយ គ្រាន់តែ​ជាការ​សន្យា​របស់​ឈ្មួញ ដើម្បី​យក​លេស​ប្តឹង​អ្នកកាសែត ក្រោម​ការរៀបចំ​របស់​មេបញ្ជាការ​ស្តីទី​ស្រុក​សេសា​ន ដែល​គេ​ចាត់ទុកថា​អ្នកកាសែត​ជា​ឆ្អឹង​ទទឹង​ក​របស់គេ​។​ ​ជុំវិញ​ការឃាត់ខ្លួន​អ្នកកាសែត​វិមានឯករាជ្យ​ដាក់គុក ក្រុម​អ្នកយក​ព័​ត៍​មាន​ក្នុង​ខេត្តស្ទឹងត្រែង​ប្រមាណ​ជាង​១០​នាក់​បាន​ចុះទៅ​ទីតាំង​ឃាត់ខ្លួន និង​បាន​សុំ​ការបំភ្លឺ​ពី​លោ​កថា​យ ស៊ុន​អ៊ី មេ​ប៉ុស្តិ៍​ស្រែគរ​ដែល​បាន​ចូលរួម​ក្នុងករណី​ឃាត់​គោយន្ត​ដឹកឈើ លោក ថា​យ ស៊ុន​អ៊ី នាយប៉ុស្ដិ៍​នគរ​បាលប​ញ្ជា​ក់ថា​លោក​ក៏​ជា​មន្ត្រីនគរបាល​យុ​ត្តិ​

ធ​មិ៍​ដែរ ករណីនេះ​មិនមែន​ជាការ​ជំរិត​ទា​លុយ​នោះទេ ព្រោះ​ក្រោយ​ឃើញ​គោយន្ត លោក​ព្រំ​ធា​បាន​រាយការណ៍​មក​កម្លាំង​នគរបាល​ប៉ុស្ដិ៍ ពេល​លោក​ទៅដល់​ឃើញ​ហេតុ​ការ​ណ៏​នោះ ក៏បាន​រាយ​ការ​ណ៏​ជូនទៅ​អធិការ​ស្រុក ហើយ​លោក​អធិការ​ក៏បាន​បញ្ជារ​ឲ្យ​ពិនិត្យមើល បើសិនជា​ឈើ​ប្រជាពលរដ្ឋ យកទៅ​ប្រើប្រាស់​សម្រួលៗ​ទៅ​។​ ​លោក​មេ​ប៉ុស្តិ៍​បាន​បន្តថា​ពេលនោះ​មេ​ឈ្មួញ​ឈ្មោះ​មាស សុវណ្ណ​ជាម​ន្ត្រី​យោធា​ដែល​គេ​ដឹងថា​ជា​អ្នករកស៊ី​ដឹក​ឈ្មើ​ស​ច្បាប់ ក៏បាន​សុំ​ជូន​ថ្លៃ​សាំង​ចំនួន​ IMG_2366

១០០​ដុល្លា ដោយ​សន្យា​ដោយ​ខ្លួនឯង គ្មាន​អ្នកណា​បង្ខំ​ឡើយ​។​តែ​ចាំ​ព្រឹក​គេ​និង​យកមក​ឲ្យ​ដល់​ប៉ុស្ដិ៍​។​លុះ​ព្រឹក​ឡើង​មិនឃើញ​អ្នកដឹកឈើ​យកលុយ​មក​ឲ្យ លោកនាយ​ប៉ុស្តិ​ក៏​ពឹង​ឲ្យ លោក​ព្រុំ ធា​អ្នក​សារ​ព័ត​មាន​នោះ​ទូរស័ព្ទ​សួរ ហើយ​អ្នក​ម្ចាស់​ឈើ​បាន​ប្រាប់ ឲ្យ​ទៅយក​នៅ​ក្រុមហ៊ុន​ប៉ុន្តែ​មិនបាន​ទៅយក​ទេ លុះ​ល្ងាច​ម៉ោង​ប្រមាណ​ជា​៥​និង​៤៥​នាទី​ថ្ងៃទី​១០​កញ្ញា ឆ្នាំ​២០១៤​នោះ​ត្រូវបាន​កម្លាំង​ប៉េអឹម​ដឹកនាំ​ដោយ​លោក​សុខ រិ​ទី្ធ​មេបញ្ជាការ​ស្តីទី ស្រុក​សេសា​ល ចុះទៅ​ចាប់​អ្នក​សារ​ព័ត​មានឈ្មោះ ព្រុំ​ធា​ដល់ផ្ទះ ដោយ​គ្មាន​ទាំង​ដីការ​ចេញពី​តុលាការ នេះ​ជាការ​ប្រើ​អំណាច​របស់ខ្លួន​។​ ​លោក​សុខ រិទ្ធី មេបញ្ជាការ​ស្ដីទី​ស្រុក​សេសា​ន​បាន​ឲ្យ​ដឹងថា កាលដែល​កម្លាំង​លោក​ចុះមក ចាប់ខ្លួន​អ្នកយក​ព័ត​មាន​ម្នាក់​ឈ្មោះ​ព្រុំ ធា គឺ​តាម​បទ​បញ្ចារ​IMG_2375

របស់លោក​មេបញ្ជាកា​រ​ខេត្ត​ស្ទឹង ត្រែង​ដោយមាន​ការប្ដឹង​ពី​លោក មាស សុវណ្ណ ជា​មន្ត្រី​យោធា​យុទ្ធ​ភូមិភាគ​១​ជា​អ្នកទិញ​ឈើ​បាន​ប្ដឹង ចោទ​ពីបទ​ជំរិត​ទា​ប្រាក់​ចំនួន​១០០​ដូ​ល្លា​អាមេរិក​។​ ករណីនេះ​លោក​ព្រុំ ធា​អ្នកយក​ព័ត​មាន​ដែល​កម្លាំង​ប៉េអឹម​ចាប់​ឃាត់ខ្លួន​នោះ បាន​ឆ្លើយបំភ្លឺ​ឲ្យ​ដឹងថា លោក​ត្រូវបាន​គេ​ចោទប្រកាន់ និង​មូល​បង្កាច់​តែប៉ុណ្ណោះ ការពិត​ហេតុ​ការ​ណ៏​នោះ លោក​បាន​ជួប​និង​គោយន្ត​ដឹកឈើ​មែន ហើយ​រឿងនេះ​គួរ​ហៅ លោក​ថា​យ ស៊ុន​អ៊ី​នាយ​ប៉ុស្ដិ៍នគរបាល​ស្រែគរ មក​បំភ្លឺ​ក្នុងករណី​ខាងលើនេះ ព្រោះ​រឿងនេះ​លោក​ក៏បាន​ដឹង​ដែរ ឯ​ឈ្មួញ​រកស៊ី​ឈើ​គួ​តែ​ឃាត់ខ្លួន មិនគួរ​ឃាត់ខ្លួន​តែ​រូបគាត់​នោះទេ​។​ ​ ​ក្នុងករណី​ឃាត់ខ្លួន​អ្នកកាសែត​ដាក់គុក​អ្នកយក​ព័​ត៍​ក្នុង​ខេត្តស្ទឹងត្រែង​ចំនួន​១២​នាក់​ក៏បាន​ធ្វើ​លិ​ខិ​ត្យ​ផ្តិតមេដៃ​ដាក់​ចូលទៅ​

តុលាការ ក្នុង​គោលបំណង​ធានា ឱ្យ​អ្នកកាសែត​ឈ្មោះ​ព្រំ ធា​រួច​ផុតពី​ការចោទប្រកាន់ ព្រោះ​ការចោទប្រកាន់​នេះ គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​គ្មាន​ភស្តុតាង ថា​អ្នកការ​សែត​រូបនេះ​បាន​យកលុយ​ពី​ឈ្មួញ​រកស៊ី​ឈើ​នោះទេ គឺ​វា​គ្រាន់​ជាការ​សន្យា​របស់​ឈ្មួញ​តែប៉ុណ្ណោះ ហើយ​បើ​គ្រាន់តែ​ជាការ​សន្យា​មានទោស​ដែរនោះ យើង​មិនដឹងថា​ច្បាប់​ចែង​នៅក្នុង​មាត្រា​ណា​នោះទេ​។​ ​ ​ដោយឡែក​លោក​សៀក មេគង្គ​មេឃុំ​ស្រែគរ​ក៏បាន​ឱ្យដឹង​ដែរ​ថា​លោក​ព្រំ ធា​អ្នកយក​ព័​ត៍​មាន​វិមាន​ឯ​រាជ្យ​មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​របស់លោក​តាំងពី​លោក​មក​យក​ព័​ត៍​មាន​លោក​ក៏បាន​យក​កាត​សម្គាល់​ខ្លួន​មក​ដាក់​នៅ​ប៉ុស្តិ៍​និង​អាជ្ញាធរ​ឃុំ​IMG_2378

ដឹងឮ​ដែរ ហើយក៏​មិនដែល​មាន​បញ្ហា​អ្វី នៅក្នុង​មូលដ្ឋាន​របស់លោក​ដែរ ហើយ​ឯ​ការឃាត់ខ្លួន​នេះ វា​អាច​ប៉ះពាល់​និង​ផលប្រយោជន៍​របស់​មន្ត្រី​អា​វុ​ហត្ថ​ខិល​ខូ​ល​ឈ្មោះ​គួ​ន និង​ឈ្មោះ​រិ​ទ្ធ​ដែល​ដាក់​កុងត្រូលជជុះ នៅ​ផ្លូវបំបែក​ចូល​ភូមិ​ស្រែគរ ប្រមូល​លាភសក្ការៈ​ជូន​មេ​ស្តីទី​ស្រុក​សេ​សាន​។​កន្លងមក​ថ្មីៗ​នេះ ក៏មាន​កិច្ចប្រជុំ​វេទិកាសាធារណៈ ប្រជាពលរដ្ឋ​បាន​លើ​ឡើង​រិះគន់​ទៅលើ​មន្ត្រី​អាវុធហត្ថ​ថា បាន​យកលុយ​ពី​ប្រជាពលរដ្ឋ ដែល​ចូល​អារឈើ​ដាក់​ខែ​ក្នុង​មួយខែ​២០​ម៉ឺន​រៀល​ក្នុងរ​ណាត​ន្ត​មួយគ្រឿង​ផងដែរ​។​ ​ ​ក្នុងការ​ឃាត់ខ្លួន​អ្នកការ​សែត​នេះ ត្រូវបាន​ប្រភព​មួយ​បាន​ទំលាយ​ចេញពី​មន្ត្រី​អា​វុ​ហត្ថ​ថា ក្រោម​ការរៀបចំ​របស់​មេ​បញ្ចា​ការ​ស្តីទី​ឈ្មោះ​សុខ រិទ្ធី ជាមួយ​មេ​ឈ្មួញ​ដែល​បានចាត់ទុក​អ្នកការ​សែត​ជា​ឆ្អឹង​ទទឹង​ក​របស់គេ ព្រោះ​ក្នុង​ទឹកដី​នេះ ពោរពេញ​ទៅដោយ​បទល្មើស​ព្រៃឈើ ទើប​អ្នកកាសែត​ជាច្រើន​ដែល​បាន​ចូល​យក​ព័​ត៍ ត្រូវបាន​ឃាត់ខ្លួន​ដាក់គុក​ជា​បន្តបន្ទាប់ ព្រោះ​គេ​ខ្លាច​អ្នកដឹង​រឿង​របស់គេ​។​ ​ ​នៅ​ថ្ងៃ​តុលាការ​សាកសួរ​ជនជាប់ចោទ​អ្នកយក​ព័​ត៍​ប្រចាំខេត្ត​ស្ទឹង​

ត្រែ​ជាង​ដប់​នាក់​បានធ្វើ​ការសម្ភាស​ជាមួយ​លោកស្រី​បេ គឹម​យាង ចៅក្រម​ស៊ើបសួរ លោកស្រី​បាន​បញ្ជាក់ថា​ជា​បទ​កំហែង​យក ហើយ​បានសម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​រងចាំ​កា​រសើប​អង្កេត​បន្ត​។​ហើយ​ពាក់ព័ន្ធ​ពីបទ​កំហែង​យក​ក្រុម​អ្នក​សារ​ព័​ត៍​មានបាន​សួរ​តើ​មាន​ភស្តុតាង​អី​ខ្លះ​ថា​ជាការ​ជំរិត​ទា​លុយ អ្នកស្រី​បានបញ្ជាក់​ថា​រឿងនេះ​លោកស្រី​មិនអាច​បរិយាយ​បានទេ​យ៉ាងម៉េច បកស្រាយ​ខាង​ផ្លូវច្បាប់​គឺ​ព្រះរាជអាជ្ញា​អ្នកបកស្រាយ ខ្ញុំ​ចៅក្រម​ស៊ើបសួរ​គឺ​មិនមាន​សិទ្ធិ​ទេ​។​ ​ ​ពាក់ព័ន្ធ​និង​ករណី​ចាប់​អ្ន​កាសែត​ដាក់គុក​ចំនួន​១១​នាក់​កន្លងមក​ថ្មីៗ​នេះ ត្រូវបាន​ក្រុម​អ្នកយក​ព័​ត៍​ប្រចាំខេត្ត​ស្ទឹងត្រែង​លើកឡើងថា​នេះ​ជាការ​IMG_2379

គំរាម​បំបាក់​ស្មា​តី​ដល់​អ្នកយក​ព័​ត៍​មាន​ដែល​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់គេ ហើយ​បើ​គ្រាន់តែ​ជាការ​សន្យា​និង​ថា ក៏​មានទោស​ដែរនោះ យើង​មិនដឹងថា​ច្បាប់ បានចែង​ក្នុង​មាត្រា​ណា​នោះទេ​។​ទើប​អ្នកយក​ព័​ត៍​មាន​សំណូមពរ ដល់​សមត្ថកិច្ច ក៏ដូចជា​សា្ថ​ប័ណ្ណ​តុលាការ ដោះលែង​លោក​ព្រំ ធា មុន​និង​ឃុំខ្លួន​គួរតែ​រក​ភស្តុតាង​និង​ហៅ​ដើមចោទ និង​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​រឿងនេះ មាន​មេ​ប៉ុស្តិ៍​មក​ធ្វើការ​សា​សួរ​ឱ្យដឹងពី​អង្គហេតុ មិនគួរ​ចេះតែ​ចាប់​ដាក់គុក តាម​អ្នកចោទ​ជា​ឈ្មួញ​រកស៊ី​ឈើ​នោះទេ វា​ពិតជា​អ​យុ​ត្តិ​ធ​ចំពោះ​អ្នកកាសែត​ណាស់​៕Bun rithy