រដ្ឋបាលខេត្តកំពតជូនដំណឹងស្តីពីការបើកទ្វាររំដោះទឹកចេញពីអាងស្តុកទឹកវារីអគ្គិសនីកំចាយ

0

រដ្ឋបាលខេត្តកំពត នៅព្រឹកថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងមួយច្បាប់ អំពីការបើកទ្វាររំដោះទឹកចេញ ពីទំនប់អាងស្តុកទឹកវារីអគ្គិសនីកំចាយ របស់ ក្រុមហ៊ុន ស៊ីណូហាដ្រូ ដែលការបើករំដោះទឹកចេញពីអាងស្តុកនេះធ្វើឡើង ក្រោយពេលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ។

ក្នុងខ្លឹមសារនៃសេចក្តីជូនដំណឹងរបស់ រដ្ឋបាលខេត្តកំពត បានឱ្យដឹងថា គណៈកម្មាធិការគ្រប់គ្រងគ្រោះម ហន្តរាយ ខេត្តកំពត សូមជម្រាបជូន ដំណឹង ដល់ ប្រជាពលរដ្ឋក៍សាធារ ណៈជន មេត្តាជ្រាបថា តាមការជូន ដំណឹង របស់ក្រសួង ធនធានទឹក និងឧតុនិយម ភ្លៀងនឹងបន្តធ្លាក់ចាប់ពីថ្ងៃទី១៣ រហូត ដល់ថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ២០២២ខាងមុខនេះ នៅផ្ទៃសមុទ្រមានភ្លៀងខ្យល់ខ្លាំង និង រលកសមុទ្រខ្ពស់។

តាមស្ថានភាព អាកាសធាតុនេះ ភ្លៀងនៅតែបន្តធ្លាក់ ជាបន្តបន្ទាប់ ជាពិសេស នៅតំបន់ទំនប់វារីអគ្គិ សនីកំចាយ ទឹកក្នុងអាងទំនប់ នាថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៨:០០នាទីព្រឹក ទឹកមានកម្ពស់ ១៤៧.៥៩ម ទឹកហូរចូលអាងមាន ចំនួន ១,០៨៨, ៥ម៣/វិនាទី។

ដូច្នេះក្រុមការងារ បច្ចេកទេសទំនប់វារីអគ្គិសនីកំចាយ បានធ្វើការបើក ទ្វារទឹកចំនួន៣ កម្ពស់២ម៉ែត្រ ដើម្បីរំដោះទឹកចេញពីទំនប់ និងលំហូរចេញ មានចំនួន ៧៨៣.៩ម៉ែត្រគូបក្នុង/វិនាទី។

ជាមួយគ្នានេះដែរ កាលពីវេលាម៉ោង៨ និង ៥០នាទីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារបច្ចេកទេស ទំនប់វារីអគ្គិសនី កំចា យ បានធ្វើការបើកទ្វារទឹកចំនួន៤ ដែលមានកម្ពស់២ម៉ែត្រ ដើម្បីរំដោះទឹកចេញ ដោយពិនិត្យឃើញពីស្ថានភាព នៃលំហូរទឹកចូលក្នុងអាងស្តុកទឹក មានការថយចុះ ទើបក្រុមការងារ បច្ចេកទេសបានបិទទ្វារទឹកចំនួន១វិញ ដោយទុកតែ៣ប៉ុ ណ្ណោះ នៅវេលាម៉ោង១ និង ១៨ នាទី រំលងអាធ្រាត ថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០២២។

សូមបញ្ជាក់ថា កម្ពស់ទឹកដែលត្រូវដល់កម្រិតប្រកាស់អាសន្នក្នុងទំនប់វារីអគ្គិសនីកំចាយ មានកម្ពស់ ១៤៨ម៉ែត្រ ដូច្នេះនៅពេលដែលកម្ពស់ទឹក កើនឡើងជិតដល់កម្រិតប្រកាស់អាសន្ន ក្រុមការងារបច្ចេក ទេស ទំនប់វារីអគ្គិសនី កំចាយ និងធ្វើការបើកទ្វារ រំដោះទឹកចេញពីអាងស្តុក តាមលក្ខណៈបច្ចេកទេស ដើម្បគ្រប់គ្រង កម្ពស់ទឹកក្នុងអាងស្តុក៕