សៀមរាប៖ ក្រុមការងារចម្រុះនៃមន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្តសៀមរាប នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានសហការជាមួយនគរបាលចរាចរណ៍ សមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៅចំនុចផ្លូវជាតិលេខ៦ នៅភូមិរលួសលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្នុងការចុះរឹតបន្តឹងនេះដែរជាលទ្ធផលក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ៥៧គ្រឿង ក្នុងនោះមានយានយន្តខុសលក្ខណៈបច្ចេកទេសចំនួន ១២គ្រឿង នឹងបានពិន័យអ្នកបើកបររថយន្តមិនយកឯកសារមកចំនួន ០៤គ្រឿង, ដោះភ្លើងបំពាក់ខុសលក្ខណៈបច្ចេកទេស ចំនួន ០៦គ្រឿង, ដោះរានដែកតក្រោយរថយន្តចំនួន ០២គ្រឿង, បិទស្ទីកឃ័រចំណាំផ្លាតចំនួន ១៥រ៉ឺម៉ក។
ក្នុងនោះបានត្រួតពិនិត្យរកសារធាតុញៀនសរុប ចំនួន ១៩នាក់ មានសារធាតុញៀនក្នុងខ្លួនចំនួន ០១នាក់, បានចែកខិត្តប័ណ្ណអប់រំផ្សព្វផ្សាយ សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ៤០ក្បាល, ឯកសារជំនួយស្មារតីអ្នកបើកបរ ៤០សន្លឹក និងសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក ៤០ក្បាលផងដែរ៕
អត្ថបទ៖ ពូរាជ្យ








































