សមត្ថកិច្វបង្ក្រាបទីតាំងលួចលាក់កែច្នៃគ្រឿងញៀននៅក្រុងស្វាយរៀងចំនួន ០២ ទីតាំង រឹបអូសបានគ្រឿងញៀន សារធាតុគីមីផ្សំ និងឧបករណ៍ សម្ភារសម្រាប់កែច្នៃគ្រឿងញៀន មួយចំនួនធំ

0

ខេត្តស្វាយរៀង៖ដោយមានកិច្ចប្រតិបត្តិការពីសមត្ថកិច្ចជំនាញមន្ទីរគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិនិងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងសហការចុះបង្ក្រាបទីតាំងលួចលាក់កែច្នៃគ្រឿងញៀននិងស្តុកទុកដោយខុសច្បាប់នូវសារធាតុញៀន នៅក្រុងស្វាយរៀងចំនួន ០២ ទីតាំង រឹបអូសបានគ្រឿងញៀន សារធាតុគីមីផ្សំ និងឧបករណ៍ សម្ភារសម្រាប់កែច្នៃគ្រឿងញៀន មួយចំនួនធំកាលពីថ្ងៃទី៥ខែកក្កដាឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។
ក្នុងកិច្ចប្រតិបត្តការនោះក្រោមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត និងក្រោមការសម្របសម្រូលពីឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា លោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទូលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងជំនាញ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងដោយមានកិច្ចសហការជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន(ការិយាល័យក១) នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបើកប្រតិបត្តិការបង្ក្រាបទីតាំងទីតាំងលូចលាក់កែឆ្នៃ និងទីតាំងស្តុកទុកគ្រឿងញៀនចំនួន០២ទីតាំងនៅក្រុងស្វាយរៀង។បើរបាយការណ៍ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានអោយដឹងថាៈ
ទីតាំងទី១:
នៅវេលាម៉ោង០០.៥០នាទីថ្ងៃទី០៥ កក្កដា ២០២២ត្រង់ចំណុច ឃ្លាំងម៉ាសុីនកិនស្រូវ ស្ថិតក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង។
ធ្វើការឃាត់ខ្លួនជនសង្ស័យ ជនជាតិចិនចំនួន០៦នាក់ ប្រុស ស្ត្រីជនជាតិខ្មែរ០១នាក់។​
រឹបអូសវត្ថុតាងថ្នាំញៀនប្រភេទកេតាមីន ចំនួន ៤៨បាវ (ច្រកក្នុងទៃពណ៌លឿង) ទម្ងន់សរុប ១,១៤៨.៩៥២ គីឡូក្រាម ដែលជនសង្ស័យលាក់ទុកនៅក្នុងរោងម៉ាសុីនកិនស្រូវរថយន្តចំនួន០៣គ្រឿង។​
ទីតាំងទី២: ក្រោយពីសាកសួរជនសង្ស័យខាងលើ នៅវេលាម៉ោង ៨:៣០នាទីព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចយើង បានបន្តស្រាវជ្រាវ និងបង្ក្រាបទីតាំងលួចលាក់កែច្នៃគ្រឿងញៀន ចំនួន ០១ទីតាំង បន្ថែមទៀត នៅចំណុចផ្លូវបេតុង (ផែអូស្មាច់) ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ (ជនជាតិចិន )។
រឹបអូសវត្ថុតាង រួមមាន÷
– ល្បាយកេតាមីនបាស ទម្ងន់ ៦៧៩គីឡូក្រាម
– សារធាតុគីមីទម្ងន់ ១២,៥០៤គីឡូក្រាម ( ១២តោន ៥០៤គីឡូក្រាម)
– ឧបករណ៍សម្ភារសម្រាប់បំរើអោយការលួចលាក់កែច្នៃគ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នទីតាំងឃ្លាំងទាំង២ខាងលើត្រូវបានគណះកម្មការចំរុះបិទសុីលនិងដាក់កម្លាំងសមត្ថកិច្ចការពារយ៉ាងតឹងរឹងបំផុត។ ចំណែកជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមផ្លូវច្បាប់៕គឹមសេង