ភ្នំពេញ៖ ហេតុការណ៍ ភ្ញាក់ផ្អើលមួយ បានកើតឡើង កាលពីវេលាម៉ោង ១និង ៣០នាទីយប់ឈានចូល ថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ២០១៤ តាមផ្លូវលេខ១៦៩ កែងផ្លូវលេខ សង្កាត់វាលវង់ ខណ្ឌ៧មករា ក្បែរ របង់ វិទ្យាល័យបាក់ទូក ដោយសារយុវជនម្នាក់ ដែលកំពុងជិះម៉ូតូធ្វើដំណើរតាមផ្លូវហើយត្រូវ
ជនមិន ស្គាល់ មុខបួននាក់ជិះម៉ូតូពីរគ្រឿងដេញតាមដកកាំភ្លើងមកបាញ់ ធ្វើឲ្យយុវជនរងគ្រោះភ័យពេកក៏ផ្ដួល ម៉ូតូរត់រកកន្លែងលាក់ខ្លួន ។
យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជន ម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ឡែត ពណ៌ ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1CK-1641 បានធ្វើដំណើរ តាមផ្លូវ១៦៩ ក្នុងទិសដៅពីត្បូង ទៅជើងហើយ ខណៈនោះ ក៏ស្រាប់តែមានជន មិនស្គាលមុខ បួននាក់ ទៀតបានជិះម៉ូតូ២ គ្រឿង ម៉ាក XR និងមួយគ្រឿងទៀតម៉ាក ឡែតដែល បានជិះដេញតាមពីក្រោយ យុវជន ដែលជិះម៉ូតូ ឡែតបណ្តាលឲ្យភ័យក៏ផ្តួលម៉ូតូហើយរត់ចោលម៉ូតូគេចរកកន្លែងមានសុវត្ថភាព ។ឃើញដូចនេះជន មិនស្គាលមុខនេះក៏ជិះម៉ូតូចេញទៅបាត់តែម្តង ។ បន្ទាប់ពីកើតហេតុសមត្ថកិច្ច បានចុះមកធ្វើការ អន្តរាគមន៏ដល់កន្លែងកើតហេតុ និងអូសយកម៉ូតូយកទៅខណ្ឌ ៧មករាដើម្បីធ្វើ ការ សាកសួរ។
សមត្ថកិច្ច បានឲ្យដឹងទៀតថា ហេតុការណ៍ភ្ញាក់ផ្អើលនេះ ទំនងបង្កឡើង ដោយយុវជនរងគ្រោះនេះ ធ្លាប់មានទំនាស់ ជាមួយមួយជនមិនស្គាលមុខនេះពីមុនមក ទើបថ្ងៃនេះពួក គេចង់ជម្រះបញ្ជីគ្នា ឲ្យរួច រាល់ ម្តងទៅសំណាងហើយមិនមានរងរបួស ៕
