ប្រារព្ឋខួបលើកទី២៩ ទិវាបង្កើតកងរាជ អាវុធហត្ថលើផ្ទៃប្រទេស និងពិធីសម្ពោធដាក់អោយប្រើប្រាស់អាគារសេនាធិការដ្ឋាន និងសមិទ្ធិផលនានា នៅបញ្ជាកា រដ្ធានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង

0

ខេត្តកំពង់ឆ្នាំង ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រារព្ឋខួបលើកទី២៩ ទិវាបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអាគារសេនាធិការដ្ឋាននិងសមិទ្ធិផលនានានៅបញ្ជាការដ្ធានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ តំណាងដ៍ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានប្រសាសន៍ថា៖ ក្នុងស្មារតីផ្សះផ្សាជាតិ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវ គោលនយោបាយ ឈ្នះ-ឈ្នះ ដើម្បីបង្រួបបង្រួមជាតិខ្មែរ ពីគ្រប់ភាគី ហើយបានជោគជ័យនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ

១៩៩៨ គឺប្រទេសជាតិមានសុខសន្តិភាព ពេញលេញ និងមានការឯកភាព ជាតិខ្មែរតែមួយ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបន្តថា៖ មុននឹងប្រទេសជាតិឈានដល់សុខសន្តិភាព សម្ដេចតេជោ ហ៊ុន សែន បានចេញតស៊ូបង្កើតរណ:សិរ្សរួបរួមនិងសង្គ្រោះជាតិកម្ពុជា ហើយបានវាយផ្ដួលរំលំរបប ព្រៃផ្សៃ របស់ប៉ុលពត និងទទួលបានជ័យជំនះនៅថ្ងៃ ៩ មករា ឆ្នាំ១៩៧៩ ។

ក្រោយឆ្នាំ ១៩៧៩ រាជរដ្ឋាភិបាលកម្ពុជា ដៃម្ខាងកសាងជាតិ ដៃម្ខាងវាយខ្មាំង
សត្រូវ ដើម្បីទប់ស្កាត់មិនឱ្យរបបអាវ
ខ្មៅវិលត្រឡប់មកវិញ រហូតដល់ថ្ងៃទី ២៣ខែតុលា ឆ្នាំ១៩៩១ទើបមានការ
ចរចានៅទីក្រុងប៉ារីស និងដល់ខែឧសភា ឆ្នាំ១៩៩៣ ទើបមានការបោះឆ្នោត ដែលរៀបចំដោយ អ៊ុន តាក់ បង្កើតរាជរដ្ឋាភិ បាលស្របច្បាប់ តែពេលនោះពួកប៉ុលពតមិនបានចូលរួមឡើយ ដែលធ្វើប្រទេសនៅមានអសន្តិសុខនៅឡើយ ។

ប៉ុន្តែក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ កងទ័ពគ្រប់ភាគី បានសមាហរណកម្ម ចូលរួមរស់ជាមួយរាជរដ្ឋាភិបាល ដោយទទួលបានតួនាទី ភារកិច្ចនិងមុខដំណែងដដែល គ្មានភាគីណាចាញ់ ភាគីណាឈ្នះ គឺឈ្នះទាំងអស់
គ្នា ទើបប្រទេសជាតិទទួលបានសុខសន្តិភាពដល់សព្វថ្ងៃ ។ ដូចឆ្នេះយើងទាំងអស់គ្នាត្រូវតែដឹងគុណបីតាស្ថាបនិកសន្តិភាព គឺសម្ដេចតេជោហ៊ុនសែន មានសុខសន្តិភាពទើបមាន ការអភិវឌ្ឍលើគ្រប់វិស័យ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តម
សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឡើងអានសន្ទរកថា ពាក់ព័ន្ធនឹងលទ្ធផលការងារដែលកងរាជអាវុធលើផ្ទៃប្រទេស បានសម្រេចកន្លង
មក និងបានសង្កត់បន្ថែមថា៖ កងរាជ
អាវុធហត្ថ គឺជាអង្គភាពទ័ពជំនាញមួយ ជាផ្នែកមួយនៃកងយោធពលខេមរ
ភូមិន្ទ។ កងរាជអាវុធហត្ថមានតួនាទី និងភារកិច្ចថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ជួយសង្គ្រោះប្រជាពលរដ្ឋ ស្រាវ
ជ្រាវ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌទូទៅ ការពារកិត្តិយស និងផលប្រយោជន៍យោធា និងផ្តល់កម្លាំងគាំទ្រ ក្រសួងស្ថាប័ន ដើម្បីពង្រឹងការអនុវត្តន៍ច្បាប់។ មានវិសាលភាពលើផ្ទៃប្រទេសទាំងមូលទៅលើយោធាក្នុងជួរកងទ័ព និងលើពលរដ្ឋស៊ីវិល។ នៅថ្ងៃនេះផងដែរ គឺជា
ថ្ងៃប្រារព្វខួប លើកទី២៩ (១៤កក្កដា
១៩៩៣-១៤កក្កដា ២០២២) ទិវាបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអាគារសេនាធិការដ្ឋាន និងសមិទ្ឋផលនានា របស់កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដាក់ឱ្យដំណើរការចាប់ពីពេលនេះតទៅ ផងដែរ។

ជាចុងក្រោយ ឯកឧត្តម នាយឧត្តម
សេនីយ៍ វង្ស ពិសេន ក៏សុំអំពាវនាវ
ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់រួមនឹងបងប្អូនប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់នៃការឆ្លងរាលដាលនៃជំងឺកូវីដ19និងអញ្ជើញទៅចាក់ថ្នាំឲ្យ
បានឲ្យបានគ្រប់គ្នា៕ សុខ គឹមសៀន