កំពត;ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២ ២ វេលាម៉ោង១០.៣០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមួយលើកបង្កឡើងរវាងរថយន្ត ១គ្រឿងនិងម៉ូតូរទេះនំប័ុងជ្រុលទៅប៉ះរថយន្ត១គ្រឿងនិងម៉ាសុីនភ្លើង ត្រង់ចំណុចផ្លូវបំបែកជាបួនមុខផ្ទះសំណាក់រតនះចិន្តា ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។
មានរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ២AL-៨១៧៦បើកដោយឈ្មោះអ៊ូ សុផាត ភេទប្រុស អាយុ៥៩ឆ្នាំគ្មានរបួស។រថយន្តបើកក្នុងទិសដៅពីជើងទៅត្បូងលុះទៅដល់ត្រង់ចំណុចខាងលើបាន ប៉ះនិងម៉ូតូសណ្តោងរទេះនំប័ុងមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១BU-១៩៣១ម្ចាស់ឈ្មោះង៉ា គីមមួយ ភេទស្រី អាយុ៥៦ឆ្នាំរបួសស្រាលនិងមានមនុស្សអង្គុយលើ
រទេះ២នាក់.ឈ្មោះឆាវ កែវ ភេទស្រី អាយុ១៩ឆ្នាំរបួសចុកទ្រូង.ឈ្មោះចន ឈី ភេទស្រី អាយុ១៧ឆ្នាំរបួសត្រង់កជើងសង្ខាង(ធ្ងន់)ទាំង៣នាក់នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ឈប់អែបចិញ្ចើមកែងខាងលិចប៉ះរួចរទេះនំប័ុងបានខ្ទាតទៅប៉ះនិងរថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៍ទឹកមាស ពាក់ស្លាកលេខភ្នំពេញ២X-៦២៩២បើកដោយឈ្មោះសោម សាវឿន ភេទប្រុស អាយុ៦៦ឆ្នាំនៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត បើកក្នុងទិសដៅពីត្បូងទៅជើង
ចំណែករថយន្តបង្កបានហួសទៅប៉ះនិងម៉ាសុីនភ្លើងដែលទុកផុតចិញ្ចើមថ្នល់ ជាកម្មសិទ្ធិរបស់ឈ្មោះជ សុភាព ភេទស្រី អាយុ៣៨ឆ្នាំនៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។
-បណ្តាលអោយ:រងរបួសមនុស្សស្រី៣នាក់(ធ្ងន់១)កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។
-សម្ភារះខូចខាត:រថយន្តខូចធ្ងន់១និងស្រាល១គ្រឿង.រទេះនំប័ុងខូចធ្ងន់យកមករក្សាទុកនៅអធិការដ្ឋាន នគរបាលក្រុងកំពត។





































