បើកម៉ូតូគ្មានការ ប្រុងប្រយ័ត្នបញ្ច្រាស់ទិសគ្នា បណ្ដាល ឲ្យបុកគ្នាពេញទំហឹង ស្លាប់និងរងរបួសធ្ងន់

0

កំពត;ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២ ២ វេលាម៉ោង ១៩:០០ នាទីនៅត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៤០.៤១លើផ្លូវជាតិ ៣១ស្ថិតក្នុងភូមិព្រៃតាព្រិត ឃុំស្ដេច គង់ខាងលិច មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើង រវាងម៉ូតូនិងម៉ូតូបើកបរបញ្ច្រាសទិសគ្នាពីត្បូងទៅជើង។

អ្នកបង្ករបើកបរម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០២០ ពាក់ស្លាកលេខ កំពត ១Q.៨៤៨៣ បើកបរដោយឈ្មោះ ឆេង មករា (ស្លាប់) ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិជ្រុងស្រឡៅ ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ខុម ណាម ភេទប្រុស អាយុ ១៧ ឆ្នាំមានទីលំនៅភូមិឃុំជាមួយគ្នា ពេលមកដល់ចំណុចកើតហេតុខាងលើម៉ូតូស៊េរីឆ្នាំ ២០២០ បានវ៉ាជែងរថយន្តមួយគ្រឿងទៀតមិនស្គាល់អត្តសញ្ញាណតែវ៉ាជែងមិនផុតបណ្ដាលអោយជ្រុលចង្កូតទៅបុកជាមួយនឹងម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ឆ្នាំ ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ ១Z.៣៩៤៧ អ្នកបើកបរនិងអ្នករួមដំណើរមិនស្គាល់អត្តសញ្ញាណបណ្ដាលឲ្យដួលរងរបួសធ្ងន់ ។

ករណីនេះបង្កអោយមនុស្សរងរបួសធ្ងន់០៣នាក់(ប្រុស០២នាក់)
ហេតុការណ៍នេះបង្កឲ្យមានមនុស្សស្លាប់ម្នាក់ ឈ្មោះឆេង មករា (ប្រុស)
ខូចម៉ូតូកម្រិតធ្ងន់០២គ្រឿង
-ចំណែកអ្នករងរបួសទាំង៣នាក់ត្រូវបានរថយន្តសង្គ្រោះស្រុកបន្ទាយ មាសដឹកទៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច
-សពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី វត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយមាស។