កំពត;ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២ ២ វេលាម៉ោង១៦.៣០នាទីមានករណីគ្រោះថ្នាក់ ចរាចរណ៍កើត ឡើងមួយលើករវាងម៉ូតូ២គ្រឿងនិងរថយន្ត១គ្រឿងលើផ្លូវជាតិលេខ៣(កំពត.វាលរេញ)ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៩.១៥០ ត្រង់ចំណុចផ្លូវបំបែកជាបីផ្លូវចូលផ្សារ(សេសយុង)ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។
មានម៉ូតូមួយគ្រឿងម៉ាកអ៊ែប្លែត ពណ៍ទឹកក្រូច.ខ្មៅ ពាក់ស្លាកលេខកំពត១I-៧១១៣បើកដោយឈ្មោះហយ ពេជ្រចាន់ភីនុត ភេទប្រុស អាយុ១៥ឆ្នាំ(ស្លាប់នៅកន្លែងកើតហេតុ)គ្មានមួកនិងមានដឹកមនុស្សម្នាក់ពីក្រោយឈ្មោះសុវណ្ណា ឡេង ភេទប្រុសអាយុ១៦ឆ្នាំ (ធ្ងន់)គ្មានមួកទាំង២នាក់នៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពតបើកក្នុងទិសដៅពីត្បូងទៅជើង
បានបើកកៀម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខកំពត១M- ៧៧៦៨បើកដោយឈ្មោះណន មិនា ភេទប្រុស អាយុ១៩ឆ្នាំ (ធ្ងន់)គ្មានមួកនិងមានដឹកមនុស២នាក់ខាងក្រោយ.ឈ្មោះសុភ័ណ្ឌ ម៉េងលី ភេទប្រុស អាយុ១៥ឆ្នាំ(ធ្ងន់)គ្មានមួកទាំង២នាក់នៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត.ឈ្មោះម៉ៅ ភត្រា ភេទប្រុស អាយុ១៤ឆ្នាំ(ធ្ងន់)គ្មានមួកនៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត បើកក្នុងទិសដៅស្របគ្នាពីត្បូងទៅជើង ប៉ះរួចម៉ូតូម៉ាកអ៊ែប្លែតបានខ្ទាតអូសទៅប៉ះចូលចំណែកផ្លូវខាងស្តាំដៃរថយន្តមួយគ្រឿង
ម៉ាកFORD ពណ៍ស ពាក់ស្លាកលេខរដ្ឋ២០.២.៩៨៩៩(មិនស្គាល់សាវតាអ្នកបើកបរដោយប៉ះរួចបានគេចខ្លួនបាត់ ទុកតែរថយន្តនៅកន្លែងកើត ហេតុមុនពេលសមត្ថកិច្ចទៅដល់) រថយន្តបើកក្នុងទិសដៅពីជើងទៅត្បូង។
បណ្តាលអោយ:របួសធ្ងន់៤នាក់ប្រុសនិងស្លាប់១នាក់ប្រុសនៅកន្លែ ង កើតហេតុ។
សម្ភារះខូចខាត:រថយន្តខូចស្រាល១គ្រឿងនិងម៉ូតូខូចធ្ងន់១ស្រាល១ យកមករក្សាទុកនៅអធិការដ្ឋាន នគរបាលក្រុងកំពត។



































