ទុរគតជន​ឯកោ រស់​វេទនា​ជាង​សត្វ ត្រូវបាន​អាជ្ញាធរ​ភ្លេច​ស្រុក​ជីក្រែង

0

សៀមរាប​៖ គួរ​ឲ្យ​អាសូរ​ជីវិត​ទុរគតជន ដែល​ទ្រាំ​រស់ក្នុង​ភាពលំបាក​ស្មើរ​នឹង​ស្លាប់​ទាំង​រស់ ក្នុង​ភាព​ឯក​ការ ក្រោយពី​ចិញ្ចឹម​កូន​បាន​ធំ បាន​ហើរ​ចាក់ចោល​អ្នកមានគុណ រីឯ​ប្រព​ន្ឋ​បាន​អស់បុណ្យ​បន្សល់​លោកពូ ឲ្យ​រស់នៅក្នុង​ខ្ទម​កំសត់​ទាំង​មាន​ជំងឺ​ងើប​មិន​រួច​។1908403_349052781930921_6436842644686547488_n (1)

​ ​ប្រជាពលរដ្ឋ​បាន​សម្តែង​នូវ​ក្តី សោក​ស​ង្វែ​កដោយ​ការអាណិតអាសូរ ដល់​លោក ស៊ន់ សន ក្រោយពី​ភរិយា​របស់គាត់​បាន​មរណភាព​កាលពី​៥​ឆ្នាំមុន ហើយ​ក៏បាន​ធ្លាក់ខ្លួន​ឈឺ​រ៉ាំរ៉ៃ​ងើប​ពុំរួច​ដេក​នៅ​នឹង​កន្ទេល រង​ចាំតែ​ថ្ងៃ​ស្លាប់ រស់នៅ​ជាមួយ​កូន​ដែល ទើបតែ​អាយុ ៨​ឆ្នាំ ក្រោម​ជម្រក់​ដ៏​ធ្លុះធ្លាយ​មើល​ពី​ម្ខាង​ឃើញ​ទៅ​ម្ខាង គ្មាន​មុខរបរ គ្មាន​ថវិកា​សម្រាប់​ទិញ ឆ្នាំ​ឬ​ម្ហូបអាហារ​សម្រាប់​ទទួលទាន តែ​បាន​អ្នកភូមិ មានការ​អាណិតអាសូរ ជួយ​បាយទឹក​រាល់ថ្ងៃ​។​1604983_349052758597590_3882834776629274510_n

តាម​ការ​ឲ្យ​ដឹង​ពី​លោក ព្រំ សុខា សារពត៌មាន​ខេមរា បាន​ឲ្យ​ដឹងថា បុរស​ម្នាក់នេះ​មានឈ្មោះ ស៊ន់ សន អាយុ ៥២​ឆ្នាំ រស់នៅ​ភូមិ​ភ្នៀ​ត ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្តសៀមរាប រងទុក្ខវេទនា​ស្ទើរ​ស្លាប់ ដោយសារ​ធ្លាក់ខ្លួន​ឈឺ​ងើប ពុំ​តួច ជួយ​ខ្លួនឯង​មិនបាន​ផង ពីមុន​មាន​ប្រព​ន្ឋ​ឈ្មោះ ប៊ិន ថន បាន​ស្លាប់ទៅ កាលពី​ប្រាំ​ឆ្នាំមុន បន្សល់​ទុកអោយ​កូន​ចំនួន​ប្រាំ​នាក់ ស្រី​៣ ប្រុស​២ នាក់ ក្រោយមក កូន​ដែល​អាចធ្វើ​ការ​បាន បាន​សុំ​គាត់​ទៅ​ស៊ីឈ្នួល​គេ​ប៉ុន្តែ​រហូតមកដល់​បច្ចុប្បន្ន​នេះ​គ្មាន​ដំណឹង​សោះ មិនដឹងថា​ទៅធ្វើ​ការ​នៅទីណា រស់នៅ​ទីណា ពុំ​មានការ​ផ្តល់ដំណឹង​លោកឳពុក​សោះ សល់​តែ​កូនស្រី​ម្នាក់ អាយុ​៨​ឆ្នាំ រស់នៅ​ជាមួយ​លោក បាន​ស៊ី​ព្រឹក ខ្វះ​ល្ងាច​។​DSC05527

​លោក អ៊ុក ផ្លុ​ង បាន​ឲ្យ​ដឹងថា លោក ស៊ន់ សន មាន​ជំងឺ​យ៉ាង​ទម្ងន់​រស់នៅ​ទាំង​វេទនា គ្មានអ្វី​បរិភោគ​សូម្បីតែ​ផ្ទះសំបែង ដីធ្លី ក៏​គ្មាន​ដែរ លោក​រស់នៅក្នុង​ខ្ទម​កំសត់​លើដី​របស់​ប្អូន ដូច​បញ្ញើក្អែក មិន​ត្រឹមតែ​ប៉ុណ្ណោះ គាត់​មាន​ដំបៅ​យ៉ាង​ធំ​នៅត្រង់​ឆ្អឹងជំនី​ខាងស្តាំ ក៏​កាន់តែ​រាលដាល ដំបៅ​នេះ​បណ្តាលមកពី​គាត់​កើត​បូស ដោយ​គ្មាន​ថវិកា​សម្រាប់​ព្យាបាល​។​

លោក ជា ជន់ ទប់​ទី​១ នៃ​ឃុំ​ជីក្រែង បាន​ឲ្យ​ដឹងថា កន្លងមកនេះ​អាជ្ញាធរ​មូលដ្ឋាន បាន​យកចិត្តទុកដាក់​រាល់​អំណោយ​តែងតែ​ជូន​លោក​ព្រោះ​គាត់​ត្រូវបាន​ជម្រឿន​ចូលទៅក្នុង​បញ្ជី​ក្រ​១​ទោះបីជា​យ៉ាងណា​កដោយ​ការហូបចុក​របស់គាត់​នៅតែ​ខ្វះខាត​ដដែល ព្រោះ​គ្មាន​ញាតិសណ្តាន គួរ​ឲ្យ​អាណិតអាសូ​ណាស់ កូនចៅ​ក៏​ពុំ​អើពើ​ឪពុក បោះបង់ចោល​ទាំង​ឪពុក​មាន​ជម្ងឺ ដូច្នេះ​ក្នុងនាម​លោក​ជា អាជ្ញាធរ​ឃុំ សូម​សំនូមពរ ដល់​ឯកឧត្តម ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​អភិបាលស្រុក ព្រមទាំង​សប្បុរសជន ជិត​ឆ្ងាយ សូមមេត្តា​ជួយផ្តល់​ជា​សម្ភារៈ ថ្នាំពេទ្យ និង​ថិ​កា​តាម​កំលាំង​សទ្ធា ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​ដែល កំពុងតែ​ត្រូវការ រក្សា​ព្យាបាល ។​DSC05529

លោក ពៅ ប៊ុនធឿន អភិបាល​ស្តីទី​ស្រុក​ជីក្រែង​ជុំវិញ​បញ្ហា​ខាងលើនេះ លោក​បាន​ឲ្យ​ដឹងថា លោក​មិន​បានដឹង​និង​ពុំដែល​បានទទួល​ព៌​ត​មាន​នោះទេ​កន្លងមក​ចុះ ហេតុអ្វី​បានជា​អ្នកស្រី ឮ ចិន្តា មេឃុំ​ជីក្រែង មិនបាន​រាយការណ៍​ជូន​លោក ក្នុងនោះដែរ​លោក​បាន អគុណ​ណាស់​ចំពោះ​អ្នក​សារពត៌មាន​ខេមរា ដែល​បាន​ផ្តល់ដំណឹង​ជូន លោក​ដើម្បី​ជួយ​គ្នា​ជា​ភ្នែក​ជា​ច្រមុះ ជួយ​គ្នា​សង្កេតការណ៍​ក្នុងស្រុក​ភូមិ ក្នុង​កិច្ច ការពារ​ការ​ចន្លោះប្រហោង​របស់​អាជ្ញាធ​រ ។ ដោយ លោក ព្រំ សុខា និង អ៊ុក ផ្លុ​ង​) ​      

សម្បុរសជន មានបំណងចង់ជួយឧបត្ថម្ភ សូមខល ០៩៧ ៧៧ ៧៨ ១១៥