លោក ផល សុភាពអភិបាលរងស្រុកបានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទរបាំងសាច់អួននិងរបាំងស្បៃមុង នៅក្នុងស្រុកបរិបូណ៌

0

កំពង់ឆ្នាំង នៅថ្ងៃសុក្រ២រោចខែអាសាឍឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២២ក្រុមប្រតិបត្តិការគណៈបញ្ជាការឯកភាពស្រុកបរិបូណ៍ស្រុកកំពង់លែងនិងស្រុករលាប្អៀរ ដឹកនាំដោយលោកផល សុភាព អភិបាលរង
ស្រុកបរិបូណ៌ លោក លី ឡានាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផល នៅ ត្រង់ចំណុចពាមស្ទឹង ចំណុចព្រែកសាច់ស្ពៃស្រុកបរិបូណ៌ និង ស្រុកកំពង់
លែង ខេត្តកំពង់ឆ្នាំងនិង ប្រើប្រាស់កម្លាំងសរុប៣២នាក់មធ្យោបាយកាណូតបាឡាស្មាច់ចំនួន០៦គ្រឿង ។

នេះបើយោងតាមការបញ្ជាក់ពី លោក ផល សុភាព អភិបាលរងស្រុកបរិបូណ៌ បានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទ
ល្មើសនេសាទខាងលើនេះបានបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងកន្លែងរួមមាន៖ -របាំងសាច់អួនចំនួន២ករណីស្មើនិង ១១កន្លែង ប្រវែង ៤០០ ម៉ែត្រ-លូសាច់អួន ចំនួន ១៨មាត់.បង្គោល ចំនួន ៤០០ដើម និង របាំងស្បៃមុងចំនួន១ករណីស្មើនិង
១២ កន្លែង ប្រវែង៤៨០ ម៉ែត្រ.លូស្បៃមុងចំនួន ១២មាត់-បង្គោលចំនួន២៤០ ដើម និងចាក់លែងត្រីចម្រុះចូល បឹងធម្មជាតិវិញ ចំនួន ៤០គីឡូក្រាម។

ជាចុងក្រោយលោកលី ឡា នាយខណ្ឌរដ្ឋបាល ជលផលកំពង់ឆ្នាំងក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមជួយថែរក្សានៅពូជត្រីចម្រុះ គ្រប់ប្រភេទ នៅក្នុងរដូវបិទនេសាទនេះនឹងកុំប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់៕ សុខ គឹមសៀន