​​អ្នក​ប៉ះ​កង់​មុខ​ផ្សារ​រាត្រី ចុះ​ងូតទឹក​ទន្លេ លង់​ស្លាប់​

0

​អ្នក​ប្រក​បរបរ រកស៊ី​ប៉ះ​កង់ តាម​ចិញ្ចើមផ្លូវ​មុខ​ផ្សារ​រាត្រី ស្ថិតក្នុង​សង្កាត់​វត្ដ​ភ្នំ ខណ្ឌដូនពេញ បាន​លង់ទឹក​ទន្លេ​ស្លាប់​ក្រោយពី​រូបគាត់​ចុះទៅ​ងូតទឹក​តែម្នាក់ឯង កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៤ ដែល​ប្រជាពលរដ្ឋ​សង្ស័យថា អាចមកពី​រមួលក្រពើ ។​ ​2

នាយ​នគរបាល​ប៉ុស្ដិ៍​វត្ដ​ភ្នំ លោក​អ៊ុន សំអាត បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​ប៉ុក យូ អាយុ​៥៥​ឆ្នាំ ជា​អ្នករកស៊ី​ប៉ះ​កង់​និង​លក់​សាំង នៅតាម​ផ្លូវ​លេខ​១០២​កែង​ផ្លូវ​ព្រះស៊ីសុវត្ថិ សង្កាត់​វត្ដ​ភ្នំ ខណ្ឌដូនពេញ​ហើយ​ជនរងគ្រោះ​ស្នាក់នៅ​កន្លែង​ប៉ះ​កង់​នោះ​តែម្ដង ។​ ​លោក​អ៊ុន សំអាត បាន​បន្ដថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ចុះទៅ​ងូត​ទន្លេ ស្រាប់តែ​លង់​ស្លាប់​តែម្ដង ។ 13

ហើយ​ក្រោយពី​លោក​ទទួលបាន​ព័ត៌មាន​និង​មិនឃើញ​សព​ជនរងគ្រោះ​អណ្ដែត​មន្ដ្រីនគរបាលរ​ប​ស់លោក និង​សាច់ញាតិ ជនរងគ្រោះ បាន​ជួល​ជនជាតិ​ចាម ចុះ​រាវរក​នៅក្នុង​ទឹក លុះ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ប្រទះឃើញ​សព​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ ។​ ​ក្រោយ​រាវរក​សព​ជនរងគ្រោះ​ឃើញ​ហើយ​សមត្ថកិច្ច​ជំនាញ បានធ្វើ​កោសល្យវិច័យ​ថា ស្លាប់​បណ្ដាលមកពី​លង់ទឹក ហើយ​សព​ត្រូវបាន​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕