​រថយន្ត​កុងតឺន័រ​បុក​រថយន្ត​កាមរី​បា​ឡែ​ន​បណ្តាល​ឲ្យ​រង​ការខូចខាត​

0

​ភ្នំពេញៈ  ​រថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង​បាន​រង​ការខូចខាត​ផ្នែក​ខាងមុខ​ធ្លាក​កាង​ដោយសារតែ​រថយន្ត​កុងតឺន័រ​មួយគ្រឿង​បើក​លឿន​ជ្រុល​បុក​ចំ​ពី​ជំ​ហៀ​ង​ពេញទំហឹង​កាលពី​វេលា​ម៉ោង​២០​និង​៤០​នាទី​យប់​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​២០១៤​តាម​បណ្តោយ​ផ្លូវ​លេខ​១៨២​4 (1)កែង​ផ្លូវ​លេខ​២៦១​ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​៣​ខណ្ឌ​ទទួល​គោក​ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​រហូតដល់​ចំណុច​ខាងជើង​ស្ពាន​អាកាស​៧​មករា ត្រូវបាន​សមត្ថកិច្ច​ឃាត់​បាន​ភ្លាមៗ​តែម្តង​។​ ​ ​

តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​កាមរី​បា​ឡែ​ន​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2O-9262 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៦១​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ឆ្លងកាត់​ផ្លូវ​លេខ​១៨២​ហើយ​បាន​ឈប់​ចាំ​ស្ត​ប់​ភ្លាមនោះ​ស្រាប់​តែមាន​រថយន្ត​កុងតឺន័រ​ពណ៌​ក្រហម​លា​យស​ពាក់​ស្លាក​លេខ​ប​០៤៤០​ភព​៣​ផ្ទុក​ដោយ​ឥ​វ៉ាន់​ពេញ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៨២ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​ហើយ​បាន​ជ្រុល​បុក​រថយន្ត​កាមរី​បា​2 (2)

ឡែ​ន​បណ្តាល​ឲ្យ​រង​ការខូចខាត​ផ្នែក​ខាងមុខ​ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​រហូតដល់​ចំណុច​ខាងជើង​ស្ពាន​អាកាស​៧​មករា​ក៏ត្រូវ​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​គោលដៅ​ខាងក្រោម​ស្ពាន​ឃាត់​បាន​ភ្លាមៗ​តែម្តង​។​ ​ ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង​និង​យក​រថយន្ត​ទាំង​២​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕5 3 (2)1 (2)