ក្ដៅៗ ប្រធានបទរឿងសត្វជ្រូក ចេញពីខេត្តស្វាយរៀង និងខេត្តព្រៃវែង ឥឡូវមកដល់ខេត្តតាកែវទៀតហើយ.!

0

ខេត្ត​កាកែវ ប្រជាពលរដ្ឋដាក់ជាសំណួរថាតើលោក ស៊្រុន ពៅ គាត់ជាអ្នកណា.? ត្រឹមជាប្រធានសមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជាសោះ គាត់អីខ្លាំងម្លេះ តាំងខ្លួនជាសមត្ថកិច្ចជំនាញ ចុះចាប់សត្វជ្រូកស្ទើគ្រប់កន្លែង.!

ក្រុមអាជីករបានសម្ដែងកាហួសចិត្ត និងធ្វើការិះគន់ចំៗថា លោក ស៊្រុន ពៅ កំពុងប្រើតួនាទីជាប្រធាន សមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជា ជារបាំងមុខ ដើរចាប់សត្វជ្រូក នៅគ្រប់ទីកន្លែង ដើម្បីប្រយោជន៍សួនតួ និងបក្សពួករបស់ខ្លួនចំនួនមានតែ ១៣នាក់ ប៉ុណ្ណោះ ដែលកំពុងតែបង្កធ្វើព្យុះភ្លៀង ពេញលើផ្ទៃប្រទេស ក្នុងគោលបំណងបិតមិនឲ្យមានការផ្គត់ផ្គង់ការនាំចូលសត្វជ្រូកពីខាងក្រៅស្រុក ក្រោមឡេះដើម្បីកំណត់តម្លៃសត្វជ្រូក មានតម្លៃខ្ពស់កប់ពពកលើទីផ្សារបច្ចុប្បន្ន។
លោក ស៊្រុន ពៅ និងលោក សៀក តាំងខ្លួន ជាតំណាងឲ្យ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា កំពុងអនុវត្តលើសពីច្បាប់លក្ខន្តិក: ដែលបង្កការញុះញុង និងកំពុងផ្គើនទៅនិងសេចក្ដីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផល ការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ សម្ដេចតេជោ បានធ្វើការណែនាំអោយ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រសាសន៍ទាំងស្រុង……….?

លោក ស៊្រុន ពៅ និងលោក សៀក តើគាត់.? តែងតែធ្វើការសង្ស័យថាក្រុមហ៊ុននេះ ឬអាជីវករនោះនាំសត្វជ្រូកចូលពីខាងក្រៅស្រុក ស្ទើរតែគ្រប់កន្លែង រាយការណ៍ទៅជំនាញ និងថ្នាក់ដឹកនាំទាំងយប់ទាំងថ្ងៃ ដោយរាយការណ៍និងដើរចាប់ឡានរបស់ប្រជាពលរដ្ឋឆែកឆេរ ខណ:មិនមានមូលដ្ឋានច្បាស់លាស់ និងបង្កភាពអាណាធិបតេយ្យនៅលើដងផ្លូវ និងជាការរំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងរំខានដល់រាជការ ។ប្រសិនបើពួកគេឆែកឆេរទៅមិនឃើញសត្វជ្រូកជាក់ស្ដែង គ្រាន់តែនិយាយថា សុំទោសគាត់រថយន្តស្រឡំ ឬមានគេរាយការណ៍ថារថយន្តនិងដឹកសាច់ជ្រូក.? ជាការស្រេច។
តាមពិតចេតនា ក្នុងគោលបំណងបិទខ្ទប់ មិនឲ្យមានអ្នកផ្សេងៗណា.?មានការនាំចូលសត្វជ្រូកពីខាងក្រៅស្រុក។

មិនតែប៉ុណ្ណោះបុគ្គលរូបនេះ បានប្រើអំណាចរបស់ខ្លួន ដើរតួជាសមត្ថកិច ដើចាប់សត្វជ្រូកនៅតាមបន្ទាត់ព្រំដែន និងទៅចាប់សត្វជ្រូកដល់ក្នុងផ្ទះរបស់ប្រជាពលរដ្ឋទៀតក៏មានដែរ។ គាត់មានអំណាចធំអាចបញ្ជាសុំបីតែប្រធាននាយកដ្ឋាន ក៏គាត់អាចបញ្ជាបានដែរ តើគាត់ជានរណា.?
ប្រភពខាងលើបន្តរិះគន់ថា ពួកគេតែងតែប្រើឈ្មោះសមាគមជារបាំងមុខ តែតាមការពិតគឺដើម្បីនាំចូលដោយខ្លួនឯង និងដើម្បីតែផលប្រយោជន៍ផ្ទាល់បក្ខពួកចំនួន១៣ ក្នុងក្រុមហ៊ុន សួនតួតែប៉ុណ្ណោះ ។
ដែលប្រភពព័ត៌មានបានលើកឡើង និងដាក់ជាសំណួតចោទថា តើអស់លោកមានបានគិតពីផលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជាង១៦ លាននាក់ដែលកំពុងបរិភោគសាច់ជ្រូកដែរឬទេ.?
តើលោក សៀក និងលោក ស៊្រុន ពៅ ដែលកំពុងតាំងខ្លួនជាតំណាងសមាគមន៍ អ្នកចិញ្ចឹមសត្វកម្ពុជា តើគាត់មានកូនរបស់លោកធំរូបណា.? នៅពីក្រោយខ្នងបង្កធ្វើព្យុះភ្លៀង ពិតមែនដែរឬទេ.?
ទើបលោក សៀក និងលោក ស៊្រុន ពៅ មានអំណាច ខលទូរស័ព្ទទៅបញ្ជា រំខានដល់កិច្ចការងាររាជការទាំងយប់ទាំងថ្ងៃ តើពួកគាត់ជានរណាមានអំណាចអីក៏ខ្លាំងម្ល៉េះ…?។

ខាងលើនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ.? អង្គភាពសារព័ត៌មានយើងស្វាគមន៍រង់ចាំទទួលនូវការបកស្រាយ ពីភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ ប្រសិនបើមានប្រតិកម្មណាមួយនោះ ដោយយោងច្បាប់ស្ដីពីរបបសារព័ត៌មាន។