កណ្តាលៈបុរស់២នាក់បានរងរបួសធ្ងន់ស្រាលដោយសារតែពួកគេជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងស្រាជោគហើយខណៈពេលដែលមកដល់ចំណុចផ្លូវកោង ពួកគេមិនបានបន្ថយល្បឿន ក៏ជ្រុលចង្កួតទៅបុកបង្គោលភ្លើងកាលពីវេលាម៉ោង២៣
និង០៥នាទីយប់ថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៤នៅចំណុចមុខផ្សារតាខ្មៅថ្មីផ្លូវជាតិលេខ២ស្ថិតក្នុងភូមិដើមគរសង្កាត់ដើមមានក្រុងតាខ្មៅខេត្តកណ្តាល។តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥សេរីឆ្នាំ២០១៣ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BT-8649ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២
ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនទាំងស្ថានភាពស្រវងស្រាជោគខណៈមកដល់ចំណុចមុខផ្សារតាខ្មៅថ្មីដោយមានផ្លូវកោងផងនេះក៏ជ្រុលចង្កូតទៅបុកនិងបង្គោលភ្លើងបំភឺផ្លូវពេញទំហឹងបណ្តាលឲ្យបោកក្បាលរងរបួសធ្ងន់ស្រាលចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។ 
ក្រោយពេលកើតហេតុជនរងគ្រោះបានដឹកគ្នាតាមម៉ូតូទៅមន្ទីរពេទ្យដោយខ្លួនឯងដោយមិនរំខានដល់សមត្ថកិច្ចហៅរថយន្តសង្គ្រោះមកទទួលនោះទេ ។ គួរបញ្ជាក់ផងដែថា ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបណ្តាលមកពីជនរងគ្រោះទាំង២នាក់បើកបរក្នុងស្ថានភាពស្រាវឹងដោយមកដល់ចំណុចផ្លូវកោងហើយមិនបន្ថយល្បឿន ទើបបណ្តាលឲ្យមានគ្រោះថ្នាក់ដូចខាងលើនេះទៅ៕



































