កំពង់ឆ្នាំង: នៅព្រឹកថ្ងៃពុធ ៧រោចខែអាសាឍឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា
មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារមនុស្សធម៌ នាំយកអង្ករចំនួន១០០គីឡូក្រាមស៉ីម៉ង់ត៍០៤បេស័ង្កសី ៣០សន្លឹក មី២កេះ អាវរងា ០១អាវ មុង០១ម៉ាស់០២ប្រអប់ ជែលលាងដៃ០៥ដបរួមនឹងបច្ច័យមួយចំនួនដែលជាអំណោយ
ដ៏ថ្លៃថ្លារបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្នមុនី ហ៊ុន ម៉ាណែត ចូលរួមបុណ្យសព ប្រជាពលរដ្ឋឈ្មោះ វង្ស សាវ័ន ហៅ
អួន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅនៅភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ដែលបានលង់ទឹកស្លាប់ ពេលទៅបង់សំណាញ់នៅចំណុចទំនប់បារាំងស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានរអិលជើង ត្រូវទឹកគួចយកទៅបាត់ នៅវេលាម៉ោង៨:៣០យប់ថ្ងៃទី១៨ ខែកក្កដា រហូតដល់ម៉ោង៤:
៣០នាទីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ទើបក្រុមស្រាវជ្រាវរុករករបស់ខេត្ត រកឃើញសព។
ស្ថិតក្នុងឱកាសនេះ ឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិ
ការសឹករងកំពង់ឆ្នាំង បានពាំនាំប្រសាសន៍ផ្តាំផ្ញើ និងចូល
រួមសោកស្តាយជាទីបំផុតរបស់ ឯកឧត្តម មេបញ្ជាការកង
ទ័ពជើងគោក និងលោកជំទាវ ចំពោះមរណភាពរបស់ប្រជាពលរដ្ឋជាប្តី ជាឪពុក ជាមេគ្រួសារ ។
ឯកឧត្តម មេបញ្ជាការ បានសម្តែងនូវការសោកស្តាយជាពន់ពេក និងសូមឲ្យដួងវិញ្ញាណក្ខន្ធនៃសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
ជាចុងបញ្ចប់ ក្រុមគ្រួសារសពបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ ឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ព្រមទាំងក្រុមការងារ និងសូមជូនពរ ឯកឧត្ដម លោកជំទាវ និងក្រុមការងារ សូមប្រកបបានសុខភាពល្អបរិបូណ៌ជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ សុខ គឹមសៀន




































