​​ភូមិ​ត្រពាំង​ឈូក​ជា​សម្បុក​ជួញដូរ​ថ្នាំញៀន​ដុះ​ស្លែ​

0

ភ្នំពេញៈ ​អ្នក​ប្រើ​ប្រា​ស៉​ថ្នាំញៀន​២​នាក់​ក្នុងចំណោម​១០​នាក់​ត្រូវបាន​កម្លាំង​នគរបាល​សង្កាត់​ទឹកថ្លា​និង​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ​បាន​នាំខ្លួន​ទៅ​ឆែកឆេរ​ដល់​លំនៅ​ដ្ធា​ន​ដោយ​ឃាត់​បាន​បក្ខពួក​ម្នាក់ទៀត​ជាក់ស្តែង​រួមជាមួយ​និង​វត្ថុតាង​មួយចំនួនធំ​និង​ម៉ូតូ​១​គ្រឿង​ផងដែរ​នៅ​ចំណុច​ភូមិ​ត្រពាំង​ឈូក​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ នៅ​ម៉ោងជាង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៥​ខែកញ្ញា ឆ្នាំ​២០១៤​។​ ​3 (3)

សមត្ថ​កិ​ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​ទាំង​១០​នាក់​នោះ ទី​១​ឈ្មោះ​ភួង​ម៉ាប់​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ស្នាក់នៅ​ភូមិ​សង្កាត់​ស្ទឹង​មាន​ជ​យ័​.​ទី​២​ភោគ​សុខ​ខេង​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ស្នាក់នៅ​សង្កាត់​កា​កាប​,​ទី​៣​សេក​សារ៉េត​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​ស្នាក់នៅ​ក្នុងការ​ដ្ធា​ន​សំណង់​សង្កាត់​ភ្នំពេញ​ថ្មី វត្ថុតាង​ដកហូត​បាន​ម៉ូតូ​សេរី​ទំនើប​ចំនួន​៤​គ្រឿង និង​ថ្នាំញៀន​ចំនួន​៣​កញ្ចប់​តូច​។​ ​4 (2)

សមត្ថកិច្ច​បាន​បន្តថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​ក្រុម​ជន​ស​ង្ស​យ័​ដែល​ត្រូវបាន​ឃាត់ខ្លួន​ទាំងអស់គ្នា​នោះ កំពុងតែ​ឈរ​រេរា​ខាងមុខ​ផ្ទះល្វែង ឃើញ​ដូច​នោះ លោក​ក៏បាន​ឃាត់​សួរនាំ​និង​ឆែកឆេរ​រកឃើញ​ថ្នាំ​ញឿ​ន​ជាប់​និង​ខ្លួន​ក៏​ឃាត់ខ្លួន​យកមក​សួរ​នាំនៅ​ប៉ុស្តិ​នា​ម៉ោងជាង​១១​និង​១០​នាទី​យប់​ថ្ងៃទី​១៤ ខែកញ្ញា​ឆ្នាំ​២០១៤​នៅ​ភូមិ​ខាងលើ ។​ ​បច្ចុប្បន្ន​ជន​ស​ង្ស​យ័​កំពុងតែ​ឃុំខ្លួន​នៅ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ​៕5 (1)4 (3)