ក្រសួងអប់រំជម្រុញនិងគាំទ្រអោយពង្រឹងសាលាតម្រង់ទិសវិទ្យាសាស្ត្រស្ទែម(STEM) នៅតាមខេត្ត

0

បន្ទាយមានជ័យ៖ ក្រសួងអប់រំ យុវជននិងកីឡាបានជម្រុញនិងគាំទ្រអោយពង្រឹងការចុះជួយសាលាធនធានដើម្បីតម្រង់ទិសថ្នាក់វិទ្យាសាស្ត្រស្ទែម(STEM) នៅតាមខេត្ត រាជធានី ។

លោក.អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាថ្លែងកាលពីថ្ងៃទី២១ខែកក្កដាឆ្នាំ២០២២ ខណ:ដឹកនាំប្រតិភូក្រសួង ដែលមានមន្ត្រីនាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅផងដែរទៅផ្តល់ការសំណេះសំណាល អនុសាសន៍និងពិភាក្សាការងារចុះជួយសាលាធនធាននៅវិទ្យាល័យហ៊ុន សែនខ្លាកូនក្រុងសិរីសោភ័ណនិងវិទ្យាល័យជប់វារីស្រុកព្រះនេត្រព្រះ។ហើយនាពេលខាងមុខនេះ នឹងបង្កើតជាវិទ្យាល័យបច្ចេកទេសចំណេះទូទៅ ។

លោកសុខ ចំណាន នាយកវិទ្យាល័យហ៊ុន សែនខ្លាកូនបានស្វាគមន៍ថា: ឆ្នាំសិក្សា ២០២១-២២វិទ្យាល័យនេះ មានបុគ្គលិកអប់រំ៧១នាក់។ មានសិស្សសរុប១.១៦០នាក់/ស្រី៦៧៨នាក់ (ពីទី៧ដល់ទី១២) ។លោកបន្តថា :សាលាមានអគារសិក្សា៧អគារ ក្នុងនោះមានអគារធនធាន១ខ្នងផង ដែលមានបន្ទប់ពិសោធន៍២បន្ទប់ បន្ទប់កុំព្យួរទ័រ២បន្ទប់ និងបណ្ណាល័យ១បន្ទប់ ។ និងអគារ១ទៀតដែលបាននឹងកំពុងជួសជុលសម្រាប់បម្រើអោយថ្នាក់វិទ្យាសាស្ត្រដែរ ។

ក្នុងនោះ កាលពីថ្ងៃទី២០ខេតុលាឆ្នាំ២០១៦ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនិងប្រតិភូបានអញ្ជើញមកដល់សាលាសួរសុខទុក្ខ គ្រូ សិស្ស ហើយបានផ្តល់អគារសិក្សា ១ខ្នងស្មើ៣ជាន់ ស្មើ៣០បន្ទប់ អគារស្នាក់នៅគ្រូ១ខ្នង ២ ជាន់និងអគារទីចាត់ការ១ខ្នង ផ្តល់កុំព្យួរទ័រ២០គ្រឿង ម៉ាស៊ីនព្រីនធ័រ២គ្រឿងនិងម៉ាស៊ីនថត១គ្រឿង ។

ចំណែកលោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យបានអោយដឹងថា : ក្រសួងនិងមន្ទីរបានលើទឹកចិត្តនិងជម្រុញអោយតាមថ្នាក់វិទ្យាសាស្ត្រពិតនៃសាលារៀនមធ្យមសិក្សាគោលដៅពង្រឹងលើគុណភាពនៃការតម្រង់ទិសរយ:ការអនុវត្តស្ទែម(STEM) ដល់យុវសិស្សជំនាន់ថ្មី ។ ក្នុងនោះមន្ទីរ និងគណ:គ្រប់គ្រងសាលាបានជ្រើសយកវិទ្យាល័យហ៊ុន សែនខ្លាកូននៅក្រុងសិរីសោភ័ណ វិទ្យាល័យជប់វារីស្រុកព្រះនេត្រព្រះ ដើម្បីបន្តអនុវត្តកម្មវិធីនេះ ។ហើយនឹងបន្តធ្វើការជ្រើសរើសវិទ្យាល័យដុបូស្កូក្រុងប៉ោយប៉ែត ,សាលាបណ្តុះបណ្តាលបច្ចេកទេសអង្គការកុមារមេគង្គ នៅស្រុកថ្មពួកទៀត ។

សូមបញ្ជាក់ថា ប្រតិភូក្រសួងអប់រំ យុវជននិងកីឡាដឹកនាំដោយលោកអ៊ុម រម្យណី រដ្ឋលេខាធិការបានសំណេះសំណាល ផ្តល់អនុសាសន៍និងពិភាក្សាជាមួយនាយក នាយករងនិងបុគ្គលិកអប់រំផ្នែកវិទ្យាសាស្ត្រពិតនៃ​វិទ្យាល័យ​ហ៊ុន​សែន​ខ្លាកូន​ដើម្បីជួយលើការងារមួយចំនួនដូចជា៖
១. ផ្នែកគ្រប់គ្រងរដ្ឋបាល
២.​ ការអប់រំបច្ចេកវិទ្យា
៣.​ វិទ្យាសាស្ត្រប្រព័ន្ធអេកូស៊ីស្ទែម (ECO STEM :Science
វិទ្យាសាស្ត្រ Technology បច្ចេកវិទ្យា Engineering វិស្វកម្ម Math គណិតវិទ្យា) ដោយលើកទឹកចិត្ត បង្រៀន តម្រង់ទិសសិស្សមធ្យមសិក្សា ។

គួរបញ្ជាក់ដែរថា ឯកឧត្ដមបណ្ឌិត ហង្សជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡាក្នុងពេលជាមួយគ្នានេះបាន បញ្ជាូនគណ:ប្រតិភូ ក្រុមផ្សេងគ្នាទៅបំពេញការងារចុះជួយសាលាធនធានដូចគ្នានេះនៅខេត្តបាត់ដំបង សៀមរាបផងដែរ ៕ដោយ៖ឃិន គន្ធា