តាកែវ ៈ បុរសម្នាក់បានដេកស្លាប់ នៅក្នុងបន្ទប់លើផ្ទះមួយយប់ លុះស្អែកឡើងពេលម៉ោង២រសៀល ទើបមានគេដឹង ។ ហេតុការណ៏នេះបានកើតឡើង នៅផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មិនមាន
អ្នកណាម្នាក់ដឹងថា បុរសនោះស្លាប់នៅពេលណានោះទេ ព្រោះបុរសនោះ ដេកតែម្នាក់ឯង ។ លោក ឆុក អេងលី អធិការក្រុងដូនកែវ បានអោយដឹងថា បុរសដែលដេកស្លាប់ខាងលើ មានឈ្មោះ ហ៊ិល ផល អាយុ៥៩ឆ្នាំ មុខរបរជាមេការឡធ្យូង នៅខេត្តក្រចេះ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ ។
ស្ត្រីជាប្រពន្ធឈ្មោះ ប៊ុន លី បាននិយាយប្រាប់ប៉ូលីសថា ប្តីគាត់មានជំងឺបេះដូង និងលើសឈាម ។ ក្រោពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីកុសលវិច័យ ហើយបាននិយាយាថា បុរសនោះពិតជាស្លាប់ ដោយសារជំងឺពិតមែន មិនមែនជារឿងឃាតកម្មនោះទ្បើយ ៕ 



































